សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 25, 2012

សមត្ថ​កិច្ច​រារាំង​កុមារ​នៅ​បឹង​កក់​មិន​ឲ្យ​តវ៉ា​ជា​ថ្មី​ទៀត​នៅ​មុខ​សាលា​ឧទ្ធរណ៍​

bkl-chirl-khorn02

អ្នកភូមិ​បឹង​កក់​ និង​កុមារ​តូចៗ​ប្រមាណ​៦០​នាក់ ដែល​មាន​គម្រោង​តវ៉ាជា​ថ្មី​ទៀត​​​​ នៅ​​​​មុខ​​​​សា​​លា​​​ឧទ្ធរ​​​ណ៍​នៅ​ព្រឹក​​ថ្ងៃ​ច័ន្ទ​នេះ​ បាន​​​ប្តូរ​ទី​តាំង​តវ៉ា​​វិញ​​ បន្ទាប់​​​ពី​មាន​ការ​​រារាំង​ពី​កម្លាំង​​​សម​​​ត្ថ​កិច្ច​​ ។
អ្នកស្រី ​គីម​ វន្នី​ រស់​នៅ​ភូមិ​២២​ ​ក្នុង​តំបន់​បឹងកក់ ​បានឲ្យ​អ្នក​​សារ​​​ព័ត៌មាន​ដឹ​ង​​នៅ​​កន្លែង​​តវ៉ា​​ថា ​​ពួក​​គេ​មានគ​ម្រោង​តវ៉ា​ដោយ​សន្តិវិធី​នៅ​មុខ​សាលា​ឧទ្ធរណ៍​​ នៅ​ព្រឹក​​ថ្ងៃ​​ច័ន្ទ ​ទី​២៥ ​ខែ​​មិថុនា​នេះ​​ ដើម្បី​​​ជំរុញ​​ឲ្យ​​តុលា​ការ​​មួយ​នេះ​​ កាត់​​ក្តី​​ដោយ​​ឯក​រាជ្យ ​​​​នៅ​ពេល​បើក​សវនាការ​​ពួក​គេ​ទាំង​​១៣​នាក់ ​​នៅ​​ថ្ងៃ​ទី​២៧​ ក្នុង​សប្តាហ៍​នេះ​។ ​ប៉ុន្តែ​​អ្នក​​ស្រី​​ថា ​គម្រោង​​តវ៉ា​នោះ​ ត្រូវ​បាន​ប្តូរធ្វើ​នៅ​មុខ​ក្រសួង​យុ​​ត្តិ​​ធម៌​វិញ​ ដោ​​យ​ស​​មត្ថ​​​​កិច្ច​ដាក់​របាំង​​រារាំង​​​និង​គំរាម​ផ្ទាល់​មាត់​មិន​ឲ្យ​ប្រមូលផ្តុំ​គ្នា​នៅ​ទី​នោះ ​ព្រោះ​មន្ត្រី​​ជាន់​ខ្ពស់​​របស់​​​​ប្រ​​ទេស​​​កម្ពុជា​ជួប​​ពិភាក្សា​ជា​មួយ​មន្រ្តី​ជាន់​ខ្ពស់​​វៀត​ណាម​​នៅក្នុង​ក្បែរ​​បរិ​វេណ​​​នោះ​ ។
ក្នុង​ពេល​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​យុត្តិ​ធម៌​នោះ​ កុមារ​តូចៗ​ដែល​ជា​កូន​អ្នក​ភូមិ​​កំពុ​​ង​ជា​​​ប់​​​​ឃុំ​​​​​​​បាន​​​យក​រូប​ថតម្តាយ​ពួក​គេ ​​មក​​ពាក់​​នៅ​លើ​​ក្បាល​ ​ទាម​ទារ​​ឲ្យ​​តុលា​​ការ​ដោះ​លែង​​ម្តាយ​​ពួ​​ក​គេ​​​ឲ្យ​​​​​មាន​​​​​​​​សេ​​រីភាព​វិញ​ ដោយ​​អះ​​អាង​​ថា​ អ្នក​ភូមិ​ទាំង​​​នោះ​មិន​មាន​កំហុស​ដូ​​ច​អាជ្ញាធរ​​​ចោទ​​​ប្រ​កាន់​ទេ​ ៖ “ពួក​ខ្ញុំ​តវ៉ា​ដើម្បី​សួរ​រក​ម្តាយ​ ព្រោះ​គេ​ចាប់​ម្តាយ​ខ្ញុំ​យក​ទៅ​ជាង​មួយ​ខែហើយ គេ​មិន​ដោះ​លែង​ម្តាយ​ខ្ញុំ​មក​វិញ​ទេ​ ពេល​ដែល​អត់​ម្តាយ​ខ្ញុំ ខ្ញុំ​ជួប​ការ​លំបាក​ខ្លាំង​ណាស់ គ្មាន​អ្នក​ណា​ដាំ​បាយដាំ​អី​​ឲ្យ​ខ្ញុំ​ហូប​ទេ ពេល​ម៉ាក់ខ្ញុំ​នៅ ម៉ាក់ខ្ញុំ​ធ្វើ​អី​ឲ្យ​ខ្ញុំ ខ្ញុំគិត​ថា​ តុលាការដែលកាត់ក្តី​អោយ​ម្តាយ​ខ្ញុំ ​គឺ​អយុត្តិ​ធម៌​ណាស់ ខ្ញុំ​ស្នើ​សុំឲ្យ​សាលា​ឧទ្ធរណ៍​ ដោះលែង​ម្តាយ​ខ្ញុំ​និង​អ្នក​ភូមិ​ទាំង ១២​នាក់ គាត់​គ្មាន​កំហុស​​ទេ ព្រោះគាត់​គ្រាន់តែ​តវ៉ា​ដី​ធ្លី​ ផ្ទះ​​តែ​ប៉ុណ្ណោះ។ ពេល​ដែល​បាត់​ម្តាយ​ទៅ ខ្ញុំពិបាករៀន ខ្ញុំ​រៀន​អត់ចូល ខ្ញុំ​នៅ​មើល​ប្អូន​ខ្ញុំ​នៅ​ផ្ទះ ​ប្អូន​ខ្ញុំ​វា​ចង់រក​ម៉ាក់ ដល់​ពេល​វា​សួរ​ខ្ញុំ ខ្ញុំ​ថា​ម៉ាក់​ទៅ​ក្រៅ​ គាត់មក​វិញ​ឥឡូវ​ហើយ ​តិច​​ទៀត​គាត់​មក​វិញ​ហើយ វា​ចាំ វា​សួរ​ខ្ញុំ​រាល់​យប់ ហើយ​ខ្ញុំយំឱប​វា​រាល់​យប់ អោយ​វា​គេង”។

បើ​ទោះ​ជា​យ៉ាង​ណា ​អ្នក​​ស្រី ​​យ៉ោម​ បុប្ផា​ ​ដែល​បាន​ចូល​ជួប​មន្ត្រី​នៅ​​ក្រសួង​យុត្តិ​​​ធម៌​​​​នៅព្រឹ​ក​នេះ​ បានឲ្យ​ដឹង​​ថា ពួក​គេ​ទំនង​​ជា​​តុលា​ការ​​ដោះ​លែង​ឲ្យ​មាន​​សេរី​​ភាព​​វិញ នៅ​ពេល​​​សាលា​​​ឧទ្ធ​​រណ៍​បើ​ក​សវ​​នាការ​ខាង​​មុខ​​នេះ​ ​​តាម​រយៈ​ការត​ស៊ូ​មតិ​របស់​ពួក​​គេ​​ ​ដែល​សុំ​អន្តរាគមន៍​ទៅ​ស្ថា​​ប័ន​កំពូលៗ​កន្លង​មក ៖ “ក្រដាស​ស្នាម​ដែល​ពួក​ខ្ញុំ​បាន​ដាក់​មក​​ក្រសួង​យុត្តិ​ធម៌ ក្រសួង​យុត្តិ​ធម៌​បាន​បញ្ជូន​ទៅ​អស់​ហើយ ទៅ​ខាង​ថ្នាក់​លើ​ហ្នឹង​អស់​ហើយ សម្តេច​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​ជ្រាប​ពី​ព័ត៌​មាន​ហ្នឹង ហើយ​ខាង​ព្រះ​ករុណាហ្នឹង​ ក៏​គាត់​បាន​ធ្វើ​ក្រ​ដាស​មក​ក្រសួង​យុត្តិ​ធម៌​ហ្នឹង​ដែរ ញត្តិ​ដែល​ពួក​ខ្ញុំ​ដាក់​ អញ្ចឹង​ទៅ​ដល់​ថ្នាក់​លើ​អស់​ហើយ​ ហើយ​គាត់ជឿថា ប្រហែល​ជា​អាច​​មាន​ដំណោះ​ស្រាយ​ល្អ ក្នុង​ថ្ងៃ​២៧​ហ្នឹង”។
នៅកន្លែង​តវ៉ា​​នៅ​មុខ​ក្រសួង​យុត្តិ​ធម៌​នៅ​ព្រឹក​មិញ​នេះ​ គេ​ឃើញ​មាន​​ម​នុស្ស​មួយ​​​ក្រុម​​ដើរ​​​ចេញ​​​ពី​ក្រសួង​​យុត្តិ​ធម៌​​​ ហើយ​​សាក​​សួរ​ជាភា​សា​វៀត​ណាម ​ទៅ​កាន់​​កុមារ​​តូចៗ​ ពី​មូល​ហេតុ​​នៃ​ការ​​ប្រមូល​ផ្តុំ​គ្នា​នោះ ​ហើយ​សាកសួរ​នោះ​​ត្រូវ​បាន​បក​ប្រែ​ដោយ​អ្នក​​ស្រី ​សៀ​ សុផល​ អាយុ​៥៩​​ឆ្នាំ​​​​នៅ​​ភូមិ​បឹង​កក់ ៖ “គេ​មកសួរ​ហ្នឹង គឺ​ថា​ គេ​គ្រាន់តែ​សួរ​ថា តើ​ពួក​ខ្ញុំ​ទាំងអស់​គ្នា​​មាន​ក្មេង​មាន​​ចាស់ ហ្នឹង​អង្គុយ​ធ្វើអី ច្រើន​ម្ល៉េះ ខ្ញុំ​ឆ្លើយ​ថា ក្មេង​ៗ​ដែល​មក​អង្គុយ​នេះ​ គឺ​ថា​គេ​មក​សុំ​​អង្វរ​អោយ​អាជ្ញា​ធរ​​គ្រប់​កន្លែង​ ក្រសួង​ទាំងអស់​ ដើម្បីឲ្យ​ដោះ​លែងម្តាយ​គេ ពី​ព្រោះក្មេង​ៗ​អង្គុយ​ច្រើន​ហ្នឹង​​​ សុទ្ធ​តែ​ចាប់​ម៉ែ​គេ​មក​ហើយ ដោយសារ​រឿង​អី​ ​​រឿង​ផ្ទះ​សម្បែង និង​ដីធ្លី ​ហើយ​គេ​ក៏​ងក់​ក្បាល​ដើរ​ចេញ​ទៅ បី​បួន​នាក់ហ្នឹង”។
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​លីកាដូ​ លោក ​អំ​ សំអាត មាន​ប្រសាសន៍​​ថា​​ ការ​ជំនុំ​ជម្រះ​នៅ​សាលា​ឧទ្ធរណ៍​លើអ្ន​ក​ភូមិ​ទាំង​១៣​នាក់ ​នៅថ្ងៃ​ទី​២៧ ​ខែ​មិថុនា​នេះ​ លោក​អះ​អាង​​ថា​ អ្នក​​​ភូមិ​ទាំង​​នោះ​នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ បើ​តុលា​​ការឯ​ករាជ្យ​ ។
ការឃុំ​ខ្លួន​ភូមិបឹង​កក់​ទាំង​១៥​នាក់​ ក្នុង​ជម្លោះដី​ធ្លី​នេះ​ ត្រូវ​បាន​​​អង្គការ​សង្គម​ស៊ី​វិល​​​ជា​តិ​​​​​និង​អន្តរ​​​ជាតិ​ រួម​ទាំង​ប្រទេស​មហា​អំណាច​សហរដ្ឋ​អាមេរិក​ បាន​ចាត់​ទុក​ថា ​មិន​​​មាន​​​យុត្តិ​​​​ធម៌​​​​​ និង​​​ស្នើ​ឲ្យ​ដោះ​លែ​​ង​​​អ្នក​​​ទាំង​​​​​នោះ​​​ឲ្យមាន​​​​​​សេរីភាព​វិញ​​​ដោយ​​​​​គ្មាន​លក្ខ​ខ័ណ្ឌ​​៕​

No comments:

Post a Comment

yes