សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 26, 2012

សមាជិកសភា មិន​ជំទាស់​កិច្ចព្រមព្រៀង​ដោះដូរ​ភូមិ នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​

ដោយ: រតនា ( CEN )


ភ្នំពេញ: សមាជិកសភា បាន​សម្តែង​នូវ​ការគាំទ្រចំពោះ​ការចុះ​កិច្ចព្រមព្រៀង រវាង​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា ជាមួយ​នឹង​គណៈកម្មាធិកា​រ​កិច្ចការ​ព្រំដែន​ប្រទេស​វៀតណាម លើ​អនុស្សរណៈដោះដូរ​ភូមិ​របស់​ប្រជាពលរដ្ឋនៃ​ប្រទេស​ទាំង​ពីរ ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​។​

​លោក ជាម យៀប សមាជិក​សភា​មណ្ឌល​ព្រៃវែង និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាលគណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើង​ថា ការដោះដូរ​ភូមិ​របស់​ប្រជាពលរដ្ឋ ស្ថិតនៅតាម​បណ្តោយ​ព្រំដែន យោង​តាម​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​វៀតណាម គឺជា​ការធម្មតា និង​ធ្វើ​ស្របតាម​ច្បាប់​។​

​លោក ជាម យៀប បានបញ្ជាក់​ថា "​ខ្ញុំ​សុំ​ជម្រាប​ថា អា​ហ្នឹងជា​ការធម្មតា ពីព្រោះ​ថា​យើង​
​កន្លងទៅ មិនទាន់​ដឹង​ថា ខាង​ណាជា​របស់​ខ្មែរ ខាង​ណា​ជា​របស់​វៀតណាម​ទេ​។ ប៉ុន្តែ​នៅពេល​នេះ យើង​យក​ផែនទី​តម្កល់នៅ​អង្គការ​សហប្រជាជាតិ ដែល​គណៈកម្មាធិការ​ព្រំដែននៃ​ប្រទេស​ទាំង​ពីរ​រៀបចំ​ធ្វើទៅតាម​កិច្ចសន្យា​របស់​ខ្លួន​។ អា​ហ្នឹង​គេ​ត្រូវ​មើល​ចេញ​ចូល​យ៉ាងណា​នោះ ជា​ការដោះដូរ​ធម្មតារ​បស់​ប្រទេស​ទាំង​ពីរ ឬ​របស់​ខេត្ត​ទាំងពីរ ឬ​ស្រុក​ទាំង​ពីរ ឬ​ឃុំ​ទាំងពីរ នៅ​ភូមិ​ទាំងពីរ​របស់​ខេត្ត នៅ​ជាប់​ព្រំដែន​ជាមួយគ្នា​"​។​


​លោក ជាម យៀប បាន​មានប្រសាសន៍​ច្រាន​ចោល​ផងដែរចំពោះ​ការចោទប្រកាន់​ពី​សំណាក់​សមាជិក​សភា​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយចំនួន ដែល​ចោទប្រកាន់​ថា ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​វៀតណាម ដោះដូរ​ភូមិ​នៅតាម​បណ្តោយ​ព្រំដែន​នោះ ជា​ទង្វើ​ខុសច្បាប់ ផ្ទុយ​រដ្ឋធម្មនុញ្ញ​។​
 
​លោក ជាម យៀប បាន​មានប្រតិកម្ម​ច្រានចោល​ថា "​អូ​! ធម្មតា​ទេ បក្សប្រឆាំង ជា​វប្បធម៌​របស់​គាត់​អ៊ីចឹង​ហើយ ទោះបីជា​ធ្វើ​ត្រូវ​យ៉ាងណា ក៏​ថា​ខុស​រហូត​ហ្នឹង​។ ឲ្យ​គាត់ មក​ធ្វើ​ម្តង គាត់​ធ្វើ​មិនបាន ដូច​សម្តេច​តេជោ​ហ៊ុន សែន ទេ​"​។​

​យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​លើកឡើង​ថា គណបក្ស​សមរង្ស៊ី មិន​គាំទ្រ​កិច្ចព្រមព្រៀង​ដោះដូរ​ភូមិ​ប្រជាពលរដ្ឋ​ខ្មែរ នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ទេ​។​

​រីឯ​លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ក៏​បាន​ជំទាស់​កិច្ចព្រមព្រៀង​ដោះដូរ​ភូមិ​នោះ​ដែរ ពីព្រោះ​លោក​ថា វា​ធ្វើឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​។​

​ទាំង​លោក យឹម សុវណ្ណ តំណាង​គណបក្ស​ប្រឆាំង​សមរង្ស៊ី និង​លោក រ៉ុង ឈុន នៅតែ​ទាម​ទារ​ឲ្យមាន​ការបំភ្លឺនៅក្នុង​រដ្ឋសភា ពី​សំណាក់​មន្ត្រី​កិច្ច​ការព្រំដែន​របស់​រដ្ឋាភិបាល អំពី​ផែនការ​ដោះដូរ​ដី​ភូមិ​តាម​ព្រំដែន​ជាមួយនឹង​ប្រទេស​វៀតណាម​។ គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល ក៏​មាន​គំរោង​ចុះ​ទៅ​ជួប​ប្រជា​ពលរដ្ឋ​ខ្មែរ នៅតាម​បណ្តោយ​ព្រំដែន ដែល​ភូមិ​របស់​ពួកគាត់នឹង​ត្រូវ​ដោះដូរ​ជាមួយ​ប្រទេស​វៀតណាម នាពេលខាងមុខ​៕​ S

No comments:

Post a Comment

yes