សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 26, 2012

សង្គម​ស៊ីវិល​៖ អំពើ​ទារុណកម្ម នៅ​កម្ពុជា កើតឡើង​ដោយសារ​ភាព​អសកម្ម​របស់​តុលាការ​

Give our kids a better deal
ដោយ: លីនណា(CEN)

ភ្នំពេញ: អង្គការ​សង្គម​ស៊ីវិល​ចំនួន​៧ បានរៀបចំ​សន្និសីទ​សារព័ត៌មាន ដើម្បី​រម្លឹក​ទិវា​អន្តរជាតិ គាំទ្រ​ជនរងគ្រោះ នៃ​អំពើ​ទារុណកម្ម ក្រោម​ប្រធានបទ  “​ការស្ដារ​នីតិសម្បទា​” ដែល​បានរៀបចំ​ធ្វើ​នៅ​សណ្ឋាគារ​សាន់វ៉េ នា​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១២​។​

​មានប្រសាសន៍​នៅក្នុង​ពិធី​នោះ លោក ធន សារាយ ប្រធាន​សម្របសម្រួល​គ​ណៈ​កម្ម​ការ​ប្រព្រឹត្តិកម្ម និង​ជា​ប្រធាន​សមាគម​អាដហុក បាន​លើកឡើងថា អនុសញ្ញា​ប្រឆាំង​ទារុណកម្ម និង​ការប្រព្រឹត្ត​អំពើ​ឃោរឃៅ អមនុស្សធម៌ ឬ​បន្ទាបបន្ថោក ឬ​ការដាក់ទណ្ឌកម្ម​ផ្សេងៗ​ទៀត របស់​អង្គការសហប្រជាជាតិ ដែល​ត្រូវបាន​ស្គាល់​ថា ជា​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម បាន​ត្រូវអនុម័ត ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ ក្នុង​ខែធ្នូ ឆ្នាំ​១៩៨៤ និង​បាន​ចូល​ជា​ធរមាន នៅ​ថ្ងៃទី​២៦ ខែមិថុនា​ឆ្នាំ​១៩៨៧​។ កាលបរិច្ឆេទ​នោះ ត្រូវបាន​ទទួលស្គាល់ថា ជា​ទិវា​អន្តរជាតិ​គាំទ្រ​ជនរងគ្រោះ នៃ​អំពើ​ទារុណកម្ម​។ ប្រទេស​កម្ពុជា បានផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​នេះ ក្នុង​ឆ្នាំ​១៩៩២ ក៏ប៉ុន្តែ​អំពើ​ទារុណកម្ម​នៅតែ​កើតមានឡើង និង​កាន់តែ​រីក​រាលដាល​ដដែល​។​


​លោក ធន សារាយ បាន​មានប្រសាសន៍ថា “​យើង​សូម​ទទួលស្គាល់ និង​កោតសរសើរ​នូវ​ទិវា​ដ៏​មាន​សារៈសំខាន់​នេះ ដែល​ពិភពលោក​បាន​ខិតខំ ដើម្បី​ឆ្ពោះទៅកាន់​ការលុបបំបាត់​អំពើ​ទារុណកម្ម ហើយ​ដែល​រដ្ឋាភិបាល​បានផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម និង​ការផ្ដន្ទាទោស ឬ​ការប្រព្រឹត្ត​ទាំងឡាយណា​ដែល​ឃោរឃៅ អមនុស្សធម៌ ឬ​ដែល​នាំ​ឲ្យ​បាត់បង់​តម្លៃ​ជាម​នុស្ស និង​ពី​ធិ​សារ​បន្ថែម នៃ​អនុសញ្ញា​នេះ​។ នៅថ្ងៃនេះ ក៏​នាំមក​នូវ​ការផ្ដោត​យ៉ាង​មុតមាំ​ទៅលើ​កង្វះខាត នៃ​កា​រកា​រវិ​ឌ្ឍ​ន៍​ឈានទៅ​សម្រេច​គោលដៅ​នេះដែរ នៅក្នុង​ប្រទេស​កម្ពុជា​”​។​

​លោក ធន សារាយ បន្តទៀតថា ប​ច្ចុ​ប្ប​នេះ នៅ​មិនមាន​យន្ដការ​សម្រាប់​តាមដាន​លក្ខខណ្ឌ​ក្នុងការ​សួរចម្លើយ​រប​ស់​ប៉ូលិស​ទេ ហើយ​ប៉ូលិស​រីករាយ​ជាមួយនឹង​និ​ទណ្ឌ​ភាព​ពី​ការកាត់ទោស ដែល​បាន​រីក​រាលដាល​។ គុក និង​មណ្ឌល​ឃុំឃាំង​បណ្ដោះអាសន្ន ត្រូវបាន​តាមដាន​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ប៉ុន្តែ​ការធ្វើ​អធិការកិច្ច​តាម​កាលកំណត់ មិន​តម្រូវ​ឲ្យ​បរិយាយ​អ្វីៗ​ដែល​កើតឡើង​ក្នុង​មន្ទីរ​ពន្ធនាគារ​ដែល​បាន​បិទ​ជិត​នោះទេ​។​

​នៅក្នុង​ពិធី​នេះដែរ លោកស្រី ពុង ឈី​វ​កេក ប្រធាន​អង្គការ​លីកាដូ បាន​មានប្រសាសន៍ថា “​បញ្ហា​អំពើ​ទារុណកម្ម នៅក្នុង​ប្រទេស​កម្ពុជា គឺ​រួមផ្សំ​ដោយ​ការ​អសកម្ម ឬ​ភាព​គ្មាន​ឆន្ទៈ​របស់​តុលាការ ដើម្បី​ធ្វើការ​ចោទប្រកាន់​ទៅលើ​ឧក្រិដ្ឋកម្ម នៃ​អំពើ​ទារុណកម្ម​។ ជនរងគ្រោះ និង​សាក្សី នៅតែមាន​ភាពភ័យខ្លាច ចំពោះ​ផល​ត្រឡប់មកវិញ​។ ដូចនេះ​ពួកគាត់​មិនបាន​ស្វែងរក​ការដាក់​បណ្ដឹង​តាមផ្លូវ​ច្បាប់​ទេ ហើយ​ការឈឺចាប់​ចំពោះ​ផល​ត្រឡប់​វិញ​នេះ គឺ​កាន់តែខ្លាំង​ឡើងៗ​”​។​

​លោកស្រី ពុង ឈី​វ​កេក បាន​មានប្រសាសន៍​ទៀតថា ជា​ញឹកញាប់​អំពើ​ទារុណកម្ម កំពុង​បំ​ផ្លិត​បំផ្លាញ និង​ប៉ះពាល់​ជាខ្លាំង ទៅលើ​អ្នក​រស់រានមានជីវិត ព្រមទាំង​គ្រួសារ​សហគមន៍ និង​សង្គម​ទាំងមូល​។ ការកសាង​ជិវិត​ឡើងវិញ នៃ​អ្នក​ដែល​ទទួល​ការឈឺ​ចាប់ពី​អំពើ​ទារុណកម្ម​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត គឺ​ត្រូវ​ការចំណាយ​ពេលវេលា​ច្រើន និង​ទាមទារ​ឲ្យ​ការគាំទ្រ​ផ្នែក​សង្គម ផ្លូវចិត្ត និង​ថ្នាំ​ព្យាបាល​សម្រាប់​រយៈពេល​យូរ​។ ជា​អកុសល តម្រូវការ​ផ្នែក​ចិត្តសាស្ដ្រ និង​សិទ្ធិ​ទទួលបាន​នីតិសម្បទា និង​សំណង​សម្រាប់​ជនរងគ្រោះ ដោយសារ​អំពើ​ទារុណកម្ម គឺ​មិន​ត្រូវបាន​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ ក្នុងប្រទេស​កម្ពុជា ខណៈដែល​ការផ្ដល់ជូន​នូវ​សេវា​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​ភ្នាក់ងារ​សេវា​សុខភាព​ជាតិ នៅមានកម្រិត​នៅឡើយ​។​

​ជាមួយគ្នានេះ លោកស្រី ពុង ឈី​វ​កេក បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ចំនួន ៥ ចំណុច​សំខាន់ៗ ដូចខាងក្រោម​៖

១. បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រើ​អំពើ​ទារុណកម្ម​នៅក្នុង​កន្លែង​ឃុំខ្លួន​របស់​ប៉ូលិស ដូចជា ដាក់​ខ្នោះ​ដៃជើង និង​ការវាយដំ​លើ​ជនជាប់ចោទ​

២. បង្កើន​ច្បាប់​ដែលមាន​តម្លាភាព និង​ច្បាស់លាស់​ដោយ​កំណត់​និយមន័យ និង​កំណត់​អំពើ​ទារុណកម្ម​ជា​បទឧក្រិដ្ឋ និង​ទុកជា​គំរូ​ចំពោះ​សំណុំរឿង ដែល​នឹង​ត្រូវបាន​កាត់ក្ដី​នៅក្នុង​តុលាការ​

៣. ស៊ើបអង្កេត​ករណី​អំពើ​ទារុណកម្ម និង​ផ្ដល់​យន្ដការ​សម្រាប់​ជន​រង និង​សាក្សី ដើម្បី​ប្ដឹង​អំពី​ការឈឺចាប់​របស់គេ​តាមផ្លូវ​ច្បាប់ និង​ដោយ​សុវត្ថិភាព 

៤. បង្កើត​ស្ថាប័ន​ឯករាជ្យ​មួយ ដើម្បី​ស៊ើបអង្កេត​ករណី​ចោទប្រកាន់​ពី​អំពើ​ទារុណកម្ម​ដោយ​យុត្តិធម៌ និង​បង្កើត​យន្ដការ​ការពារ​ថ្នាក់ជាតិ​មួយ​ប្រកបដោយ​ឯករាជ្យ 

៥.​ដោះស្រាយ ចំពោះ​ជនរងគ្រោះ ដោយ​អំពើ​ទារុណកម្ម ឲ្យ​ទទួលបាន​នូវ​ការស្ដារ​នីតិសម្បទា តាមរយៈ​ការបង្កើន​សមត្ថភាព​ភ្នាក់ងារ​សេវា​សុខភាព​ថ្នាក់ជាតិ និង​ក្នុងការ​ផ្ដល់នូវ​សេវា​ស្ដារនីតិសម្បទា​ពិសេស ដោយ​ផ្អែកលើ​អនុសាសន៍ ដែល​ត្រូវបាន​ទទួលស្គាល់​ជា​បទដ្ឋាន​អន្តរជាតិ​។​

​តាម​របាយការណ៍​រប​ស់​គណៈកម្មការ​ប្រព្រឹត្តិ​កម្ម បាន​បង្ហាញថា អំពើ​ទារុណកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ភាគច្រើន​កើតឡើង​ក្នុង​មន្ទីរឃុំឃាំង​របស់​ប៉ូលិស​។ ក្នុង​រយៈពេល ២៤​ម៉ោង​ដំបូង នៃ​ការឃុំខ្លួន ជនសង្ស័យ​ភាគច្រើន មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ជួប​មេធាវី​ទេ ហើយ​ជា​ញឹកញាប់ ជួបប្រទះ​នូវ​ការប្រព្រឹត្ត​បែប​អមនុស្សធម៌ ដោយ​រួមបញ្ចូល​ទាំង​អំពើ​ទារុណកម្ម ឲ្យ​សារភាព ការដាក់​ខ្នោះ​ដៃជើង សម្រាប់​រយៈពេល​វែង និង​ការបំភិតបំភ័យ ឬ​ការគំរាមកំហែង ចំពោះ​សាច់ញាតិ​ជាដើម​។ 

​អង្គការ​លីកាដូ បាន​រាយការណ៍ អំពី​ទារុណកម្ម​ចំនួន ១៣៥ ករណី និង​អង្គការ​សមាគម​អាដហុក បាន​រាយការណ៍​អំពី ៧៦ ករណី នៃ​អំពើ​ទារុណកម្ម​នៅ​មន្ទីរឃុំឃាំង​របស់​ប៉ូលិស ដែល​ត្រូវបាន​ចងក្រង ដោយ​អ្នកស្រាវជ្រាវ ក្នុង​ឆ្នាំ​២០១១​។ 

​របាយការណ៍​បង្ហាញថា ទម្រង់​ទូទៅ​បំផុត នៃ​ការ​បៀតបៀន គឺ​ការវាយដំ​លើ​រាងកាយ និង​ការ​ឆក់​ខ្សែភ្លើង​៕​

No comments:

Post a Comment

yes