សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 30, 2012

សមាជិក​មូល​និធិ​សហគមន៍​អភិវឌ្ឍន៍មកពីប្រទេសវៀតណាម​ ហ្វ៊ីលីពីន ថៃ​ កម្ពុជា​ ចុះ​ជួបសមាជិក​សហគមន៍​អភិវឌ្ឍន៍​ក្នុងស្រុក​-ក្រុង​ចំនួន​3​ក្នុងខេត្ត​បន្ទាយ​មានជ័យ​

សមាជិក​មូល​និធិ​សហគមន៍​អភិវឌ្ឍន៍មកពីប្រទេសវៀតណាម​ ហ្វ៊ីលីពីន ថៃ​ កម្ពុជា​ 
ចុះ​ជួបសមាជិក​សហគមន៍​អភិវឌ្ឍន៍​ក្នុងស្រុក​-ក្រុង​ចំនួន​3​ក្នុងខេត្ត​បន្ទាយ​មានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​​ ៖ កាលពីព្រឹក​ថ្ងៃទី​២៦ មិថុនា​ លោកអ៊ុំ រាត្រី អភិបាល​ក្រុង​សិរី​សោ​ភ័ណ​ បានដឹកនាំ​​សមាជិក​​មូលនិធិ​សហ​គមន៍​អភិវឌ្ឍន៍​អន្តរ​ជាតិ​មកពីបី​ប្រទេសគឺ ប្រទេស​វៀតណាម ថៃ ហ្វ៊ីលីពីន និង​សមាជិក​ក្នុងខេត្ត​បន្ទាយមាន​ជ័យ​ រួមទាំងបណ្តា​សមាជិក​មួយ​ចំនួនមក​​ពី​ខេត្តព្រៃវែង កណ្តាល សៀម​រាប​ តាកែវ​ រាជធានី​ភ្នំ​ពេញ​​ជា​ង៣០នាក់ ​ចុះទៅ​ជួប​សួរ​សុខទុក្ខ និង​ពិនិត្យ​មើលស្ថាន​ភាព​បង​ប្អូន​សហ​​គមន៍​​មូល​និធិ​អភិវឌ្ឍន៍សហគមន៍ ក្នុង​ក្រុង​សិរីសោ​ភ័ណ​ ស្រុក​អូរជ្រៅ​ និងស្រុក​ភ្នំ​ស្រុក ​ដើម្បី​​ដកស្រង់​បទពិសោធន៍​ការងារទៅ​វិញ​ទៅ​មក​​​ក្នុង​សហ​គមន៍​នីមួយៗ​ក្នុងទិសដៅកាត់​បន្ថយ​ភាព​​ក្រី​ក្រ​និង​លើកស្ទួយជីវ​ភាព​រស់នៅរបស់​បង​ប្អូន​ប្រជា​ពល​រដ្ឋដើម្បី​សហគន៍មាន​ការអភិវឌ្ឍ​។
​លោកប្រធាន​សហគមន៍ភូមិ​តាម៉ា​ បានឡើង​​ថ្លែង​ថា  សមាជិក​សហគមន៍​នៅភូមិ​តា​​ម៉ា​​មាន ​ចំនួន១២២​គ្រួសារ​ ក្នុងនោះ​បងប្អូន​ប្រជា​ពលរដ្ឋ​ចំនួន៣២​គ្រួសារ​​មានគម្រោង​ខ្ចី​មូល​និធិ​ឥណ​ទាន​​មុខរបរ ចិញ្ចឹមជ្រូក​ ទិញដី​​ធ្វើ​កសិកម្ម​​ ចំណែក​៤គ្រួសារ​ទៀត​មាន​ គម្រោង​ខ្ចី​មូលនិធិ​ឥណទានដើម្បីយក​​ទៅកែ​លម្អ​ផ្ទះ​​។​ បន្ទាប់ពី​​សមាជិក​នីមួ​យៗ ​​សាក​​សួរ​ពាក់ព័ន្ធនឹង​សកម្ម​ភាព​​ការងាររបស់​សហមគន៍​ភូមិតាម៉ា​ដែលបាន​អនុវត្តការ​ងារ​​របស់ខ្លួន​រួច​មក ​សមាជិក​ទាំងអស់​ក៏បាន​នាំគ្នា​ចុះ​ទៅ​ត្រួត​​ពិនិត្យជាក់​ស្តែងនៅ​លំនៅ​ឋាន​​ប្រជា​ពល​រដ្ឋ​ចំនួន​៤គ្រួសារ​ ដែលបាន​ដាក់​គម្រោង​​ខ្ចី​មូល​និធិ​ឥណ​ទាន​​យកទៅកែ​លម្អ​ផ្ទះ ។

បន្ទាប់មក​ សមា​ជិក​មូលនិធិ​អភិវឌ្ឍន៍​សហគមន៍​បានបន្ត​ដំណើរ​ទៅ​​ជួប​សមាជិក​ សហគមន៍​ ភូមិព្រៃឫស្សី សង្កាត់​ព្រះពន្លា ក្រុង​សិរីសោ​ភ័ណ​ ដែល​​មានសមាជិក​សរុប​៣៥​គ្រួសារ​ ដោយ២៥គ្រួសារ​មានគម្រោង​ខ្ចីប្រាក់​ឥណ​​ទាន​ពង្រីក​មុខរបរ និង៥​គ្រួសារ​ដាក់​ គម្រោង​ខ្ចីប្រាក់ឥណ​ទានយក​ទៅកែលម្អ​ផ្ទះ ។ សហ​គមន៍​ភូមិព្រៃឫស្សី​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៩​ ហើយមាន​គណៈកម្មការ​ចំនួន៣រូប ។​តមក​សមាជិក​មូលនិធិ​អភិវឌ្ឍន៍​សហគមន៍​អន្តរ​ជាតិដឹក​នាំដោយលោក​អ៊ុំ រាត្រី ​អភិបាល​ក្រុង​សិរី​​សោភ័ណ​ បានបន្តធ្វើ​ដំណើរទៅ​ឃុំ​សំរោង​ ស្រុកអូរជ្រៅ ​ដើម្បីជួប​សំណេះ​សំណាល និង​ពិភាក្សា​ការងារមួយ​ចំនួនជា​មួយ​សមា​ជិក​សហ​គមន៍​ឃុំសំរោង​ ក្នុងនោះ​ក៏មានវត្ត​មាន​លោក​មេ​ឃុំ​​សំរោង​រង់ចាំ​​ស្វាគមន៍​ផង​ដែរ ។
ក្នុងឱកាសនោះ​ តំណាង​សហគមន៍​ឃុំសំរោង​បាន​​រាយការណ៍​ពីសកម្មភាព​របស់សហគមន៍​ឲ្យ​ដឹងថា សហគមន៍​ឃុំសំរោងចែក​ចេញ​ជា​ ​៣​សហ​គមន៍ទៀត​ គឺ​១-សហគន៍​ភូមិវត្តមាន​៨៤ គ្រួសារ ២-សហគមន៍ភូមិកណ្តាលមាន​​៧១​គ្រួសារ និង​៣-សហគមន៍​ពន្លេច​មាន​ចំនួន​២១​គ្រួសារ​ សរុប​១៧៦​​គ្រួសារ ហើយសហគមន៍​នេះ​បង្កើត​ឡើង​នៅ​ខែ​កក្កដា​ ឆ្នាំ២០០៩ ។ ក្នុង​នោ​ះ​ដែរ​សហ​​គមន៍​ភូមិវត្ត​ សន្សំ​ប្រាក់បាន៥លាន​រៀលសហគមន៍ភូមិកណ្តាល​៤​លាន៨០​ម៉ឺនរៀល និង​សហគមន៍​ភូមិ​ពន្លេច​​៦០ម៉ឺន​រៀល ។​ក្នុង​សកម្មភាព​របស់​ខ្លួន​សហគមន៍ឃុំសំរោង​បាន​កសាងផ្លូវ​លំក្នុង​ឃុំចំនួន១​ខ្សែប្រវែង២.០០០​ម៉ែត្រ​ ជា​ថវិកា​ផ្ទាល់របស់​សហគមន៍​ ​បានជួយ​ថវិកា​​ដល់ក្រុម​គ្រួសារ​សមាជិក​ដែល​កើត​មាន​គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់ រង​របួស​ និង​ជួយ​ដល់​សមា​ជិកដែល​ខ្វះ​​ខាតទីទាល់​ក្រ​។ ជា​មួយ​គ្នា​នេះ​ ​សមាជិ​​ក​សហគមន៍ចំនួន១០​គ្រួសារ​ស្នើសុំ​ដាក់គម្រោង​ខ្ចីមូល​​និធិឥណ​ទានកែ​លម្អ​ផ្ទះ​ក្នុង​មួយ​​គ្រួសារ​៤លាន​រៀល ។ តំណាង​សហ​គមន៍​ សំណូម​ពរដល់សមា​ជិកមូល​និធិ​​អភិវឌ្ឍន៍​សហ​គមន៍​អន្តរជាតិ​ ប្រសិនមាន​ការយឺតយ៉ាវ​ការ​ប្រាក់​សូមមេត្តា​កុំពិន័យ និងមានការ​យោគ​យល់ ។
នៅថ្ងៃដដែល​នោះដែរ ក្រុម​សមាជិក​មូល​និធិ​អភិវឌ្ឍន៍​សហគមន៍​ក៏បានបន្ត​ដំណើរ​ទៅជួប​សំណេះសំ​ណាលពិភាក្សា​ការងារ​និង​សាក​សួរ​សុខទុក្ខ​​បង​ប្អូនសមា​ជិក​សហគមន៍​ក្នុងឃុំ​ប៉ោយ​ចារ ស្រុកភ្នំស្រុក បន្ត​ទៀត​។ ក្នុងការ​ធ្វើ​ដំណើរ​ដល់​ទីនោះ​ ក៏មានវត្តមាន​លោក​មេឃុំ​ប៉ោយ​ចារ​​រង់​ចាំទទួល​ស្វាគមន៍​ផង​ដែរ​​។ បើ​តាមតំណាង​សហគមន៍​​​ឲ្យ​ដឹងថា​ ​ ឃុំ​ប៉ោយ​ចារ​មានចំនួន​៤ សហគមន៍ សមាជិក សរុប​​១៩​២គ្រួសារ ក្នុងនោះ​សហគមន៍​មាន​គម្រោ​ង​ខ្ចីប្រាក់មូល​និធិឥណទាន​មានចំនួន​៥ ​គឺ១-ឥណទាន​មុខរបរ ២-ឥណទាន​កែលម្អផ្ទះ ៣​-ឥណ​ទានផ្លូវលំ ៤-ឥណទាន​ផ្នែកអប់រំ ៥-ឥណ​ទាន​សុខាភិបាល ។
លោក អ៊ុំ រាត្រី មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ​មូល​និធិ​អភិវឌ្ឍន៍​សហ​គមន៍​អន្តរ​ជាតិ​មាន​សមាជិក​ចំនួន​១៨​ប្រទេស ក្នុងទិស​ដៅ​​ធ្វើការ​ងារជាមួយ​ជនក្រីក្រ​ ទ្រទ្រង់​ជីភាព​រស់នៅ​ ទ្រ​ទ្រង់​មុខ​របរ និងកាត់បន្ថយភាពក្រីក្រ​ របស់​ប្រជា​ពល​រដ្ឋ ដើម្បី​អភិវឌ្ឍន៍​សហគមន៍​ឲ្យ​រីក​ចម្រើនស្រប​តាមយុទ្ធសាស្រ្ត​របស់​រាជរដ្ឋាភិ​បាល​កម្ពុជា​។ សកម្មភាព​​របស់មូល​និធិ​បាន​ប្រប្រមូល​ផ្តុំ​កៀងគ​ម្ចាស់ជំនួយ​ដែលមាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ យកមក​ជួយដល់​ការខ្វះ​ខាត​​របស់​ប្រជា​ពល​រដ្ឋជាស​មា​ជិក​ និងការ​បំពេញ​តម្រូវ​ការ​គ្នា​ទៅ​វិញ​ទៅមក ដែលគិត​ក្នុងអត្រា​ការប្រាក់​ទាប​បំផុត​ និងជាពិសេស​បំផុសចលនា​នៅក្នុង​សហ​គមន៍​ឲ្យនាំ​គ្នាចេះសន្សំ​ថវិកា​សម្រាប់​ទ្រទ្រង់​ដល់​សមាជិក​ខ្លួនឯង​ផងដែរ ៕

No comments:

Post a Comment

yes