សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, May 28, 2012

តុលាការ​​​កោះ​កុង បន្តហៅ​សាក្សី សួរនាំ​រឿង​ឃាតកម្ម សម្លាប់ឈុត វុទ្ធី


កោះ​កុង​:កាល​ពី​ថ្ងៃទី​២៨ ឧសភា តុលាការ​ខេត្ត​កោះ​កុង​បាន​កោះ​ហៅ សាក្សី​៣នាក់​បន្ថែម​ទៀត​ចូល​បំភ្លឺ​រឿង​ក្តី​បាញ់​សម្លាប់​ លោក​ឈុត​ វុទ្ធី សកម្ម​ជន​ការពារ​ព្រៃ​ឈើ និង​លោក​អ៊ិត រតនា​មន្ត្រី​ប៉ូលីស​កង​រាជ​អាវុធ​ហត្ថ។
លោក អ៊ិន គង់ជិត អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ឲ្យ​ដឹង​ថា​ ព្រះរាជ​អាជ្ញារ​​រង​ខេត្ត ស្រី ម៉ាក់នី បាន​ចេញ​ដីកា​កោះ​ហៅ​ឈ្មោះ ពុំ​ រ៉ាវីន​ អាយុ​៣៧ ប៊ូ អន អាយុ​២៨ និង​ឯក សុអឿន អាយុ​២៨ ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កាល​ពី ថ្ងៃទី​២៨ ខែ​ឧសភា ដើម្បី​សាក​សួរ​លើ​សំណុំ​រឿង​បាញ់​សម្លាប់​ នៅក្នុង​ស្រុក​មណ្ឌល​សីមា​ខេត្ត​កោះកុង។

លោក​គង់ជិត បញ្ជាក់​ថា «ក្រឡា​បញ្ជីរ​បាន​ប្រាប់​ខ្ញុំ​ថា ព្រះ​រាជ​អាជ្ញារ​បាន​ចេញ​ដីកា​កោះ​ហៅ​តាំងពី​ថ្ងៃ​ទី១៧ ខែ​ឧសភា ទៅ​អ្នក​ទាំង​បី។ ខ្ញុំ​យល់​ឃើញ​ថា​ការ​កោះហៅ​នេះ​គឺជា
​សញ្ញា​ថា តុលា​ការ​បាន​ប្រឹង​ប្រែង​ស៊ើប​អង្កេត ចំពោះ​អ្នក​ជាប់​ទាក់​ទង​នឹង​ការ​បាញ់​នោះ»។
សូម​បញ្ជាក់​ថា​កាល​ពីថ្ងៃ​ទី២៦ មេសា លោក​ឈុត វុទ្ធី​បាន​នាំ​អ្នក​កាសែត ពីរ ឈ្មោះ ផន បុប្ផា និង ដើម្បី​យក​ព័ត៌​មាន​អំពី​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ជួរ​ភ្នំ​ក្រវាញ ប៉ុន្តែ​រថយន្ត​របស់​គាត់ ត្រូវ​បាន​មន្ត្រី​ប៉ូលីស​កង​រាជ​អាវុធ​ហត្ថ​ស្កាត់​ ហើយ​បន្ទាប់​មក​មាន​ការ​បាញ់​ប្រវារ​កើត​ឡើង។

No comments:

Post a Comment

yes