សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 30, 2012

ថៃធ្វើអន្តរាគមន៍ពលរដ្ឋខ្លួនម្នាក់ត្រូវវៀតណាមកាត់ទោសប្រហារជីវិត

នាង ប្រីយ៍អាណោច ពុទ្ធរក្សា

ក្រសួងការបរទេសថៃ កំពុងផ្ដល់ទីប្រឹក្សាច្បាប់ និងសន្យាថានឹងរកគ្រប់មធ្យោបាយដើម្បីគាំពារ
ដល់និស្សិតស្ត្រីជនជាតិថៃម្នាក់ ដែលត្រូវវៀតណាមកាត់ទោសប្រហារជីវិត ពីបទនាំយកអាភៀន
៣ គីឡូក្រាមចូលប្រទេសវៀតណាម ។

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក ឋានី ថងភក្ដី បានឲ្យដឹងថា ពេលទទួលបានដំណឹងស្ដី
ពីការកាត់ទោស មន្ត្រីស្ថានទូតថៃនៅព្រៃនគរម្នាក់ បានសុំអនុញ្ញាតរដ្ឋាភិបាលវៀតណាមដើម្បីបាន
ជួប នាង ប្រីយ៍អាណោច ពុទ្ធរក្សា (Preeyanooch Phuttharaksa) ក្នុងការជួយផ្នែកច្បាប់ ។
 

ប្រភពព័ត៌មានបានឲ្យដឹងថា ជនជាប់ចោទ មានពេលកន្លះខែសម្រាប់ដាក់ឧទ្ធរណ៍ជំទាស់សាល
ក្រម ឬ សុំប្រធានរដ្ឋវៀតណាមលើកលែងទោស ។
  

អ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយបន្ថែមទៀតថា ថៃនិងវៀតណាមបានចុះសន្ធិសញ្ញា
និងធ្វើបត្យាប័នកាលពីឆ្នាំ ២០១០ ក្នុងការបញ្ជូនឧក្រិដ្ឋជនត្រឡប់មកប្រទេសដើម តែកិច្ចព្រម
ព្រៀងនេះ មិនមានប្រសិទ្ធិភាពសម្រាប់អ្នកទោសប្រហារជីវិតឡើយ ។


ជនជាប់ចោទ ប្រីយ៍អាណោច ពុទ្ធរក្សា បានសារភាពថា ខ្លួនបាននាំជាតិ Methamphetamine ប្រ
មាណ ៣ គីឡូក្រាម ពី Benin កាលពីខែតុលា ឆ្នាំទៅមិញ ដើម្បីបានទទួលកម្រៃ ២.៥០០ ដូល្លារ
ពីបណ្ដាញជួញដួរអាភៀនមួយជាជនជាតិ Nigeria ។


កាលពីថ្ងៃទី ២៦ ខែមិថុនា តុលាការប្រជាជនវៀតណាមនៅទីក្រុងព្រៃនគរ បានកាត់ទោសប្រហារ
ជីវិតដល់និស្សិតស្ត្រីជនជាតិថៃអាយុ ២៣ ឆ្នាំ រូបនេះ ពីបទធ្វើសកម្មភាពនាំគ្រឿងញៀន ៕

No comments:

Post a Comment

yes