សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 26, 2012

អ្នក​គាំទ្រ​យក​ផ្កា​កូឡាប​ក្រហម​១​ពាន់​ទង​បូជា​ដល់​ស្តេច​ចម្រៀង​


 អ្នកគាំទ្រ​ស្តេច​ចម្រៀង​ប៉ុប​មៃ​ឃើ​ល ​ជេ​ស៊ុន (Michael Jackson បាន​យក​ផ្កា​កូឡាប​ក្រហម​រាប់ពាន់​ទៅ​ដាក់​លើ​ផ្នូរ​របស់គាត់​កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​រំលឹក​ខួប​លើក​ទី​៣​នៃ​ការ​ស្លាប់​របស់​កំពូល​ស្តេច​ចម្រៀង​ប៉ុប​។​
មៃ​ឃើ​ល ជេ​ស៊ុន បាន​ស្លាប់​ក្នុង​អាយុ​៥០​ឆ្នាំ កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០០៩ ដោយសារតែ​ការប្រើ​ឧស​ថ​ហួសប្រមាណ​ពី​វេជ្ជបណ្ឌិត​របស់គាត់​។ លោក​ត្រូវបាន​បញ្ចុះ​នៅឯ Forest Lawn Cemetery នៅក្នុង​តំបន់ Glendale ភាគ​ខាងជើង​នៃ​ទីក្រុង​ឡូ​ស អេ​ន​ជឺ​ឡេស​។​
ចេតិយ​ដ៏​អស្ចារ្យ (The Great Mausoleum)​ត្រូវបាន​គេ​កសាង​នៅ​តំបន់ Campo Santo ក្នុង​ទីក្រុង Genoa ប្រទេស​អ៊ីតាលី ដែលជា​កន្លែង​ស្តេច​ចម្រៀង​ប៉ុប​រូបនេះ​ត្រូវបាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​សម្តែង​ជាមួយ​តារា​ជាច្រើន​ទៀត​។ ទោះយ៉ាងណា​ចេតិយ​នោះ​ត្រូវបាន​ហាម​ឃាត​យ៉ាង​តឹងរឹង​ពី​សាធារណជន​។ ប៉ុន្តែ​អ្នកគាំទ្រ​អាចធ្វើ​ការគោរព​បូជា​តា​ម​ប្រពៃណី​នៃ​ការដាក់​កម្រងផ្កា និង​ផ្កាកូលាប​នៅ​ពីមុខ​បង្អួច​កញ្ចក់​នៅតាម​ជញ្ជាំង​ដែល​នៅ​ជិត​ផ្នូ​នោះ​។​

អ្នកគាំទ្រ​របស់​ស្តេច​ចម្រៀង​ប៉ុប​មៃ​ឃើ​ល ជេ​ស៊ុន បាន​ផ្តំ​គ្នា​ប្រមូលបាន​ថវិកា​ចំនួន​៣​ម៉ឺន​ដុល្លារ និង​ផ្កាកូលាប​ក្រហម​ចំនួន​មួយ​ម៉ឺន​ទង​ដែលជា​ផ្កា​ស្តេច​ចម្រៀង​ប៉ុប​នេះ​ពេញចិត្ត​បំផុត​ទៅ​ដាក់​នៅលើ​ផ្នូ​របស់គាត់​។ នេះ​បើ​យោងតាម​គេហទំព័រ​សារព័ត៌មាន​សិល្បៈ TMZ បានចេញ​ផ្សាយ​។
ផ្កាកូលាប និង​មាន​ទាំង​ផ្កា​ព្រះអាទិត្យ​បានដាក់​គោរពបូជា​ប្រហែលជា​មួយអាទិត្យ​ទៅហើយ ព្រោះ​អ្នកគាំទ្រ​ស្រលាញ់​ពេញចិត្ត​ខ្លាំងពេក​។​
កូនស្រី​របស់​មៃ​ឃើ​ល ជេ​ស៊ុន​នាង Paris Jackson អាយុ​១៤​ឆ្នាំ​បាន​នៅក្នុង​គេហទំព័រ Tweet របស់​នាង​កាលពី​ថ្ងៃ​ច័ន្ទ​ថា “​លោកប៉ា​ជាទីគោរព​! ប៉ា​ស្ថិតនៅក្នុង​បេះដូង​កូន​ជា​រៀងរហូត​។ កូន​ស្រលាញ់​ប៉ា​!”​។​
ចំណែក​Randy Jackson ជា​កូនប្រុស​ម្នាក់​របស់គាត់​បានសរសេរថា “​លោកប៉ា​ជា​ស្តេច​ចម្រៀង​ប៉ុប​! ចំពោះ​តារាចម្រៀង​យុវវ័យ ចា​ស្ទី​ន ប៊េ​ប៊ើ បាន​ចូលរួម​រំលែក​ទុក្ខ​ថា “​លោក​ជា​បុគ្គល​ម្នាក់​ដែល​ខ្ញុំ​ចងចាំ​ជានិច្ច​”​។​
ចំពោះ Paula Abdul ជា​ពិធីករ​ទូរទស្សន៍​ម្នាក់​បានសរសេរថា “​លោក​មៃ​ឃើ​ល ជេ​ស៊ុន ជា​យុគសម័យ​វិ​រ​បុរស​សម្រាប់​ពិភពលោក​។ ជា​អ្នក​ប្រាកដនិយម​ផ្នែក​សិល្បៈ និង​ជា​ស្តេច​ចម្រៀង​លើ​ស្តេច​”​។​
វេជ្ជបណ្ឌិត​ដែល​ព្យាបាល​លោក មៃ​ឃើ​ល ជេ​ស៊ុន​ចុងក្រោយ​លោក Murray ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​។ កាលពីពេល​ថ្មីៗ​នេះ​ត្រូវបាន​មេធាវី​របស់គាត់​បញ្ជាក់​ថា កូនក្តី​របស់គាត់​នៅក្នុង​គុក​កំពុងតែ​បារម្ភ និង​ប្រឈម​នឹង​ក្តី​សេចក្តីស្លាប់ ពីព្រោះ​តែ​គាត់​ស្ថិតនៅក្នុង​ស្ថានភាព​ដ៏​អាក្រក់​៕

No comments:

Post a Comment

yes