ភ្នំពេញ: មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានព្រមានចំពោះគណបក្សប្រឆាំងពីរ ដែលត្រៀមនឹងច្របាច់បញ្ចូលគ្នាជាគណបក្សតែមួយនោះ គឺនឹងបាត់បង់អាសនៈសមាជិកសភា អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងអាសនៈក្រុមប្រឹក្សាស្រុក-ខណ្ឌ។
លោក អ៊ឹម សួស្ដី ប្រធាន គ.ជ.ប បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១២ថា ទាក់ទងទៅនឹងគណបក្សទាំងពីរ ដែលនឹងជជែកគ្នាចងសម្ព័ន្ធភាពយ៉ាងនោះ “ខ្ញុំសូមជម្រាបថា គណបក្សទាំងពីរនោះ បើចង់រក្សាសមាជិករបស់ខ្លួន ក្រុមប្រឹក្សាទាំងថ្នាក់ខេត្ត-ស្រុក រហូតដល់ឃុំ-សង្កាត់ ក៏ដូចជាសមាជិកសភា ត្រូវតែមានឈ្មោះគណបក្សរបស់ខ្លួន ហើយបើកាលណារំសាយគណបក្សរបស់ខ្លួននោះ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការបែងចែកអាសនៈនោះ ទៅឲ្យគណបក្សដែលមានអាសនៈផ្សេងៗទៀត”។
លោក អ៊ឹម សួស្ដី បានមានប្រសាសន៍ពន្យល់ទៀតថា បើសិនជាគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅរក្សាឈ្មោះដដែល ហើយគេចងសម្ព័ន្ធភាពគ្នា គេបង្កើតអ្វីមួយនៅកណ្ដាលនេះ ហើយឈ្មោះគណបក្សទាំងពីរនៅដដែល បើយកឈ្មោះគណបក្សទាំងពីររំសាយចេញ ហើយបង្កើតគណបក្សនយោបាយមួយថ្មី នឹងអស់សុពលភាពក្រុមប្រឹក្សារបស់ខ្លួនហើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ មេដឹកនាំគណបក្សសំខាន់ៗទាំងពីរ នឹងពិភាក្សាគ្នានូវទីក្រុងម៉ានីល ប្រទេសហ្វីលីពីន អំពីផែនការចងសម្ព័ន្ធភាព និងទិសដៅ ឈានទៅបង្កើតគណបក្សនយោបាយតែមួយ សម្រាប់ការចូលរួមបោះឆ្នោត ឆ្នាំ២០១៣ ខាងមុខ៕

No comments:
Post a Comment
yes