សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, May 28, 2012

គង់ គាំ៖ គណបក្សបញ្ឆោតសិទ្ធិមនុស្ស ជាគណបក្សដែលកើតឡើង ក្រោមការបង្កើតពីគណបក្សប្រជាជនលោក ហ៊ុន សែន


ពីមួយថ្ងៃទៅមួយថ្ងៃសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្ស សម រង្ស៊ី ក៏កាន់តែ មានសន្ទុះកើនឡើង ដែលធ្វើឲ្យមានការព្រួយបារម្ភពីគណបក្សកាន់អំណាច និងគណបក្ស សិទ្ធិ មនុស្ស ក្រោមការគ្រប់គ្រងរបស់លោក កឹម សុខា ដែលជាគណបក្សបញ្ឆោតចាំទទួលផល ប្រយោជន៏ពីគេនោះ ។
ចាប់តាំងពីប្រជាពលរដ្ឋលោកបានដឹង និងជ្រួលជ្រាបពីរឿងរ៉ាវអយុត្តិធម៌នៅក្នុងសង្គមកម្ពុជា ក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែនមក បានធ្វើឲ្យប្រជាពលរដ្ឋ លោកមានការភ្ញាក់រលឹក ​និងភ្លឺភ្នែកជាខ្លាំងបានធ្វើឲ្យពួកគាត់នាំគ្នាមកចូលរួមជាមួយនិងគណ បក្ស សម រង្ស៊ី ដែលជាគណបក្សស្អាតស្អំ មិនមានជាប់ពាក់ព័ន្ធទៅនិងរឿងរ៉ាវអំពើពុករលួយ ស្រីញី អូនបង ដូចជាប្រធានគណបក្សមួយចំនួននោះឡើយ ។


សូមជំរាបផងដែរថា គណបក្សប្រឆាំងមួយនេះគឺមិនដែលធ្វើបាប​ប្រជាពលរដ្ឋនោះទេ តែ ផ្ទុយទៅវិញគណបក្សប្រឆាំងមួយនេះនៅពេលពលរដ្ឋលោកមានអាសន្ន ត្រូវគេធ្វើបាប វាយដំ ច្រំធាក់ ចាប់ចងដាក់គុកប្រវ៉ាក់ ឈូសឆាយបំផ្លាញដីធ្លី ផ្ទះសម្បែង ផលដំណាំ និងចាញ់បោះ នោះ គឺតែងតែចេញមុខជានិច្ច ក្នុងការការពាប្រជាពលរដ្ឋ ហើយមួយវិញទៀតគណបក្ស ប្រឆាំង មួយនេះក៏មិនមានជំពាក់សគុណបរទេសនោះឡើយ គឺមិនដូចជាគណបក្សមួយចំនួនជាពិ សេស​ គឺគណបក្សប្រជាជនកំពុងកាន់អំណាចសព្វថ្ងៃនេះឡើយ ដែលជំពាក់គុណរបស់យួនហា ណូយ ធ្វើអ្វីទៅតាមការបង្គាប់បញ្ជារបស់យួន ព្រោះខ្លាចគេដកប្រវិតចោលដូចកូនស្ពៃ ដោយ សារតែគណបក្សប្រជាជនគឺជាគណបក្សបង្កើតឡើងដោយសារយួន និងរស់ឡើងវិញក៏ដោយ​សារយួន ហើយមេដឹកនាំរបស់គណបក្សប្រជាជនមានតំណែង និងមុខងាររហូតមកដល់​សព្វថ្ងៃ​នេះ ក៏ដោយសារយួនផងដែរ ។ ដូចនេះហើយគេធ្វើអ្វីៗគឺដើម្បីផ្គាប់ចិត្តរបស់យួន ព្រោះខ្លាច​យួន គេដកក្រវិតចោល ដោយមានគំរូ និងបទពិសោធន៏លោក ប៉ែន សុវណ្ណ រួបមកហើយ ដែល​លោក ប៉ែន សុវណ្ណ សព្វថ្ងៃនេះបានធ្លាក់ខ្លួនមកធ្វើជាប្រធានគណកម្មការវិន័យ​របស់គណបក្ស​បញ្ឆោត សិទ្ធិមនុស្ស របស់លោក កឹម សុខា ។
គួរជំរាបជូនផងដែរថា សូមប្រជាពលរដ្ឋមេត្តាឈប់ចាញ់បោក និងចាញ់ការបញ្ឆោតរបស់គណ បក្ស សិទ្ធិមនុស្សរបស់លោក កឹម សុខា តទៅទៀតទៅ ព្រោះគណបក្សមួយនេះគឺជាគណបក្ស ដែលធ្វើដើម្បីបង្គប់កិច្ចឲ្យគណបក្សប្រជាជនរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ ដោយសារតែ គណបក្សសិទ្ធិមនុស្ស នេះគឺកកើតឡើងក្រោមការទំនុកបំរុងនិងផ្ចង់ផ្តើមដោយគណបក្សប្រជា ជនរបស់លោក ហ៊ុន សែន សូមពលរដ្ឋឈប់ចាញ់បោកតទៅទៀតទៅ ។

ប្រធានគណបក្ស សិទ្ធិមនុស្ស លោក កឹម សុខា មួយថ្ងៃៗស្រែកឡូឡាតាំងខ្លួនឯងជាអ្នកប្រជា ធិបតេយ្យ តាំងខ្លួនជាគណបក្សប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន និងតាំងខ្លួនឯងជាអ្នកស្អាត ស្អំ ។ តែសូមប្រជាពលរដ្ឋត្រូវយល់និងត្រូវតែដឹងថាគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា មិនមែនជាគណបក្សប្រឆាំងនោះទេ គឺជាគណបក្សបញ្ឆោត មួយទៀតគណបក្សមួយនេះ មិនមែនជាគណបក្សប្រជាធិបេត្យនោះទេ ព្រោះប្រធានគណបក្សនេះជាមនុស្ស ក្រឡេមក្រឡើម និងក្រឡិចក្រឡុច មានពុតត្បត់អាក្រក់គ្រប់បែបយ៉ាង១០០ជំពូក ហើយមួយវិញទៀតគណបក្ស សិទ្ធិមនុស្ស មួយនេះក៏មិនមែនជាគណបក្សស្អាតស្អំផងដែរ ព្រោះប្រធានគណបក្សនេះគឺលោក កឹម សុខា កំពុងតែនៅជាប់បណ្តឹងនៅតុលាការនៅឡើយទេ ក្រោមការប្តឹងពីកូនចៅរបស់ខ្លួន កាលពីនៅជាប្រធានអង្គការសិទ្ធិមនុស្ស ហើយមួយវិញទៀតលោក កឹម សុខា នេះក៏ជាចោលួច អង្ករផងដែរ សូមផងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាជ្រាប ឈប់ចាញ់បោកមនុស្ស កឹម សុខា នេះតទៅទៀត ។

សូមជំរាបជូនផងដែរថា នៅក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី៣ ក៏ដូចជាការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសកម្មជនគណបក្ស សម រង្ស៊ី នៅក្នុងខេត្តកណ្តាល និងនៅក្នុងខេត្តកំពង់ស្ពឺ លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី បានធ្វើការជំរាបជូនប្រជាពលរដ្ឋ និងសកម្មជនគណបក្ស សម រង្ស៊ី នៅក្នុងឱកាសនោះថា សូម បងប្អូនកុំចាញ់បោកគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា ដែលឥឡូវនេះគណបក្ស ប្រជាជនរបស់លោក ហ៊ុន សែន កំពុងតែចង់បំផ្លាញលោក សម រង្ស៊ី និងកំពុងតែចង់បញ្ចប់ជីវិត នយោបាយរបស់លោក សម រង្ស៊ី គណបក្សប្រជាជនរបស់លោក ហ៊ុន សែន គេបានចាត់តាំង គណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា ក្រោមការបង្កើតនិងចុងផ្តើមឡើងពីខ្លួននោះ ឲ្យ មកធ្វើជាគណបក្សប្រឆាំង ដើម្បីទាញយកប្រជាប្រិយភាពពីគណបក្ស សម រង្ស៊ី ឲ្យបញ្ចូល មនោគមន៏វិទ្យាទៅដល់ប្រជាពលរដ្ឋ និងបញ្ចុះបញ្ចូលប្រជាពលរដ្ឋ តាំខ្លួនជាអ្នកប្រឆាំង និងជា អ្នកប្រជាធិបតេយ្យតាមការរៀបចំពីសំណាក់គណបក្សប្រជាជនរបស់លោក ហ៊ុន សែន ។

ជាមួយគ្នានោះលោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី បានធ្វើការជំរាបជូនព័ត៌មានលំអិត ទាក់ទងទៅនិងគណបក្ស សិទ្ធិមនុស្ស លោក កឹម សុខា និងគណបក្សប្រជាជនលោក ហ៊ុន សែន ដល់ប្រជាពលរដ្ឋជាបន្តរទៀតថា លោក កឹម សុខា គឺធ្លាប់ធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិ មនុស្ស  ដែលប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សនេះគឺមានអាមេរិកកាំងជាអ្នកជួយ រួមជាមួយនិង ការចូលរួមជួយពីសំណាក់គណបក្ស សម រង្ស៊ី ព្រោះសង្ឃឹមថាមជ្ឈមណ្ឌលសិទ្ធិមនុស្ស របស់ លោក កឹម សុខា នេះនិងជួយការពារដល់ប្រជាពលរដ្ឋខ្មែរ ហើយនៅពេលនោះលោក សម រង្ស៊ី បានឲ្យក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ថ្នាក់ខេត្តជួយសិទ្ធិមនុស្ស ក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ថ្នាក់ស្រុកជួយសិទ្ធិមនុស្ស ក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ថា្នក់ឃុំជួយសិទ្ធិមនុស្ស នៅមុនឆ្នាំ២០ ០៨ ។ លោក គង់ គាំ បានបន្តរទៀតផងដែរថា នៅពេលដែលលោក កឹម សុខា ពុករលួយសហ រដ្ឋអាមេរិកគឺគេលែងឲ្យលោក កឹម សុខា ធ្វើជាប្រធានសិទ្ធិមនុស្ស ពេលនោះលោក កឹម សុខា បានងាយមកធ្វើនយោបាយវិញ ដែលកាលពីលើកមុនលោក កឹម សុខា ក៏ធ្លាប់បានធ្វើនយោ បាយជាមួយនិងគណគណបក្សលោកតា ស៊ឺន សាន បន្ទាប់មកបានចូលរួមជាមួយនិងគណបក្ស ហ៊្វុន ស៊ិនប៉ិច ផងដែរបន្ទាប់មកលោក កឹម សុខា ក៏បានលាឈប់ ។ហើយបានបោះជំហ៊ានឈាន ទៅធ្វើប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្ស វិញ បន្ទាប់មកនៅពេលដែលលោក កឹម សុខា នេះពុក រលួយកឹបកេងគ្រប់ជំហ៊ាន ហើយត្រូវបានកូនចៅរបស់ខ្លួនប្តឹងឈប់គាំទ្រឲ្យធ្វើជាប្រធានសិទ្ធ មនុស្ស ដោយខ្មាស់ និងរអាស្រមោលខ្លួនឯងលោក កឹម សុខា បានលូនខ្លួនចង់មកធ្វើនយោ បាយវិញ នៅពេលដែលលោក កឹម សុខា ចង់វិលមកធ្វើនយោបាយវិញគឺលោក កឹម សុខា រូប នេះ មានមហិច្ឆតា និងមានមោទនភាពខ្លួនឯងថារូបលោកមានប្រជាប្រិយភាព និងមានអ្នកគាំទ្រ ច្រើន ។តែសូមជំរាបថាអ្នកដែលគាំទ្រលោក កឹម សុខា នោះគឺជាសមាជិករបស់គណបក្ស សម រង្ស៊ី ដែលលោក សម រង្ស៊ី បានឲ្យគាំទ្រកាលពីជំនាន់លោក នៅធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិ មនុស្ស ថាលោកជាអ្នកជួយរាស្រ្ត និងការពាររាស្រ្តនោះ មិននឹកស្មានថាលោក កឹម សុខា នេះជា មនុស្សពុលរលួយ និងក្រឡិចក្រឡុកបែបនេះនោះទេ ។

ដោយលោក ហ៊ុន សែន មើលឃើញពីគោលបំណង និងមហិច្ឆតារបស់លោក កឹម សុខា បែប នេះលោក ហ៊ុន សែន ក៏បានចាក់ចេកចាក់ស្ករ លើកជើងបន្ថែមទៀតកាន់តែបញ្ឆេះមហិច្ឆតា របស់លោក កឹម​សុខា ឲ្យពុះកញ្ជូលបន្ថែមទៀត ។ លោក គង់ គាំ ក៏បានជំរាបជូនប្រជាពលរដ្ឋ​និងសកម្មជនគណបក្ស សម រង្ស៊ី បន្តរទៀតផងដែរថាកាលណោះអង្គការអន្តរជាតិគេ​បានធ្វើការ​ទូមានលោក កឹម សុខា ថាប្រសិនបើចង់ធ្វើនយោបាយឲ្យលោក កឹម សុខា មកចូល រួមជាមួយ​និងគណបក្ស​ សម​ រង្ស៊ីមក មិនចាំបាច់បង្កើតគណបក្សផ្សេងទៀតនោះទេ ក៏ប៉ុនតែដោយសារ​មហិច្ឆតា លោក កឹម សុខា ចង់ធ្វើប្រធានបក្ស និងការអូសទាញ បំពាក់បំប៉នមនោគមន៏​វិទ្យា​ពីសំណាក់លោក ហ៊ុន សែន បានធ្វើឲ្យលោក កឹម សុខា បង្កើតគណប​ក្សផ្សេង តែខ្លាចប្រជា​ពល​រដ្ឋលោកមិនស្គាល់លោក កឹម សុខា ក៏បានយកឈ្មោះ សិទ្ធិមនុស្ស មកដាក់ដែលជាឈ្មោះ​មជ្ឈមណ្ឌលសិទ្ធិមនុស្ស ក្រោមការគាំទ្រពីអង្គការអន្តរជាតិ និងពីគណបក្ស សម រង្ស៊ី កាលពី ដើមនោះ ។

បន្តរបន្ទាប់មកលោក កឹម សុខា និងលោក ហ៊ុន សែន ក៏កាន់តែមានភាពស្និទ្ធស្នាលនឹងគ្នា កាន់​តែខ្លាំឡើងៗដោយគេសន្ទនាគ្នាតាមរយៈប្រព័ន្ធទូរស័ព្ទថា« យួៗខ្ញុំវ៉ៃ ខា ឯមួយ ហើយខា ឯងវ៉ៃ ខ្ញុំ មួយវិញមក ដើម្បីយើងបោកប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យគេជឿថា ខា ឯងប្រឆាំងនិងរដ្ឋាភិបាល និងមួយទៀតដើម្បីបំបែកសម្លេងឆ្នោតពីគណបក្ស​ សម រង្ស៊ី » បន្ទាប់មកលោក កឹម សុខា បាន ទទួលយកពាក្យទូមានរបស់លោក ហ៊ុន សែន យកមកធ្វើដូចបងប្អូនបានឃើញ ហើយនិងលឺដូច សព្វថ្ងៃនេះស្រាប់ហើយ គឺគណបក្ស​ សិទ្ធិមនុស្សរបស់លោក កឹម សុខា គឺគេធ្វើដើម្បីបញ្ឆត និង បោកប្រាស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ  ។ មានន័យថាជាអ្នកនយោបាយលីមលើម បញ្ឆោត និង ដើម្បីប្រយោជន៏របស់ខ្លួនតែប៉ុណ្ណោះ ។

មួយវិទៀតលោក កឹម សុខា ប្រធានគណបក្ស​ សិទ្ធិមនុស្ស រូបនេះក៏ជាមនុស្សពូកែនិងសម្បូរស្រី ញី ផងដែរ ដែលលោកមានប្រពន្ធរហូតដល់ទៅ៤នាក់ឯណោះ ដែលឥលូវប្រពន្ធម្នាក់ក្នុងចំ ណោម៤នាក់នោះ ក៏កំពុងតែសំរាលកូនតូចផងដែរ ។

ដូចនេះប្រភពព័ត៌មានខាងលើ អាចឲ្យបងប្អូនកាន់តែជ្រាបច្បាស់ហើយថាលោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្សជាមនុស្សរបៀបណា ? គឺជាមនុស្សដែលពោពេញទៅដោយរឿង អាស្រូវ អំពើពុករលួយ ក្រឡិចក្រឡុច និងស្រីញី ។ ដែលយើងមិនអាចយកបុគ្គលរបៀបនេះមក ធ្វើជាមេដឹកនាំ និងជាអ្នកគ្រប់គ្រងប្រទេសបានទេ សូមកុំចាញ់បោកលោក កឹម សុខា តទៅទៀត ហើយនៅថ្ងៃបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី០៣​ ខែមិថុនា ឆ្នាំ២០១២ សូមបោះឆ្នោតគាំទ្រ​បេក្ខ​ជនឈរ មកពីគណបក្ស​សម រង្ស៊ី ដែលមានរូបសញ្ញា « ទៀនមានពន្លឺ » និងឈប់ចាញ់​បោក​គណបក្សប្រជាជនរបស់លោក ហ៊ុន សែន តទៅទៀតក៏ដូចជាឈប់ចាញ់បោក​គណបក្ស​បញ្ឆោត លីម លើម របស់លោក កឹម សុខា ផងដែរ ៕  

No comments:

Post a Comment

yes