Friday, July 13, 2012

ស្ត្រី​អ្នក​បឹង​កក់​៤​នាក់​ព្យាយាម​ចូល​ជួប​អ្នក​ស្រី ហ៊ីលឡារី គ្លិនតុន


ស្ត្រី​អ្នក​បឹង​កក់​៤​នាក់​ព្យាយាម​ចូល​ជួប​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) នៅ​ខេត្ត​សៀមរាប។
RFA/Uon Chhin
កូនៗ​របស់​អ្នក​ភូមិ​បឹង​កក់​ដែល​កំពុង​ជាប់​ពន្ធនាគារ បួង​សួង​សុំ​ឲ្យ​ដោះលែង​ម្ដាយ នៅ​មុខ​ក្រសួង​យុត្តិធម៌ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១២។
ស្ត្រី​បឹង​កក់​ទាំង​បួន​នាក់​មាន​ឈ្មោះ ទេព វន្នី តុល ស្រីពៅ បូវ សោភា និង​ឈ្មោះ ហេង មុំ បាន​មក​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​សណ្ឋាគារ សូហ្វីតែល អង្គរ ភូគីត្រា (Sofitel Angkor Phokeethra)។ ពួក​គេ​អះអាង​ថា ពួក​គេ​ចង់​បាន​អន្តរាគមន៍​ពី​អ្នកស្រី ហ៊ីលឡារី គ្លិនតុន ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​នៅ​តំបន់​បឹង​កក់ និង​សុំ​ឲ្យ​មាន​ការ​ស្វែង​រក​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​អ្នក​បឹង​កក់​នា​ពេល​កន្លង​ទៅ។
ប៉ុន្តែ​មក​ដល់​ពេល​នេះ ស្ត្រី​អ្នក​បឹង​កក់​៤​នាក់​នោះ មិន​ត្រូវ​សមត្ថកិច្ច​អនុញ្ញាតិ​ឲ្យ​ចូល​ក្នុង​សណ្ឋាគារ​នោះ​ឡើយ។
ទោះ​យ៉ាង​ណា​ក្ដី នៅ​ពេល​នេះ​មាន​ការ​សម្រប​សម្រួល​មួយ រវាង​អ្នក​រៀបចំ​កម្មវិធី​គោល​នយោបាយ​ស្ត្រី និង​អ្នក​បឹង​កក់។
នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៣ កក្កដា នេះ អ្នកស្រី ហ៊ីលឡារី គ្លិនតុន បាន​អញ្ជើញ​ចូល​រួម​ក្នុង​កម្មវិធី​បិទ​បញ្ចប់​កិច្ចប្រជុំ​គោល​នយោបាយ​ស្ត្រី នៅ​សណ្ឋាគារ សូហ្វីតែល អង្គរ ភូគីត្រា នៅ​ខេត្ត​សៀមរាប៕

No comments:

Post a Comment

yes