សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 6, 2012

សាកូហ្ស៊ី ឆ្ពោះទៅកាន់ការបរាជ័យនៃការបោះឆ្នោត


ក្រុងប៉ារីសៈ លោកនីកូឡា សាកូហ្ស៊ី  បានឆ្ពោះទៅកាន់ការបរាជ័យនៃការបោះឆ្នោតមួយកាលពីថ្ងៃអាទិត្យ ដែលអាចធ្វើឲ្យលោកក្លាយជាបេដឹកនាំអឺរ៉ុបទី១១ ដែលត្រូវវិបត្តិសេដ្ឋកិច្ចទាញទម្លាក់ពីអំ ណាចនិងប្រគល់អំណាចដល់ លោក្រហ្វង់ស្វ័រហូឡង់ជាប្រធានាធិបតីសង្គមនិយមទីមួយ របស់បារាំងក្នុងពេល១៧ឆ្នាំ។
ត្រូវបានលើកស្ទួយដោយទំនោរ ខឹងសម្បារនឹងអសមត្ថភាពរបស់ លោកសាកូហ្ស៊ីមិនអាច​​ទប់ស្កាត់ភាពអត់ការងារធ្វើកើនឡើង ក្នុងអំឡុងពេលអាណត្តិឆ្នាំ លោកហូឡង់បាន នាំមុខចន្លោះពីទៅ៨ពិន្ទុនៅក្នុង​​ការស្ទង់មតិ​​ចុងក្រោយសម្រាប់ការបោះឆ្នោតមួយដែលអាចស្មើនឹងការផ្លាស់ប្តូរទិសដៅសម្រាប់ទ្វីបអឺរ៉ុប

ថ្វីបើសន្សំ បានពីពិន្ទុពីការនាំមុខរបស់លោកហូឡង់នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនៃយុទ្ធនាការ ឃោសនាក្តីក៏ក្រុមទីប្រឹក្សាផ្ទាល់ របស់លោកសាកូហ្ស៊ី បានទទួលស្គាល់ថា ខ្លួនទាមទារអព្ភូតហេតុសម្រាប់ការគាំទ្រគាត់ទើបអាចទទួលបានអាណត្តិទីពីរ។
មុនពេលយុទ្ធនាការ បានបញ្ចប់កាលបីថ្ងៃសុ្រ សមាជិកនៃមជ្ឈ ដ្ឋានខាងក្នុងរបស់លោកសាកូហ្ស៊ី បានប្រាប់រ៉យទ័រ ថា «គាត់គឺជាអ្នកឈរឈ្មោះ។ គាត់គិតថាវាមិនទាន់ចប់ទេ ដរាបណាមិនទាន់ដល់ទីបញ្ចប់ប៉ុន្តែខ្ញុំនឹងហ៊ាននិយាយថា ក្នុងគាត់មានកាសតែមួយប៉ណ្ណោះ»


No comments:

Post a Comment

yes