លោក ទុន លៀន អគ្គលេខាធិការថាមពល នៃក្រសួងឧស្សាហកម្មរ៉ែ និងថាមពល
ភ្នំពេញ: មន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បានមានប្រសាសន៍ឲ្យដឹងថា នៅឆ្នាំ២០១២នេះ តម្លៃប្រេងឥន្ធនៈឡើងថ្លៃ ធ្វើឲ្យចំណូលលក់ថាមពលអគ្គិសនី មិនបានតាមបំណង។ ដូច្នេះតម្លៃភ្លើងអគ្គិសនី នឹងត្រូវតម្លើងថ្លៃមួយកម្រិតទៀត នាពេលឆាប់ៗខាងមុខ។
លោក ទុន លៀន អគ្គលេខាធិការថាមពល នៃក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ថា “ទើបតែឆ្នាំនេះ ប្រេងឡើងចំណូលរបស់អគ្គិសនី មិនបានតាមបំណងដោយអត់ទាន់បានឡើងថ្លៃភ្លើង។ តម្លៃភ្លើងអាចនឹងសុំឡើងថ្លៃ នៅពេលដ៏ខ្លីខាងមុខនេះ”។
ប៉ុន្តែលោក ទុន លៀន បានមានប្រសាសន៍បញ្ជាក់បន្ថែមថា “ប៉ុន្តែនៅមិនទាន់ដឹងថា នឹងឡើងថ្លៃប៉ុន្មានបន្ថែមទៀតទេ។ តែបើសិនជាមិនស្នើសុំដំឡើងថ្លៃទេ អគ្គិសនីកម្ពុជានឹងខាត”។
លោក ទុន លៀន បានបញ្ជាក់ថា កត្តាដែលតម្លៃលក់ថាមពលអគ្គសនី មានតម្លៃខ្ពស់ជាងតម្លៃអគ្គិសនីនៅប្រទេសវៀតណាម និងថៃ ព្រោះតែរោងចក្រផលិតអគ្គិសនីនៅកម្ពុជា ប្រើប្រេងភាគច្រើន។

លោកបន្តថា សព្វថ្ងៃនេះ តម្លៃអគ្គិសនីនៅប្រទេសវៀតណាម ក៏ឡើងថ្លៃបណ្តើៗដែរ។
លោក ទុន លៀន បានបន្តថា អគ្គិសនីកម្ពុជានៅឆ្នាំនេះ មានការខាតបង់ប្រាក់ចំណូលដោយសារតែ ប្រេងឥន្ធនៈឡើងថ្លៃ ហើយការលក់ថាមពលអគ្គិសនីនៅមិនទាន់បានឡើងថ្លៃនៅឡើយ។
លោក ទុន លៀន បញ្ជាក់បន្តថា “នៅឆ្នាំ២០១៥ ថាមពលអគ្គិសនីកម្ពុជា យើងមិនខ្វះថាមពលទៀតទេ ប៉ុន្តែការតភ្ជាប់ពីប្រទេសជិតខាងនេះ ជាសន្តិសុខថាមពលមួយដែរ។ ប្រទេសអាស៊ានថ្ងៃអនាគត ទោះជាប្រទេសមួយគ្រប់គ្រាន់ប្រទេសមួយខ្វះ ឬក៏លើសក៏ទាមទារឲ្យមានការតភ្ជាប់រវាងគ្នា និងគ្នា ដែលជាបញ្ហាសន្តិសុខថាមពល”។
លោក ទុន លៀន បានបញ្ជាក់បន្តថា សព្វថ្ងៃ ពុំមានការខ្វះថាមពលអគ្គសនីធ្ងន់ធ្ងរទេ ជាពិសេសនៅក្រុងភ្នំពេញ នៅរដូវវស្សានេះ ពុំសូវខ្វះថាមពលអគ្គិសនីប្រើទេ។ តែនៅរដូវប្រាំងអាចមានបញ្ហាចោទ ចំពោះការប្រើប្រាស់ថាមពលអគ្គិសនី។ យ៉ាងណាក៏ដោយ នៅឆ្នាំ២០១៥ យើងនឹងលែងខ្វះខាតហើយ៕
No comments:
Post a Comment
yes