សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 30, 2012

អតីត​អ្នក​បុរី​កីឡា​រើទៅ​ភ្នំបាត​​នៅ​តែ​គាំទ្រ​បេក្ខ​ភាព​ អ្នក​ស្រីចៅ​សង្កាត់​​វាល​វង់​


ភ្នំពេញៈ ​ទោះ​ជា​អ្នកភូមិ​បុរី​កីឡា ក្នុង​សង្កាត់​វាលវង់ ត្រូវ​បណ្តេញ​ចេញ​ឲ្យ​ទៅ​រស់​នៅ​ឆ្ងាយ​ពី​ក្រុង​ភ្នំពេញ​ហើយ​បាន​រងការ បំផ្លាញ​ផ្ទះ​សម្បែង​អស់​ក៏​ដោយ ក៏​ពួកគាត់​ភាគ​ច្រើន​នៅ​តែ​ពេញ​ចិត្ត​នឹង​ចៅ​សង្កាត់​វាលវង់​ដដែល​។ នេះ​បើ​យោង​តាម​ប្រជា​ជន​បាន​អះអាង​ពី​ម្សិលមិញ។
លោក ទូច ខន ​ប្រធាន​សហគមន៍​បុរី​កីឡា​ បាន​ថ្លែង​ថា ​អតីត​ប្រជា​ជន​សហគមន៍​ជាង ៥០០​នាក់ ដែល​ត្រូវ​បណ្តេញ​ចេញ​ពី ៦ ខែ​មុន​ឲ្យ​ទៅ​រស់​នៅ​តំបន់​ភ្នំបាត ​ចម្ងាយ​ប្រហែល ៤០ គីឡូ​ម៉ែត្រ​ក្នុង​ស្រុក​ពញា​ឮ ខេត្ត​កណ្តាល​ នៅតែ​ចងចាំ និង​គាំទ្រ​អ្នកស្រី កែវ សាកល​ ចៅ​សង្កាត់​វាល​វង់​ដដែល​។​
លោក ទូច ខន បន្ត​ថា៖ «​អ្នកស្រី​ចៅ​សង្កាត់​បាន​មក​បញ្ចុះ​បញ្ចូល​ប្រជាជន​ឲ្យ​ទៅ​បោះ​ឆ្នោត​។ អ្នកស្រី​និយាយ​ថា ក្រុមហ៊ុន​ផ្សេង ហើយ​អ្នកស្រី​ផ្សេង​។អ្នកស្រី​មិន​ដែល​ធ្វើ​បាប​ប្រជា​ជន​ទេ»។ ​លោក​បន្ត​ថា៖ «អ្នកស្រី​និយាយ​ផង​យំ​ផង ដោយ​មើល​ឃើញ​ការ​បណ្តេញ​ចេញ​របស់​ក្រុម​ហ៊ុន​បែប​នោះ​។ អ្នកស្រី​ថ្លែងថា អំណាច​របស់​គាត់​ទាប​ជាង​ក្រុម​ហ៊ុន»។

អ្នកភូមិ ​លើក​ឡើង​ថា ពួកគេ​ពេញ​ចិត្ត​នឹង​អ្នកស្រី កែវ សាកល ដោយ​អះអាង​ថា ពួកគេ​ធ្លាប់​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​គាត់​ដោយ​សុខ​ស្រួលនិង​ថា ចៅសង្កាត់​នេះ​បាន​បម្រើ​​ប្រជា​ជន​ដោយ​អព្យា​ក្រឹត។
លោក កែវ វុទ្ធី អាយុ ៥២ឆ្នាំ បាន​ថ្លែង​ថា៖ «​ខ្ញុំ​បាន​រស់​នៅ​បុរីកីឡា​ ពួកគេ​បណ្តេញ​ខ្ញុំ​ទៅ​នៅ​ភ្នំបាត។ ខ្ញុំ​មិន​ខក​ចិត្ត​ទេ ចៅ​សង្កាត់​បាន​មក​​ចែក​សារុង ហើយ​ប្រាប់​យើង​ឲ្យ​ទៅ​បោះ​ឆ្នោត។ ​ខ្ញុំ​អាណិត​ចៅ​សង្កាត់​ខ្លាំង​ណាស់​។ ខ្ញុំ​បាន​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​គាត់​​ជាង​១០ឆ្នាំ​ហើយ នៅ​ពេល​ខ្ញុំ​ពឹង​គាត់​ឲ្យ​ជួយ គាត់​តែង​តែ​ជួយ​ខ្ញុំ​គ្រប់​ពេល​»។
លោក ឌុល អាន អាយុ ៦៥ ឆ្នាំ បានថ្លែង​ថា៖ «​ខ្ញុំ​នឹង​ទៅ​បោះ​ឆ្នោត។ ខ្ញុំ​ស្រឡាញ់​អ្នកស្រី​ណាស់ ឲ្យ​តែ​ថ្ងៃ​បោះ​ឆ្នោត​មក​ដល់ ខ្ញុំ​នឹង​ទៅ​បោះ​ឆ្នោត​ភ្លាម»។
ប៉ុន្តែ លោក ទូច ខន បាន​ថ្លែង​ថា ​អតីត​ប្រជា​ជន​បុរី​កីឡា​ទាំង​នោះ ២០ ភាគ​រយ​គ្មាន​សិទិ្ធ​បោះឆ្នោត​ទេ ដោយ​សារ​ថា ពួកគេ​គ្មាន​កាត​បោះ​ឆ្នោត ហើយ​ ៨០ភាគ​រយ​មាន​សិទិ្ធ​បោះ​ឆ្នោត​ ​អាជ្ញាធរ​សង្កាត់​វាល​វង់ ​​បាន​សន្យា​ដឹក​ជញ្ជូន​ពួកគេ​ទៅ​បោះ​ឆ្នោត។
លោក​បាន​បន្ថែម​ថា លោក​ធ្លាប់​ប្រាប់​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំសង្កាត់​ឲ្យ​​ធ្វើ​ ប័ណ្ណ​បោះ​ឆ្នោត​ឲ្យ​អ្នកភូមិ​គាត់ ប៉ុន្តែ​វា​មិន​អាច​ធ្វើ​បាន​ទេ។
អ្នកស្រី កែវ សាកល​ មិន​អាច​ទាក់​ទងបាន​ទេ កាល​ពីម្សិលមិញ។
លោក ទេព នីថា អគ្គ​លេខា​ធិការ​គ.ជ.ប​ បាន​ថ្លែង​ថា ​ប្រជា​ជនដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ ពួកគេ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ដោយ​អាជ្ញាធរ​ដើម្បី​ឲ្យ​ពួកគេ​មាន​ សិទិ្ធ​បោះ​ឆ្នោត​ ហើយ​ថា អ្នក​ដែល​គ្មាន​សិទិ្ធ​បោះ​ឆ្នោត ប្រហែល​ពួកគេ​មិន​បាន​ទៅ​ចុះ​ឈ្មោះ៕ TK

No comments:

Post a Comment

yes