លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
ដោយ លីនណា ( CEN )
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ បាននិយាយថា សមាជិកបីនាក់នៅក្នុងសមាគមប្រជាធិបតេយ្យដែលមានលោក ម៉ម សូណង់ដូ ជាប្រធាន ពាក់ព័ន្ធក្នុងការបង្កើតរដ្ឋក្នុងរដ្ឋ ឬអបគមន៍នៅតំបន់កំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បានចូលខ្លួនមកសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឲ្យដឹងថា ក្នុងចំណោមសមាជិកសមាគមប្រជាធិបតេយ្យ ដែលក្រសួងមហាផ្ទៃ ប្រកាសចាប់ខ្លួន ៥នាក់ មាន៣នាក់មកសារភាពហើយ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យអ្នកទាំងនោះចេញមកសារភាព។ អ្នកទាំង៣នាក់ ដែលបានមកសារភាពសុទ្ធតែនៅក្នុងចំណោមអ្នកដែលទទួលបានការណែនាំពីលោកម៉ម សូណង់ដូ ផ្ទាល់តែម្តង។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឲ្យដឹងថា ក្នុងចំណោមសមាជិកសមាគមប្រជាធិបតេយ្យ ដែលក្រសួងមហាផ្ទៃ ប្រកាសចាប់ខ្លួន ៥នាក់ មាន៣នាក់មកសារភាពហើយ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យអ្នកទាំងនោះចេញមកសារភាព។ អ្នកទាំង៣នាក់ ដែលបានមកសារភាពសុទ្ធតែនៅក្នុងចំណោមអ្នកដែលទទួលបានការណែនាំពីលោកម៉ម សូណង់ដូ ផ្ទាល់តែម្តង។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា “៣នាក់ដែលបានសារភាពលែងទៅជាជនជាប់ចោទហើយ ក្លាយទៅជាសាក្សីរស់ដើម្បីបញ្ជាក់ថា គាត់ស្ថិតនៅក្រោមការដឹកនាំរបស់បុគ្គលណាមួយនោះ ហើយអ្នកទាំងអស់នោះធ្លាប់បានចេញចូលផ្ទះម៉ម សូណង់ដូ ទៀត។ ឥឡូវនេះគោលនយោបាយ យើងហៅថា អនុគ្រោះ ហើយសុំឲ្យតុលាការ លើកលែងការចោទ ហើយអ្នកទាំងបីក្លាយជាសាក្សីវិញ។ សាក្សីទាំងបីនាក់សុទ្ធតែធ្លាប់បានទៅទទួលបញ្ជា ណែនាំពីបុគ្គលរូបនោះ”។
សូមរម្លឹកថា កាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា “សមាគមអ្នកប្រជាធិបតេយ្យដែលបង្កើតរដ្ឋនៅក្នុងរដ្ឋ ហើយ រំលាយភូមិចាស់ ហើយបង្កើតភូមិថ្មីដល់ទៅ ៧ និងចែកដីឲ្យប្រជាពលរដ្ឋទៀត រឿងនេះមិនអាចអត់ឱនឲ្យទេ ទោះតម្លៃណាក៏ដោយ”។
សម្តេចបានជំរុញឲ្យ NGO (អង្គការមិនមែនរដ្ឋាភិបាល) ដែលកាន់ជើងពួកនេះរកមេធាវីមកតទល់ជាមួយរាជរដ្ឋាភិបាលលើផ្លូវច្បាប់។ រដ្ឋាភិបាលបន្តចាត់វិធានតាមផ្លូវច្បាប់ជាមួយមេខ្លោងដែលជាប្រធានអង្គការអ្នកប្រជាធិបតេយ្យ។ មេខ្លោងនោះកំពុងរស់នៅក្រៅប្រទេសជាមួយ សួន សេរីរដ្ឋា ដែលយើងកំពុងតាមចាប់ខ្លួនផងដែរ ព្រោះចង់ផ្តួលរំលំរដ្ឋាភិបាលដោយកម្លាំងប្រដាប់អាវុធ ដែលសួន សេរីរដ្ឋានេះឡើងប៉ុស្តិ៍អាវលឿងថៃទៀត។
ប៉ុន្តែយើងនឹងកាត់ទោសកំបាំងមុខ ហើយចាំធ្វើបត្យាប័ន ព្រោះប្រធានសមាគមនោះចលនាឲ្យគេទៅកាន់កាប់ដីដោយខ្លួនឯង។ រដ្ឋាភិបាលមិនអាចទទួលបានទេ។ ព្រោះរឿងនេះត្រូវធ្វើឲ្យបានដាច់ស្រេចលើផ្លូវច្បាប់ ព្រោះអង្គការមិនមែនរដ្ឋាភិបាល មួយចំនួនកំពុងចោទប្រកាន់រដ្ឋាភិបាលបានបណ្តេញប្រជាជនចេញពីតំបន់កំពង់ដំរី។
គួរបញ្ជាក់ថា លោក ម៉ម សូណង់ដូ ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ។លោកបានចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីមានការបង្ក្រាបក្រុមអនាធិបតេយ្យនៅកំពង់ដំរី កាលពីខែឧសភា កន្លងមកនេះ។ ប្រភពព័ត៌មាននានាអះអាងថា លោកកំពុងស្ថិតនៅក្រៅប្រទេសជាមួយលោក សួន សេរីរដ្ឋា ដែលជាមេដឹកនាំចលនាអំណាចពលរដ្ឋ។
កាលពីអំឡុងពេលដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ គឺ សួន សេរីរដ្ឋា នេះឯង ដែលបានឡើងនិយាយតាមប៉ុស្តិ៍ទូរទស្សន៍ថៃអាវលឿង ញុះញង់ឲ្យមានការប្រឆាំងប្រទេសខ្លួនឯង តាមរយៈការគាំទ្ររបស់ថៃដើម្បីទម្លាក់រដ្ឋាភិបាលភ្នំពេញ៕ S
No comments:
Post a Comment
yes