សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 26, 2012

គណបក្ស​ប្រឆាំង​កំណត់​ពេល​ជួប​គ្នា​​ជា​ថ្មី​ក្នុង​ទី​ក្រុងម៉ានីល​


មេដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​​ប្រទេស​កម្ពុជា បាន​​កំណត់​ពេល​ពិភាក្សា​​ដើម្បី​​រកវិធី​ច្របាច់​​បញ្ចូលគ្នា​ជាថ្មី ​នៅ​​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ ហ្វីលីណពីន នា​ពាក់កណ្ដាល​​ខែ​កក្កដា​ក្រោយ​​នេះ ។
លោក កឹម សុខា និង លោក សម រង្ស៊ី អំឡុងការរកវិធីច្របាច់ បញ្ចូលគ្នា កាលពីពេល កន្លងទៅ
លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្សសម រង្ស៊ី​បានថ្លែងប្រាប់ក្រុម​អ្នកកាសែត​កាលពីម្សិលមិញ​ថា​ ថ្នាក់ដឹកនាំ គណបក្សសម​រង្ស៊ី និងថ្នាក់ដឹកនាំ គណបក្សសិទ្ធិមនុស្ស​នឹងជួប​ប្រជុំគ្នា​ក្នុងទីក្រុង​ម៉ា​នីល​ នា​ថ្ងៃទី​១៦​និង១៧​កក្កដា ដើម្បី​ពិភាក្សា​ជាផ្លូវការ​ថា ​តើ​​គេ​អាច ឬ មិនអាច​បង្រួប​ប​ង្រួម​កម្លាំង​គ្នា​​ឲ្យ​ទៅ​ជា​កម្លាំង​នយោ​បាយ​​តែ​មួយ ​ដើម្បី​ការប្រកួត​​ប្រជែង​​បោះ​ឆ្នោត​​ជាតិ​​ឆ្នាំ​​ក្រោយ​។
គណបក្ស​ប្រឆាំងទាំងពីរ​​បាន​បង្ហាញ​និន្នាការ​ទៅ​រកការ​ច្របាច់បញ្ចូលគ្នា​ តាំងតែពី​ឆ្នាំ២០០៧ដើម្បីអ្វី​ដែល​គេ​អះអាង​ថា ​ដើម្បីការផ្លាស​ប្ដូរ​របប​គ្រប់គ្រងអំណាច​​​នៅកម្ពុជា ។​តែផែន​ការនេះ ត្រូវ​ទទួល​បរាជ័យ​ជាបន្តបន្ទាប់ ៕

No comments:

Post a Comment

yes