សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 30, 2012

ក្រសួងមហាផ្ទៃ ទទួល​លិខិត​របស់​គណបក្សប្រឆាំង ក្នុង​រឿង​តែងតាំង​មេភូមិ​

ភ្នំពេញ: ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា លិខិត​របស់​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​ស្នើសុំ​ឲ្យ​ក្រសួងមហាផ្ទៃ អន្តរាគមន៍​រឿង​តែង​តែង​មេភូមិ ត្រូវបាន​ក្រសួងមហាផ្ទៃ​បានទទួល​ហើយ កាលពី​ថ្ងៃទី​២៩​មិថុនា ឆ្នាំ​២០១២​។ ក្រសួងមហាផ្ទៃ ក៏​កំពុង​ពិនិត្យ​លើ​សំណើ​នោះ​។​

​លោកស្រី កែ សុវណ្ណ អគ្គលេខាធិការ​គណបក្ស​សម រង្ស៊ី និង​ជា​សមាជិក​ព្រឹទ្ធសភា និង​លោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការ​គណបក្ស សិទ្ធិមនុស្ស បានធ្វើ​ល​លិខិត​ជម្រាបជូន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​ចាត់វិធានការ​ចំពោះ​មេឃុំ​-​ចៅសង្កាត់ សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​បាន​រំលោភ​លើ​នីតិវិធី នៃ​ការតែងតាំង​មេភូមិ អនុប្រធាន​ភូមិ និង​សមាជិក​ភូមិ​។ 

​នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​២៨​មិថុនា ឆ្នាំ​២០១២ គណបក្សប្រឆាំង​ទាំងពីរ បាន​ជម្រាបជូន​លោក​រដ្ឋ​ម​មន្ត្រី​ក្រសួងមហាផ្ទៃ​ថា មាន​មេឃុំ​-​ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ​-​សង្កាត់​មួយចំនួន បានរៀបចំ​ធ្វើការ​ជ្រើសរើស​មេភូមិ ក្រោយ​ថ្ងៃ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១២​។ 


​នៅក្នុង​លិខិត​បាន​បញ្ជាក់ថា “​ការធ្វើ​បែបនេះ គឺជា​ការរំលោភ​នីតិវិធី និង​គោលការណ៍​ច្បាប់​យ៉ាងធ្ងន់ធ្ងរ​ជាទីបំផុត​”​។​

​គណបក្ស​ទាំងពីរ ក៏បាន​សូម​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចាត់វិធានការ​ចំពោះ​មេឃុំ​-​ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​ប្រព្រឹត្ត​ល្មើសច្បាប់ និង​ផ្អាក​ការទទួលស្គាល់ ដោយ​រង់ចាំ​ការស្នើ​តែងតាំង​មេភូមិ អនុប្រធាន​ភូមិ និង​សមាជិក​ភូមិ​ថ្មី តាមរយៈ​មេឃុំ​-​ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​ទើប​ជាប់ឆ្នោត​នឹងដាក់​សំណើរ​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី​៕

No comments:

Post a Comment

yes