សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, May 28, 2012

សហភាព​សហជីព​កម្ពុជា​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នា​ថ្ងៃទី​០៣ ខែ​មិថុនា ឆ្នាំ​២០១២


សភាព​សហជីព​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ជនរួម​ជាតិ​ខ្មែរ​ទាំង​អស់ ឲ្យ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​០៣ ខែ​មិថុនា ឆ្នាំ​២០១២​ខាង​មុខ ដើម្បី​អនាគត​របស់​បងប្អូន​ជន​រួម​ជាតិ និង​ជាតិ​ខ្មែរ​យើង។
កម្ពុជានឹងរៀបចំការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី០៣ ខែមិថុនា ខាងមុខ
សហភាព​សហជីព​កម្ពុជា​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​អំពាវនាវ​ថា សន្លឹក​ឆ្នោត​មួយ​សន្លឹកៗ​របស់​បង​ប្អូន​ជន​រួមជាតិ កម្មករ​និយោជិត មន្រ្តីរាជការ និង​គ្រូបង្រៀន​មាន​ប្រយោជន៍​ណាស់​ដើម្បី​លុប​បំបាត់​នូវ​ការ​រំលោភ​យកដីធ្លី កម្ទេច​ផ្ទះ​សម្បែង អំពើ​ហិង្សា​បាញ់​សម្លាប់ និង​ការ​ចាប់​បងប្អូន​ដាក់​ពន្ធនាគារ នៅ​ពេល​សន្លឹក​ឆ្នោត​របស់​បងប្អូន​ប្រមូល​ផ្តុំ​តែ​មួយ ផ្លាស់​ប្តូរ​អ្នក​ដឹកនាំ​ដដែលៗ ជ្រើស​រើស​យក​អ្នក​ដឹកនាំ​ថ្មី ដែល​ការពារ​ផល​ប្រយោជន៍​ប្រជារាស្រ្ត និង​សង្គម។
សេចក្តី​អំពាវនាវ​បន្ត​ថា ម្យ៉ាង​វិញ​ទៀត​បងប្អូន​ធ្វើ​ការ​ផ្លាស់​ប្តូរ​នៅ​កម្រិត​មូល​ដ្ឋាន និង​ហាន​ផ្លាស់​ប្តូរ​ថ្នាក់​ជាតិ ពេល​នោះ​ពិត​ជា​នាំ​មក​នូវ​ដំណោះ​ស្រាយ​ល្អៗ ឲ្យ​មាន​ការងារ​ធ្វើ ប្រាក់​ខែ​សមរម្យ បញ្ចុះ​តម្លៃ​អតិផរណា​ទីផ្សារ វិស័យ​អប់រំល្អ​ប្រសើរ គោរព​សិទ្ធិ​មនុស្ស និង​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ ដូច្នេះ​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​ទាំងអស់ ត្រូវ​តែ​មាន​សេចក្តី​ក្លាហាន​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​ឆន្ទៈ ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​នេះ ដើម្បី​ប្តូរ​មេឃុំ​ចៅ​សង្កាត់​កាន់​អំណាច​យូរ មិន​បម្រើ​រាស្រ្ត ជំនួស​ដោយ​មេឃុំ​ចៅសង្កាត់​មក​ពី​គណបក្ស​ដែល​ក្លាហាន​ចេញ​មុខ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​ជិត​ខាង និង​បម្រើ​ការពារ​ប្រជារាស្រ្ត​ពិត​ប្រាកដ៕

No comments:

Post a Comment

yes