សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 25, 2012

តើ​ពល​រដ្ឋ​អាច​​មាន​ទំនុក​ចិត្ដ​លើ​ដំណោះ​ស្រាយ​ដី​ធ្លី​របស់​រដ្ឋាភិបាល​បាន​ច្រើន​ប៉ុណ្ណា​?

Image: land dispute

តាម ​ព័ត៌មាន​ដែល​វិទ្យុ​អូស្រ្ដាលី​ទទួល​បាន​ក្រុម​ការ​ងារ​នេះ​ត្រូវ​បាន​ បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១២ ដោយ​អភិបាល​ខេត្ដ​កោះ​កុង​ ដើម្បី​អនុវត្ដ​តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្រ្ដី​ហ៊ុន សែន នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ ប៊ុន លើត អភិបាល​ខេត្ដ​កោះ​កុង​។
ក្រុម​ការ​ងារ​ទី​១ ដឹក​នាំ​ដោយ​លោក​អភិបាល​រង​ ដុំ យុហៀន ទទួល​បន្ទុក​ក្រុង​ខេមរភូមិន្ទ​, ស្រុក ​ថ្ម​បាំង និង​ស្រុក​មណ្ឌល​សីមា​ជា​ទី​ដែល​លោក​ ឈុត វុទ្ធី ​ប្រធាន​អង្គការ​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​ត្រូវ​ប៉េអឹម​បាញ់​ស្លាប់​កាល​ពី ​ថ្ងៃ​ទី​២៦ ខែ​មេសា​កន្លង​ទៅ​នេះ។ រីឯ​ក្រុម​ការ​ងារ​ទី​២ ទទួល​បន្ទុក​ដីធ្លី​ស្រុក​ស្រែ​អំបិល និង​ស្រុក​កោះ​កុង ដឹក​នាំ​ដោយ​អភិបាល​រង អ៊ុន ឆាលី។ ហើយ​ស្រុក​បូទុម​សាគរ និង​ស្រុក​គីរី​សាគរ​វិញ បាន​ការ​ដឹកនាំ​ទៅ​វាស់​វែង​ និង​ប្រមូល​ទិន្នន័យ​ដី​ធ្លី​ដោយ​លោក​អភិបាល​រង​ សាយ សុជាតិ និង​លោក សុន តារា។
ថ្វី ​ត្បិត​មាន​ការ​អញ្ជើញ​អង្គការ​សង្គម​ស៊ី​វិល​ឲ្យ​ចូល​រួម​នៅ​ក្នុង​កិច្ច​ ការ​នេះ​យ៉ាង​ណា​ក្ដី ក៏​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក អ៊ីន គង់​ជិត មន្រ្ដី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លី​កាដូ​បាន​ឲ្យ​ដឹង​ថា មាន​តែ​អង្គការ​លោក និង​អង្គការ​អាដហុក​ប៉ុណ្ណោះ​ដែល​ចុះ​ទៅ​ធ្វើ​ការ​ជា​មួយ​នឹង​ក្រុម​ការ​ងារ ​ទាំង​៣​នេះ ដើម្បី​តាម​ដាន​កិច្ច​ការ​របស់​ក្រុមការ​ងារ​ឲ្យ​មាន​តម្លា​ភាព។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ អ៊ិន គង់​ជិត បាន​ឲ្យ​ដឹង​ថា កិច្ចការ​របស់​ក្រុម​ការ​ងារ​នេះ ហាក់​ដូច​ជា​ផ្ទុយ​ទៅ​នឹង​អនុសាសន៍​របស់​នាយក​រដ្ឋមន្រ្ដី​ដែល​ឲ្យ​ចុះ​ទៅ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី។
បញ្ហា ​ទំនាស់​ដីធ្លី​នៅ​ថ្នាក់​មូល​ដ្ឋាន​គឺ​ជា​បញ្ហា​មួយ​ដែល​កើត​ឡើង​ជា​ហូរហែ​ មិន​ចេះ​ឈប់ ហើយ​បើ​តាម​របាយការណ៍​របស់​អង្គការ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ ឲ្យ​ដឹង​ថា​តាំង​ពី​ឆ្នាំ​២០០៧ រហូត​ដល់​ឆ្នាំ​២០១១ ផ្ទៃ​ដី​យ៉ាង​តិច​៥% នៃ ​ផ្ទៃ​ដី​សរុប​របស់​កម្ពុជា​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​ជម្លោះ​ដី​ធ្លី ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​រាប់​ម៉ឺន​នាក់​ទូទាំង​ ប្រទេស​កម្ពុជា​។ រី​ឯ​ដំណោះ​ស្រាយ​របស់​អាជ្ញាធរ​ហាក់​គ្មាន​ប្រសិទ្ធ​ភាព​ ជា​ហេតុ​ធ្វើ​ឲ្យ​បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​តែ​បន្ដ​កើត​មាន​ដដែល។​
សម្រាប់ ​ខេត្ដ​កោះ​កុង​នេះ​វិញ​មន្រ្ដី​ឃ្លាំ​មើល​បញ្ហា​ជម្លោះ​ដី​ធ្លី​បាន​ឲ្យ​ ដឹង​ថា នៅ​ខេត្ដ​កោះ​កុង​នេះ​មាន​បញ្ហា​ជម្លោះ​ដី​ធ្លី​សឹង​តែ​គ្រប់​ស្រុក​ទាំង​ អស់​ ហើយ​នេះ គឺជា​ប្រសាសន៍​របស់​លោក អ៊ិន គង់​ជិត​ មន្រ្ដី​សម្រប​សម្រួល​កិច្ច​ការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ប្រចាំ​ ខេត្ដ​កោះ​កុង។
កន្លង ​ទៅ​នេះ​ដោយ​សារ​តែ​ទំនាស់​ដី​ធ្លី​កាន់​តែ​កើត​មាន​ច្រើន​កន្លែង​ធ្វើ​ឲ្យ​ មាន​អំពើ​បះ​បោរ​ហិង្សា​ និង​ជម្លោះ​រវាង​អាជ្ញាធរ និង​ប្រជា​ពលរដ្ឋ​នោះ លោក​នាយក​រដ្ឋមន្រ្ដី​ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ដឹង​ថា ត្រូវ​តែ​ផ្អាក​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុម​ហ៊ុន​ឯក​ជន​កាល​ ពី​ដើម​ខែ​ឧសភា​ គឺ​​ចំពេល​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​មុន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​។ ការ​ប្រកាស​នេះ​ធ្វើ​ឲ្យ​ពល​រដ្ឋ​មួយ​ចំនួន​ត្រេក​អរ​ និង​ស្វាគមន៍​ចំពោះ​សេចក្ដី​សម្រេច​នេះ ដោយ​សង្ឃឹម​ថា បញ្ហា​ទំនាស់​ដី​ធ្លី​នឹង​អាច​មាន​ការ​ថយ​ចុះ​បាន​ ឬ​យ៉ាង​ហោច​ណាស់​មិន​កើន​ឡើង​ថែម​ទៀត​។ ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​អ្នក​មួយ​ចំនួន​ទៀត​មិន​បាន​ជឿ​ទុក​ចិត្ដ​ទៅ​លើ​ការ​ប្រកាស​របស់​លោក​ នាយក​រដ្ឋមន្រ្ដី​ហ៊ុន សែន ជុំវិញ​រឿង​នេះ​ឡើយ។
យ៉ាង ​ណា​ក៏​ដោយ នៅ​ថ្ងៃ​នេះ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ជា​ភាសា​អង់គ្លេស​បាន​ចេញ​ផ្សាយ​នៅ​ ទំព័រ​មុខ​ថា កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា​នេះ លោក​នាយក​រដ្ឋមន្រ្ដី​ហ៊ុន សែន​បាន​ចុះ​ហត្ថលេខា​យល់​ព្រម​ឲ្យ​មាន​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ចំនួន​៤​កន្លែង​ថែម​ទៀត​ដល់​ក្រុម​ហ៊ុន​ឯក​ជន​ដែល​ស្មើ​នឹង​ទំហំ​ដី​ចំនួន​ ៣ម៉ឺន ៥​ពាន់​ហិចតារ​នៅ​តំបន់​ដី​ធ្លី​ដែល​គេ​អភិរក្ស។ នេះ​គឺ​ផ្ទុយ​ទៅ​នឹង​ការ​ប្រកាស​របស់​លោក​ផ្អាក​ការ​ប្រគល់​ដី​សម្បទាន​ថ្មី ​ថែម​ទៀត​។ វិទ្យុ​អូស្រ្ដាលី​នៅ​ព្រឹក​មិញ​នេះ បាន​ព្យាយាម​ទាក់​ទង​ទៅ​លោក​ ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ និង​ជា​រដ្ឋលេខា​ធិការ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្រ្ដី ដើម្បី​សុំ​ការ​បញ្ជាក់ និង​បំភ្លឺ​ជុំវិញ​រឿង​នេះ ប៉ុន្ដែ​ទូរស័ព្ទ​រោទ៍​គ្មាន​នរណា​លើក។

កាសែត ​ភ្នំពេញ​ប៉ុស្ដិ៍​ក៏​បាន​រាយ​ការណ៍​ផង​ដែរ​ថា អត្រា​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុម​ហ៊ុន​ឯក​ជន​មិន​បាន​ថយ ​ចុះ​ ឬ​នៅ​នឹង​ថ្កល់​ទេ ប៉ុន្ដែ​បាន​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​។ តាម​ការ​ស្រង់​ទិន្នន័យ​ពី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ធ្វើ​ឡើង​ដោយ​ កាសែត​នេះ​បាន​ឲ្យ​ដឹង​ថា កា​ល​ពី​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រគល់​ដី​ជាង​២លាន ២​សែន​ហិចតារ​សម្រាប់​វិស័យ​កសិ​ឧស្សាហកម្ម​ ហើយ​ក្នុង​នោះ​មាន​២ភាគ​បី គឺជា​ដី​ដែល​គេ​ត្រូវ​អភិរក្ស​ថែ​រក្សា។
យ៉ាង ​ណា​ក៏​ដោយ​សម្រាប់​កិច្ច​ការ​ចុះ​ទៅ​វាស់​វែង​ដី​ធ្លី​នៅ​តាម​ស្រុក​មួយ​ ចំនួន​នៅ​ក្នុង​ខេត្ដ​កោះ​កុង​នៅ​ថ្ងៃ​នេះ មន្រ្ដី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​នៅ​តែ​មាន​ការ​បារម្ភ​ខ្លាច​ថា​មិន​ អាច​ដោះ​ស្រាយ​បញ្ហា​ទៅ​តាម​ការ​ពេញ​ចិត្ដ​របស់​ពល​រដ្ឋ​នៅ​ក្នុង​រឿង​ ជម្លោះ​ដី​ធ្លី​។
មន្រ្ដី ​អង្គការ​សង្គម​ស៊ីវិល​បាន​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​ថ្នាក់​មូល​ដ្ឋាន​ចូល​រួម ​នៅ​ក្នុង​កិច្ច​ការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ទាំង​នេះ​ឲ្យ​បាន​ច្រើន​កុះ​ ករ​ក្នុង​ការ​សង្កេត​មើល​សកម្មភាព​របស់​មន្រ្ដី​អាជ្ញាធរ​ដើម្បី​ធានា​ឲ្យ​ បាន​នូវ​តម្លាភាព​ និង​ភាព​ត្រឹម​ត្រូវ​សម​ហេតុ​ផល។​

No comments:

Post a Comment

yes