សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 26, 2012

លោក​ផ្កាយ​បី​ឈ្មោះ ជ័យ និង​ឈ្មោះ យ៉ា ប្រើ​តួនាទី​ជាទី​ប្រឹក្សា​ផ្ទាល់​ថ្នាក់ដឹកនាំ​ទៅរក​ស៊ី​ឈើ​ខុសច្បាប់​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​ព្រៃ​សម្បទាន​


​សៀមរាបៈ បើទោះបីជា​មានការ​រិត​បន្តឹង​ពី​រាជរដ្ឋាភិបាល​យ៉ាងណាក៏ដោយ​ពី​ការ គ្រប់​​គ្រង​​​ដី​សម្បទាន​ក៏​នៅតែមាន​ក្រុមហ៊ុន​ខ្លះ​ធ្វើ​ខុសពី​កិច្ចសន្យា ក្នុងការ​ប្រមូល​លុយ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន ដោយ​មិន​គិតពី​ប្រយោជន៍​ជាតិ​សូម្បីតែបន្តិច​។
ជាក់ស្តែង​ដូចជា​ក្រុមហ៊ុន ហួត​ម៉េង​មេ​រីតា ដែល​បានទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល សម្រាប់​ដាំ​ដើម​កៅស៊ូ តែ​ក្រុមហ៊ុន​មួយ​នេះ​មិន​ខ្វាយខ្វល់​ពី​រឿង​ដាំ​ដើម​កៅស៊ូ​នោះទេ គិតតែ​កាប់បំផ្លាញ​ដើមឈើ​ធំៗ ដែល​រដ្ឋាភិបាល​ហាមឃាត់​រួមមាន ប្រភេទ​ឈើប្រណិត ដូចជា ធ្នង់ បេង គគីរ គ្រញូង ។​ល​។ យកទៅ​ចែកចាយ​នៅតាម​ដេប៉ូ​នានា រីឯ​ឈើ​គ្រញូង​គឺ​ក្រុមហ៊ុន​នេះ​ដឹក​យកទៅលក់​នៅ​ប្រទេស​វៀតណាម ដោយ​ឆ្លងកាត់​ខេត្តសៀមរាប កំពង់ធំ កំពង់ចាម ក្នុង​មួយថ្ងៃៗ​រាប់សិប​គ្រឿង​។​

​បើតាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ បានអោយដឹងថា បើ​មានឈ្មោះ ជ័យ និង​យ៉ា ដឹកឈើ​ហើយ​នោះ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ ព្រោះ​គាត់​មាន​ឋានៈ​ជា​ឯកឧត្តម​ពាក់​ផ្កាយ​បី​ក្នុង​ជួរ​រាជរដ្ឋាភិបាល និង​ជាទី​ប្រឹក្សា​ផ្ទាល់​ថ្នាក់ដឹកនាំ​កំពូល​ទៀតផង ។​សម្តេច​តេ​ជោ ហ៊ុន សែន ទើបតែ​បានចេញ​បទបញ្ជា​ថ្មី​មួយទៀត​លេខ ០១ បប ចុះ​ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១២ ស្តីពី​ការពង្រឹង និង​បង្កើន​ប្រ​សិ​ទ្ឋ​ភាព​នៃ​ការគ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​ពិនិត្យ​លើ​ការអនុវត្តន៍​កិច្ចសន្យា​ឡើងវិញ បើ​រកឃើញ​កំហុស​ខុសឆ្គង​ក្រុមហ៊ុន​ណាមួយ​ហើយ​ត្រូវតែ​ដកហូត​ដី​សម្បទាន​នោះ​យកមក​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ប៉ុន្តែ​ទោះបី​ជាមាន​បទបញ្ជា​ពីស​ម្តេច​តេ​ជោ​ក៏ដោយ ក៏​ឈ្មោះ ជ័យ និង ឈ្មោះ​យ៉ា នៅតែ​ផ្គើន​មិន ខ្លាចញញើត​អ្វី​ឡើយ​។
​តាមរយៈ​បទបញ្ជា​នេះ​គេ​រំពឹងទុក​ថា​អាច​កាត់បន្ថយ​បាន​នូវ​សកម្មភាព​របស់​ក្រុមហ៊ុន​ខិលខូច មួយចំនួន​ដែល​តែងតែ​ធ្វើ​ជំនួញ​ឈើ​ខុសច្បាប់ ឬ​កាប់បំផ្លាញ​ព្រៃឈើ​ដោយ​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​ដី សម្បទាន​សេដ្ឋកិច្ច​គួបផ្សំ​ជាមួយ​មន្ត្រី​អាជ្ញាធរ​ថ្នាក់ក្រោម​មួយចំនួន​លួច​ប្រព្រឹត្ត​អំពើពុករលួយ​ឃុបឃិត អោយ​ពួក​ឈ្មូ​ញ​ឈ្មោះ ជ័យ និង ឈ្មោះ​យ៉ា ប្រព្រឹត្ត​អំពើ​អនាធិបតេយ្យ​បានធ្វើអោយ​ធនធាន​ព្រៃឈើ​ក្នុង ប្រទេស​កម្ពុជា វិនាស​ហិនហោច​អស់រលីង ។​កន្លងមក​គេ​ឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​មួយចំនួន​បាន​ក្លាយជា​កូនជឹង​របស់​ឈ្មោះ​ជ័យ និង​ឈ្មោះ យ៉ា ឃុបឃិត​ឲ្យ​មានការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​បំផុត ។​
​ដូច្នេះហើយ​ត្រង់ចំណុច​នៃ​បទបញ្ជា​លេខ 0១ បប ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​ដែល​ទទួល បាន​ដី​សម្បទាន​ពី​រាជរដ្ឋាភិបាល​ហើយ​តែ​មិនបាន​អនុវត្ត​តាមច្បាប់​ជា​ធរមាន ដោយ​ធ្វើ​សកម្មភាព​កាប់​ឈើ​លក់ មិន​ធ្វើការ​អភិវឌ្ឍន៍ ទន្ទ្រាន​ដីព្រៃ​បន្ថែម​យ៉ាង​អនាធិបតេយ្យ​ហើយ​បន្តធ្វើ​អាជីវកម្ម​ខុសពី​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​គឺ​ករណីនេះ​រដ្ឋាភិបាល បាន​ព្រមាន​ដកហូត​ដី​សម្បទាន​ទាំងនោះ មក​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ។​ប៉ុន្តែ​ឈ្មោះ ជ័យ និង​ឈ្មោះ យ៉ា ដែលជា​មេ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ដ៏​ធំ​និង​ជា​អ្នក​បំផ្លាញ​ផ្លូវជាតិ ដោយសារ​ការប្រើប្រាស់រ​ថ​យន្ត​យី​ឌុប​យក្ស​ផ្ទុក​លើស​ទម្ងន់​នៅ​ភាគ​ខាងជើង​បឹង​ទន្លេសាប មិនទាន់​ព្រឺរោម​ជើង​នៅឡើយ​ទេ​។​
​សូមបញ្ជាក់ថា​ឈ្មោះ ជ័យ និង​ឈ្មោះ យ៉ា នៅតែ​បន្ត​អាជីព​ជា​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំជាងគេ​ដោយ​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​ដី​សម្បទាន ហើយ​ឈ្មួញ​ទាំងពីរ​នេះ​ដឹកជញ្ជូន​ឈើ​ដោយ​ផ្ទុក​លើសពី​ចំនួន​ដែល​បានកំណត់​ក្នុង​អាជ្ញាប័ណ្ណ តាមរយៈ​ការបែងចែក​ផលប្រយោជន៍​អោយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ទើប​អ្វីៗ​ចេះតែ​រលូន​ល្អ​គ្មាន​ការបង្ក្រាប ។ បើតាម​សេចក្តីរាយការណ៍​មួយ​បានអោយដឹងថា​ឈ្មោះ ជ័យ មិនសូវ​ហ៊ាន​ចេញមុខ​ក្នុង​ជំនួញ រកស៊ី​ឈើ​ខុសច្បាប់​ដោយ​ខ្លួនឯង​នោះទេ ព្រោះ​ខ្លាច​បាត់បង់​តំណែង​ក្នុង​ជួរ រដ្ឋាភិបាល និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​ថ្នាក់ដឹកនាំ ។​ប៉ុន្តែ​គាត់​បាន​ចាត់តាំង​អោយឈ្មោះ យ៉ា ជា​អ្នក​កាន់​លុយ​ចែក​អោយ​មន្ត្រី​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​នៅតាម​ដងផ្លូវ ដើម្បី​ឲ្យ​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ កុំ​ឲ្យ​មានការ​រំខាន​។​
​គេ​ស្គាល់​យ៉ាងច្បាស់​ថា​ឈ្មោះ ជ័យ នេះ គឺជា​ប្រភព​បង្កអោយមាន​បទល្មើស​ព្រៃ​ឈើ​ធំ​បំផុត ធ្លាប់​ធ្វើអោយ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ រាប់សិប​គ្រួសារ​ដោយសារ​ជម្លោះដីធ្លី​នៅក្បែរ​ដី​សម្បទាន​របស់ខ្លួន​។ ជាក់ស្តែង តំបន់​ដី​សម្បទាន នៅក្នុង​ខេត្តសៀមរាប​ពេល​ឈ្មោះ ជ័យ បាន​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​វិនាស ហិនហោច​អស់​ទៅហើយ ប៉ុន្តែ​គ្មាន​ការអភិវឌ្ឍន៍​ដាំ​ដុះ​អ្វី​ដូច​មានចែង​ក្នុង​កិច្ចសន្យា​នោះទេ​អ្វី​នោះទេ​។​បើ​និយាយ​សង្ខេប​អោយ​ខ្លី​មក​គេ​អាច​វាយតម្លៃ​បាន​ថា ឈ្មោះ ជ័យ និង​ឈ្មោះ យ៉ា គឺ​ប្រភព​រកស៊ី​ឈើ​ល្មើសច្បាប់​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​មន្ត្រី​មួយចំនួន​ព្យាយាម​លាក់បាំង​រឿង​ពិត​មិនអោយ​ប្រមុខ​រាជរដ្ឋាភិបាល​ដឹងថា​ឈ្មោះ ជ័យ ពាក់​ផ្កាយ​បី​និង​មាន​តួនាទី​ជាទី​ប្រឹក្សា​ផ្ទាល់​ថ្នាក់ដឹកនាំ សកម្ម​បំផុត​ក្នុងការ​រកស៊ី​ឈើ​ខុសច្បាប់​នោះទេ ៕

No comments:

Post a Comment

yes