សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 29, 2012

គណបក្សប្រឆាំងពីរ ស្នើផ្អាក​ការ​តែង​តាំង​មេភូមិ​ថ្មី​


គណបក្ស​​សមរង្ស៊ី ​និង​​​គណបក្ស​​​សិទ្ធិ​​មនុស្ស ​បាន​​រួម​​គ្នា​ ស្នើ​​សុំ​​​ក្រសួង​​មហា​​ផ្ទៃ​ឲ្យ​​​ចាត់​វិ​ធាន​ការ​​ចំពោះ​​មេឃុំ​-​ចៅ​សង្កាត់​ សមា​ជិ​ក​​ក្រុម​​ប្រឹក្សា​ឃុំ​-​​​សង្កាត់ ដែល​​​បាន​​រំ​លោភ​​​​​លើ​​​នីតិ​វិធី នៃ​​​ការ​​តែង​​តាំង​​​​មេ​ភូមិ អនុ​ប្រធាន​​ភូមិ និង​​សមាជិក​​ភូមិ​។​
​ខ្លឹម​សារ​ក្នុង​លិខិត​​របស់​​គណបក្ស​ប្រ​ឆាំង​​ទាំង​ពីរ ​បាន​សរ​សេរ​ថា មាន​​មេឃុំ​​-​ចៅ​សង្កាត់ ក្រុម​ប្រឹក្សា​ឃុំ​-​​សង្កាត់​​មួយ​ចំនួន បាន​រៀបចំ​​​ធ្វើ​ការ​​ជ្រើស​រើស​មេ​ភូមិ ក្រោយ​​ថ្ងៃ​​ប្រកាស​​លទ្ធ​ផល​​​ជា​​​ផ្លូវ​​ការ​​​របស់​​​គណៈ​​កម្មា​ធិកា​​រ​​ជាតិ​​​រៀប​​ចំ​​​ការ​​បោះ​ឆ្នោត​ ថ្ងៃ​ទី​​២៤ ខែ​មិថុនា ឆ្នាំ​​២០១២​។​
ករណី​នេះ ​គណបក្ស​​ប្រឆាំង​ទាំង​​ពីរ​នេះ ​បាន​ហៅ​​ទង្វើ​​​បែប​នេះ ​ថា​ជា​​ការ​​រំលោភ​​​នីតិ​វិធី ​និង​​​គោល​​ការណ៍​​​ច្បាប់​​​យ៉ាង​​ធ្ងន់​ធ្ង​រ​​​​ជា​​ទី​​បំផុត​​​។
​គណបក្ស​​​សម​រង្ស៊ី ​និង​​គណបក្ស​​សិទ្ធិ​មនុស្ស ​បាន​​រួម​​គ្នា​​ស្នើ​​ លោក ស ខេង ឲ្យ​​​ចាត់​​​វិធាន​​ការ​ចំពោះ​​​មេ​ឃុំ​​-​ចៅ​សង្កាត់ ក្រុម​​ប្រឹក្សា​ឃុំ​-​​សង្កាត់ ដែល​​​ប្រ​ព្រឹត្ត​​ល្មើស​​ច្បាប់ ​និង​​​ផ្អាក​​​ការ​​ទទួល​​ស្គាល់ ដោយ​​​រង់ចាំ​​ការ​​ស្នើ​​តែង​​តាំង​​​មេភូមិ ​អនុ​ប្រ​ធាន​​ភូមិ ​និង​​​សមាជិក​​​ភូមិ​​​ថ្មី តាម​​រយៈ​​​មេឃុំ​-​​ចៅ​សង្កាត់ ក្រុ​ម​ប្រឹក្សា​ឃុំ​​-​សង្កាត់​ ដែល​​​ទើប​​ជាប់​​ឆ្នោត​​​នឹង​ដាក់​​​សំណើរ​​​ជូន​​​ទៅ​ក្រ​សួង​ម​ហា​ផ្ទៃ។​
ទោះជា​យ៉ាងណា ​ខ្លឹមសារ​​ក្នុង​លិ​ខិត​​​របស់​​គណបក្ស​ប្រឆាំង​​​ទាំង​ពី​រ​ មិន​​បាន​និ​យាយ​ថា​​មេឃុំ​ដែ​ល​​បាន​​តែង​តាំង​​មេភូមិ​ថ្មី​​នេះ ម​ក​ពី​គ​ណបក្ស​​ប្រជា​ជន​កម្ពុជា ​នោះ​ទេ។ 
បើតាម​ច្បាប់ និង​ទំលាប់​​កន្លង​​មក មេ​ភូមិ និង​​​អនុ​ប្រធាន​​ភូមិ ​ត្រូវ​បាន​​​ជ្រើសតាំ​ង ដោយ​​​​​ក្រុម​ប្រឹក្សាឃុំ​​​សង្កាត់​ ទៅ​តាម​​​ការ​​ចរចា​​​ព្រម​ព្រៀង​គ្នា នៅ​ក្នុង​​​ឃុំ​សង្កាត់​​​ទាំង​​នោះ​ ប៉ុ​ន្តែ​ភា​គ​ច្រើន​​​​នៃ​​​​មេភូមិ​ ជា​សមា​ជិក​​​របស់​​គណ​បក្ស​​ប្រជាជន​​កម្ពុជា​៕​​​

No comments:

Post a Comment

yes