សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 6, 2012

មេក្លោងផ្តើមគំនិតបើកការវាយប្រហារថ្ងៃទី១១ កញ្ញា មាត់រឹងនៅក្នុងសវនាការ


ហ្គានតាណាម៉ូ គុយបាៈ អ្នកទោសនៅកោះហ្គានតាណាម៉ូនាក់ ដែលគេចោទប្រកាន់ពីបទរៀបផែនការអាក្រក់វាយប្រហារ ថ្ងៃទី១១ កញ្ញា បានបដិសេធមិន ឆ្លើយចំ ពោះសំនួររបស់ចៅក្រមយោធាអាមេរិក​​ទេ កាលពីថ្ងៃអាទិត្យនៅក្នុងសវនាការតុលាការ ដ៏វឹកវរមួយដែលក្នុងនោះក្រុមមេធាវីការពារក្តីព្យាយាមបង្ហាញការកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម នេះថាអយុត្តិធម៌។
លោកខាឡិដ សេក ម៉ូហាម៉ាត់ជាមេគំនិតដែលបានសារភាពពី បទវាយប្រហារដោយការប្លន់យន្តហោះកាលពី ឆ្នាំ ២០០១ និងគូ កនជនជាន់ចោទនាក់របស់គាត់សុទ្ធតែបានប្រើសិទ្ធិរបស់ពួកគេ ដើម្បីពន្យារពេល​​គ្មានកំណត់មិន ឲ្យចូលក្នុងការចោប្រកាន់សម្លាប់មនុស្ស និងភេរវកម្មដែលមានទោសប្រហារជីវិត។

ជនជាប់ចោពីរនាក់ បានទទូចថា ឯកសារចោទប្រកាន់៨៧ទំព័រ នោះគេត្រូវអានក្នុងតុលាការហើយក្រុមរដ្ឋអាជ្ញាបានចាប់ផ្តើម​​ធ្វើដូច្នោះថ្វីបើសវនាការនេះ បានប្រើពេលរហូតដល់ជា១០ម៉ោងក្តី
ឯកសារចោទប្រកាន់បានរាយ នាម​​មនុស្ស២៩៧៦នាក់ដែលបាន ស្លាប់នៅពេលដែលយន្តហោះដឹក អ្នកដំណើរដែលគប្លន់បានបុកប៉ម ភ្លោះនៃ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងញូវយ៉កមន្ទីបញ្ចកោណ និងទីវាលផេនស៊ីលវានៀ និងត្រូវបានគេរំពឹងថាចំណាយពេលជាច្រើនម៉ោងដើម្បីអាន


No comments:

Post a Comment

yes