កណ្ដាល ៖ បន្ទាប់ពីធ្វើកូដកម្មកាលពីដើមខែឧសភា មិនបានសម្រេចដូចបំណងនោះមកដល់ពេលនេះ ក្រុមកម្មករ កម្មការិនីរោងចក្រកាត់ដេរតៃយានដែលមានបីសាខា តៃយានទី២ និង រោងចក្រ ខេមវែល មានកម្មករប្រមាណជាង៦ពាន់នាក់បានធ្វើគ្នាកូដកម្មម្ដងទៀត ដើម្បីទាមទារនូវលក្ខខណ្ឌការងារមួយចំនួនជាពិសេសទាមទារប្រាក់អតីតភាពការងារ ព្រោះតែកម្មករអះអាងថា រោងចក្រយៃយាននេះបានផ្ដាច់ប្ដូរថៅកែថ្មី ដែលមានឈ្មោះថាតៃយាន តែភាគីរោងចក្រក៏បានអះអាងថា ពុំមានការផ្លាស់ប្ដូរឈ្មោះថ្មី ឬ ថៅកែថ្មីនោះទេ ។ ដោយសារមិនចុះសម្រុងគ្នាបែបនេះ ទើបមានការតវ៉ាជាបន្តបន្ទាប់បែបនេះ។
នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១២នេះ ក្រុមកម្មករ បាននាំគ្នាធ្វើកូដកម្មម្ដងទៀត ហើយកម្មករបានហែក្បួនមកក្រៅរោងចក្របម្រុងមកឈរឲ្យកកស្ទះនៅផ្លូវជាតិលេខ៤ តែត្រូវបានសមត្ថកិច្ចសម្រួលឲ្យចូលក្នុងវិញ។ កម្មករនិយាយថា មូលហេតុដែលនាំឲ្យពួកខ្លួននាំគ្នាដើរមកក្រៅថ្នល់បែបនេះ ដោយសារតែភាគីរោងចក្រចាក់មេក្រូខ្ទប់គ្នានិយាយស្ដាប់គ្នាមិនឮ ទើបពួកខ្លួននាំគ្នាដើរមកក្រៅបែបនេះ។
លើសពីនេះ កម្មករបានទាមទារនូវលក្ខខ័ណ្ឌការងារមួយចំនួនដូចជាសុំប្រាក់ អតីតភាព ការងារចំនួន១៧០ដុល្លារ លុយសម្រាប់ធ្វើដំណើរចំនួន១៥ដុល្លារ លុយថ្លៃទឹកដោះគោចំនួន១៥ដុល្លារ។ កម្មករបន្តថា កាលពីដើមខែឧសភា កន្លងទៅ កម្មការិនី ក៏ធ្លាប់ធ្វើកូដកម្មរួចម្ដងហើយ ដែលផ្ដោតសំខាន់លើប្រាក់អតីតភាពការងារ បន្ទាប់ពីទទួលបានព័ត៌មានថារោងចក្រតៃយាននេះបានផ្លាស់ប្ដូរថៅកែនិង ឈ្មោះថ្មី តែភាគីរោងចក្របានអះអាងថាពុំមានការផ្លាស់ប្ដូរថៅកែ ឬ ឈ្មោះថ្មីនោះទេ៕
No comments:
Post a Comment
yes