Friday, July 13, 2012

ក្រសួងការពារជាតិ ច្រានចោល​ព័ត៌មាន​នៃ​ការបាញ់​យន្ដហោះ​

ភ្នំពេញ: ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១២ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ច្រានចោល​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ថា មាន​ឧប្បត្តិហេតុ​នៃ​ការបាញ់​យន្ដហោះ ដែល​បានធ្វើការ​ហោះហើរ​គ្មាន​ការអនុញ្ញាត នៅក្នុង​លំហ​អាកាស​យោធា​ដែល​កម្ពុជា​ហាមឃាត់​។​

​អ្នកនាំពាក្យ​ក្រសួង​ការពា​ជាតិ សូម​ប្រកាស​ជម្រាបជូន​សាធារណជន និង​រាល់​បណ្ដាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ សូម​បញ្ឈប់​ជាបន្ទាន់​នូវ​ការបកស្រាយ ឬ​បំផុស​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ឧប្បត្តិ​ហេតុនេះ គឺអាច​បណ្ដាល​ឲ្យ​មានការ​យល់ច្រឡំ និង​ការបកស្រាយ​ខុសពី​ការពិត ពាក់ព័ន្ធ​ដល់​សន្តិសុខ​ជាតិ​កម្ពុជា​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារ​តិ សូម​ជម្រាបជូន​សាធារណជន​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងការពារជាតិ​រប​ស់​ខ្លួន កំពុងធ្វើការ​ស៊ើបអង្កេត ចំពោះ​ឧ​ប្ប​តិ្ត​ហេតុដែល​បានកើត​ឡើង​នេះ​។ ព័ត៌មាន​ជា​ផ្លូវការ នឹង​ជម្រាបជូន​នៅពេល​ការស៊ើបអង្កេត​ស៊ីជម្រៅ​នេះ ត្រូវបាន​បញ្ចប់​ជា​ផ្លូវការ​។​


​អ្នកនាំពាក្យ​ក្រសួងការពារជាតិ សូម​ជម្រាប និង​រម្លឹក​ផងដែរ​ថា កម្ពុជា​គ្មាន​ហេតុផល​ណា ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់ ឬ​រំខាន​ដល់​សុវត្ថិភាព នៃ​ការហោះហើរ​ស៊ិ​វិល​នោះទេ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិតនៅក្នុង​កាតព្វកិច្ច និង​សិទ្ធិ​របស់ខ្លួន ក្នុង​កិច្ចការពារ​អធិបតេយ្យ នៃ​លំហ​អាកាស​របស់​កម្ពុជា ដែល​មិន​ត្រូវបាន​រំលោភ ឬ​ឈ្លានពាន​នោះឡើយ​៕ 

No comments:

Post a Comment

yes