សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 30, 2012

សង្គម​​ស៊ីវិល​​ស្នើ​​តុលាការ​​ដោះលែង​​ស្ត្រី​​អ្នក​ភូមិ​​បឹងកក់​​

សេចក្តី​ថ្លែងការណ៍​ពី​បណ្តាញ​សង្គម​ស៊ីវិល​មាន​ច្រើន​ផ្សេងៗ​គ្នា។ ប៉ុន្តែ​ពួកគេ​បាន​សម្តែង​ការ​ខ្វាយខ្វល់ និង​ព្រួយ​បារម្ភ​ក្នុង​រឿង​ដូចគ្នា នោះ​គឺ​ចំណាត់ការ​របស់​រដ្ឋាភិបាល និង​អាជ្ញាធរ​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ ពិសេស​សំណុំរឿង​កាត់ទោស​ស្ត្រី​អ្នក​ភូមិ​បឹងកក់​១៣​នាក់​កាល​ពី​សប្តាហ៍​មុន។
 
នៅ​ថ្ងៃ​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​ចំនួន​១៨​ដែល​ធ្វើការ​លើ​ផ្នែក​ស្ត្រី​បាន​អំពាវនាវ​រួម​គ្នា​​អោយ​តុលាការ​ដោះលែង​ស្ត្រី​អ្នកភូមិ​បឹងកក់​១៣​នាក់​ដែល​សាលាដំបូង​បាន​ដាក់ទោស​ម្នាក់​២​ឆ្នាំ​កន្លះ​កាល​ពី​សប្តាហ៍​មុន។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​​​ស្ត្រី​​ទាំង​នោះ​​បាន​​ព្យាយាម​​សង់​​ផ្ទះ​​នៅ​ក្នុង​តំបន់​បឹងកក់​ដែល​ពួកគេ​ធ្លាប់​រស់នៅ ហើយ​ដែល​រដ្ឋាភិបាល​បាន​ប្រគល់​អោយ​ក្រុមហ៊ុ​ន​ស៊ូកាកូអ៊ីន​អភិវឌ្ឍ។ ប៉ូលិស​បាន​ចាប់​បញ្ជូន​ពួកគេ​ទៅ​តុលាការ​កាត់​ទោស​ភា្លមៗ​ក្នុង​បទ​ចោទប្រកាន់​រំលោភ​អចលនទ្រព្យ​បុគ្គល និង​បាន​ប្រមាថ​សមត្ថកិច្ច។

 
នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ តំណាង​សង្គមស៊ីវិល​បាន​អត្ថាធិប្បាយ​ថា ការ​ប្រព្រឹត្តិទៅ​លើ​ស្ត្រី​ទាំងនេះ ជា​ការ​ប៉ុនប៉ង​គំរាមកំហែង​យ៉ាង​ពិតប្រាកដ​ទៅលើ​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​សិទ្ធិ​ដីធ្លី​របស់​ពួកគេ ជា​ពិសេស​គំរាមកំហែង​ស្ត្រី​មិន​អោយ​ប្រើប្រាស់​សិទ្ធិបញ្ចេញ​មតិ​របស់​ពួកគេ។
ការ​ថ្កោលទោស​ក៏​មាន​មក​ពី​គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ាន​ផងដែរ។ គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ាន​បាន​រិះគន់​ការ​តុលាការ​ខ្លាំងៗ​ទាក់ទងនឹង​ចំណាត់ការ​នីតិវិធី​ច្បាប់ និង​ថា​តុលាការ​មិន​បាន​បង្ហាញ​ពី​ឯករាជភាព​របស់​ខ្លួន​នោះ​ឡើយ។
 
កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ក៏​បាន​ផ្សាយ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដែល​ថ្កោលទោស​សកម្មភាព​ដែល​ពួកគេ​ហៅថា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដែល​ប្រព្រឹត្ត​ដោយ​កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល។
 
នៅក្នុងចំណោម​សកម្មភាព​ជា​ច្រើន​ករណី គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ក៏​មិន​បាន​ភ្លេច​ករណី​កាត់ទោស​ស្ត្រី​អ្នកភូមិ​បឹងកក់​នេះ​ដែរ។សង្គមស៊ីវិល​ទាំងអស់​បាន​អំពាវនាវ​អោយ​តុលាការ​ដោះលែង​ស្រ្តី​អ្នកភូមិ​បឹងកក់​ទាំងអស់នោះវិញ ដើម្បី​បង្ហាញ​អំពី​នីតិរដ្ឋ​នៅ​កម្ពុជា៕

No comments:

Post a Comment

yes