ដោយ: សុខ ភក្តី ( CEN )
ភ្នំពេញ: សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញប្រតិកម្មការពារចំពោះការបែងចែក តួនាទី និងការងាររកស៊ីរបស់កូនៗសម្តេច។ នោះគឺមិនខុសអ្វីទេ។
ចំពោះមុខក្រុមយុវជនស្ម័គ្រចិត្តប្រមាណ ១.១០០ នាក់ ដែលចូលរួមក្នុងប្រតិបត្តិការផ្តល់កម្មសិទ្ធិដីធ្លីដល់ប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៦មិថុនា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា "ឥឡូវប្រើ ហ៊ុនម៉ានិត ជាកូនរបស់ខ្លួនបង្កើត។ ទេ! ខ្ញុំដូចជាឆ្ងល់ដែរ កន្លងទៅ។ កូនខ្ញុំទាំងអស់ សុទ្ធតែរៀននៅឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។ តិចបំផុតបរិញ្ញា។ មានបរិញ្ញាជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ បែរជាតែងតាំងឲ្យកូនធ្វើការ វាចប់រឿង តើយើងទៅបណ្តុះបណ្តាលធនធានមនុស្សមកធ្វើអី?។ អានឹង ច្រើនតែពួកប្រឆាំង ( រិះគន់ )។ ទូរទស្សន៍បាយន្ត គ្រាន់តែឲ្យកូនស្រីខ្ញុំកាន់។ វាថា តែងតាំងកូនឲ្យកាន់។ ទេ! គេវិនិយោគខ្លួនគេ គេធ្វើខ្លួនគេ ឯងធ្វើស្អី?"។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា "ខ្ញុំសួរ កូនគេ កូនឯង បណ្តុះបណ្តាលមកធ្វើអី?។ កូនខ្ញុំ ខ្ញុំស្រណូក ចាប់វាមកដាក់ខ្នោះ។ បើសិនជាលុយ មិនអាចទៅដល់ដៃ ហើយលុយនេះ លុយខ្ញុំ។ វាពិតជាមិនឲ្យលុយរបស់ឪពុករបស់វា ត្រូវបាត់បង់ដោយនរណាមួយទេ។ វាត្រូវយកលុយរបស់ឪពុកវា ឲ្យក្មួយៗ ឲ្យដល់។ អីចឹង ខ្ញុំប្រើកូនរបស់ខ្ញុំមិនបាន"។
ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងថា "កូនមួយទៀត គឺអនុប្រធានយុវជនក្រុងផង ហើយសុទ្ធតែនៅក្នុងទាហាន។ ណាមួយទៀត ធ្វើទាហានដែរ តែវានៅក្នុងចលនាយុវជនដែរ។ បើមិនឲ្យវាធ្វើការ ទៅហ្វឹកហាត់ យកមកធ្វើអី?។ សូម្បីតែអាមេរិក ខ្ញុំសុំជម្រាប ក៏ជួយបណ្តុះបណ្តាលកូនខ្ញុំទាំងអស់។ ហ៊ុនម៉ាណែត នៅ West Point ហើយមួយនេះ ( ហ៊ុន ម៉ានិត ) ទៅរៀននៅសាកលវិទ្យាល័យ ការពារជាតិអាមេរិក។ មិនមែនខ្ញុំអ្នកបញ្ជូនទេ អាមេរិក ចុចឈ្មោះ យកទៅរៀន។ ទៅអាមេរិក ទាំងកូនបង្កើត ទាំងកូនប្រសារ។ អាមេរិក ចេញសំបុត្រយន្តហោះស្អីឲ្យទាំងអស់"។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរិះគន់ដល់គណបក្សប្រឆាំង ដែលតែងតែចោទលើការតែងតាំងកូនរបស់សម្តេច ធ្វើការងារ ក្នុងស្ថាប័នរដ្ឋ និងកិច្ចការរកស៊ី ដោយសម្តេចថា មានខ្លួនឯងជាតំណាងរាស្ត្រផង ហើយប្រពន្ធក៏ធ្វើតំណាងរាស្ត្រទៀត។
យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា កូននោះ ជាអ្នកត្រូវមាត់ច្រើនជាងគេ ក្នុងកិច្ចការដែលសម្តេចប្រគល់ឲ្យនោះ៕
No comments:
Post a Comment
yes