កំពង់ធំៈ រថយន្តក្រុងមួយគ្រឿង របស់ក្រុមហ៊ុន ម៉េង ហុង បានបុកក្របី បណ្តាលឲ្យក្រឡាប់ នៅចំណុចកែងក្រសាំង គឺនៅជាប់ព្រំប្រទល់ស្រុកកំពង់ ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ នាវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១២នេះ ដោយសង្ស័យថា មានអ្នកដំណើរជាច្រើននាក់ រងរបួស។
លោកឧត្តមសេនីយ៍ ហង់ ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានមានប្រសាសន៍ប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលថា ពិតជាមានករណីនេះមែន តែមិនទាន់ដឹងថា មានអ្នកស្លាប់ ឬរងរបួសប៉ុន្មាននាក់នោះទេ។
លោកអភិបាលស្រុកកំពង់ស្វាយ អ៊ឺម ថន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទក្រោយ ពេលកើតហេតុភ្លាមៗថា នៅវេលាម៉ោង ប្រមាណ ៨ និង៣០នាទី ខណៈដែលរថយន្តក្រុងកំពុងធ្វើដំណើរយ៉ាងលឿន បានជ្រុលទៅបុកក្របីដើរកាត់ផ្លូវ បណ្តាលឲ្យក្រឡាប់តែម្តង បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះ កំពុងតែជួយសង្រ្គោះជន រងគ្រោះ តែមិនទាន់ដឹងមានអ្នកស្លាប់ឬយ៉ាងណានៅឡើយទេ។
យោងតាមសេចក្តីរាយការណ៍ជាជំហានដំបូងបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យអ្នកដំណើរម្នាក់ស្លាប់ និង១០នាក់ផ្សេងទៀតរងរបួស៕
No comments:
Post a Comment
yes