សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, May 28, 2012

គណបក្ស ៩​ចូលរួម​វេទិកា​ពិភាក្សា​រឿង​ជម្លោះ​ដីធ្លី


ភ្នំពេញៈ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​អញ្ជើញ​គណបក្ស​នយោបាយ​ទាំង​១០​ឲ្យ​ចូល​រួម​លើក​ឡើង​ពី​បញ្ហា​សន្តិសុខ​ដី​ធ្លី និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ នៅ​ថ្នាក់​មូលដ្ឋាន ដល់​សកម្មជន​នយោបាយ និង​តំណាង​បណ្តាញ​សហគមន៍​ដែល​រង​ការ​បណ្តេញ​ចេញ​ប្រមាណ ២០០ នាក់​មក​ពី​ទូទាំង​ប្រទេស​នៅ​សណ្ឋាគារ អ៊ីមភើរៀ ក្នុង​រាជធានី​ភ្នំពេញ។
ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ចំនួន​៤​ដែល​រៀបចំ​វេទិកា​នេះ​ទទួល​មូលនិធិ​ពី​អង្គការ NGO Forum ​សម្រាប់​វេទិកា​ជជែក​តទល់​គ្នា​នេះ។ ​គណបក្ស​នយោបាយ ៩ ​ដែល​ចូល​រួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី ៣ ខែ​មិថុនា ខាង​មុខ​នេះ ក្នុង​ចំណោម​គណបក្ស​ប្រកួត​ប្រជែង​១០​បាន​ចូល​រួម​ក្នុង​វេទិកា​នេះ លើក​លែង​តែ​គណបក្ស​ប្រជាជន​កម្ពុជា។
មាន​ការ​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បង្ក​ហិង្សា​បណ្តេញ​ប្រជាជន​ចេញ​ពី​ដី​គាត់ ដោយ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍ។

លោក ថាច់ សេដ្ឋា តំណាង​មក​ពី​គណបក្ស​សមរង្ស៊ី បាន​ថ្លែង​ថា៖ «ដី​ជា​របស់​ប្រជាជន ហើយ​អ្នក​ភូមិ​ជាប់​គុក​ដោយ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល ដើម្បី​ការពារ​ដី​ធ្លី​របស់​ពួក​គេ ប៉ុន្តែ មន្រ្តី​រដ្ឋាភិបាល​ទាំង​នោះ​មិន​ដែល​បាន​ដោះស្រាយ​បញ្ហា​ដើម្បី​បម្រើ ប្រយោជន៍​អ្នក​ភូមិ​ តាម​ច្បាប់​ភូមិ​បាល​ទេ»។
ចំណែក​ឯលោក អ៊ូ ចន្ទរិទ្ធ  តំណាង​គណបក្ស​ សិទិ្ធ​មនុស្ស បាន​ថ្លែង​ថា គណបក្ស​សិទិ្ធមនុស្ស​នឹង​លុប​ចោល​រាល់​ដី​សម្បទាន​សេដ្ឋកិច្ច​រយៈ​ពេល ៩៩ ឆ្នាំ​ទាំង​អស់ ដែល​ប៉ះពាល់​ដល់​ប្រជាជន​ប្រជាជន​និង​បរិស្ថាន​។ ​លោក​បន្ត​ថា៖ «​គណបក្ស​សិទ្ធិមនុស្ស​នឹង​ជំរុញ​គណ​បក្ស​កាន់​អំណាច​ឲ្យ​ចេញ ប័ណ្ណកម្ម​សិទិ្ធ​ដី​ធ្លី​ដល់​ប្រជាជន ដើម្បី​សុវតិ្ថភាព​ទ្រព្យ​សម្បតិ្ត​»។​
លោក សំ មុន្នី អាយុ​៦០​ឆ្នាំ​មក​ពី​សៀមរាប ​ថា គ្រួសារ​លោក​និង​អ្នក​ភូមិ​រាប់​សិប​នាក់​កំពុង​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច នឹង​ការ​បណ្តេញ​ចេញ​ពី​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ​ក្រុង​សៀមរាប។
លោក ជាម យៀប តំណាង​រាស្រ្ត​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា វា​ជា​រឿង​ធម្មតា​ដែល​អ្នក​រិះគន់​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​ក្នុង អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត៕

No comments:

Post a Comment

yes