សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 29, 2012

កម្ពុជា ត្រូវបាន​ក្រុម​ឧក្រិដ្ឋ យក​ធ្វើជា​ចំណុច​នាំ​គ្រឿងញៀន​ឆ្លងកាត់​

Give our kids a better deal
ស្ត្រី​សង្ស័យ​ឈ្មោះ ថៃ មុំ អាយុ ៥៤​ឆ្នាំ ដែល​ត្រូវ​ឃាត់ខ្លួន ជាមួយ​ថ្នាំញៀន ៧.០៧០ គ្រាប់ កាលពី​វេលា​ម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១២ នៅ​ចំណុច​ក្នុង​សណ្ឋាគារ​ស៊ីន​ឃីម ស្ថិតក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​

ភ្នំពេញ: នៅក្នុង​តំបន់ ជាពិសេស​នៅក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​មាន​អង្គការ​ចាត់តាំង នៅក្នុង​តំបន់ត្រីកោណមាស បាននិងកំពុង​បង្កើន​សកម្មភាព​ដាំ​ដុះ​ដំណាំ​គ្រឿងញៀន​ធម្មជាតិ និង​ផលិត​គ្រឿងញៀន​សំយោគ ATS ហើយ​ធ្វើ​សកម្មភាព​ចរាចរ​ដឹកជញ្ជូន ទៅកាន់​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់ រួមទាំង​បណ្តា​ប្រទេសជិតខាង​តំបន់ត្រីកោណមាស ជាអាទិ៍ ប្រទេស​ថៃ ឡាវ កម្ពុជា និង​វៀតណាម​ទៀតផង​។ 

​នេះ​បើ​យោងតាម​របាយការណ៍ ស្តីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ត្រីមាស​ទី​១ ឆ្នាំ​២០១២ និង​ទិសដៅ​ការងារ​ត្រីមាស​ទី​២ ឆ្នាំ​២០១២ របស់លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើង​នៅក្នុង​របាយការណ៍​ថា នៅ​កម្ពុជា ទោះបី​មិនទាន់មាន​ការដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់​ទ្រង់ទ្រាយ​ធំ ពី​តំបន់​អឌ្ឍ​ច័ន្ទ​មាស​ចូលមក​កម្ពុជា ដូច​ការដឹកជញ្ជូន​គ្រឿងញៀន​ពី​តំបន់​អឌ្ឍ​ច័ន្ទ​មាស ឆ្ពោះទៅកាន់​ទ្វីបអឺរ៉ុប ទ្វីបអាមេរិក និង​ទ្វីប​ដទៃទៀត ប៉ុន្តែ​ពួកឧក្រិដ្ឋជន​គ្រឿងញៀន មានការ​ចាត់តាំង​ជា​លក្ខណៈ​អន្តរជាតិ នៅតែ​បន្ត​ប្រើប្រាស់​ក្រុម​ស៊ីឈ្នួល ឲ្យ​នាំ​គ្រឿងញៀន​ឆ្លងកាត់​បណ្តា​ប្រទេស​នានា ចូលមក​កម្ពុជា​។ 


​ជាក់ស្តែង ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១២​នេះ ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​បាន​នាំ​គ្រឿងញៀន​ប្រភេទ​កូកាអ៊ីន ពី​ប្រទេស​ប្រ​ស៊ី​ល​តាម​ជើងយន្តហោះ ឆ្ពោះ​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​បន្តដំណើរ​តាម​រថយន្ត ឆ្ពោះទៅកាន់​ច្រកទ្វារ​អ​ន្ររ​ជាតិ​ប៉ោយប៉ែត ដោយបាន​ឆ្លង​ផុត​ចំណុច​ព្រំដែន​កម្ពុជា ចូលដល់​ចំណុច​ព្រំដែន​ថៃ ក៏ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់បាន​តែម្តង​។​

​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា “​តាមរយៈ​កិច្ចសហប្រតិបត្តិការ និង​ការ​ផ្តល់ព័ត៌មាន​ទៅវិញទៅមក​ជាមួយ​ប្រទេសជិតខាង បាន​បង្ហាញថា មាន​ឈ្មួញ​គ្រឿងញៀន​ក្នុង​តំបន់​មួយក្រុម ដែលមាន​មេខ្លោង​ជា​ជនជាតិ​ថៃ បាន​ប្រើប្រាស់​ក្រុម​ឈ្មួញ​គ្រឿងញៀន​ជា​ជនជាតិ​ឡាវ ឲ្យ​នាំ​គ្រឿងញៀន​ពី​ប្រទេស​ថៃ មកកាន់​ប្រទេស​ឡាវ ហើយ​នាំ​បន្ត​ពី​ប្រទេស​ឡាវ​តាម​ច្រក​វ៉ើ​ន​ខាំ ចូលមក​ខេត្តស្ទឹងត្រែង និង​មួយចំនួនទៀត តាម​បណ្តា​ខេត្ត​នៅ​ភាគ​ឦសាន​ប្រទេស ទាំង​ផ្លូវគោក និង​ផ្លូវទឹក​។ នៅពេល​ឆ្លង​ផុត​តំបន់​ព្រំដែន​ចូលដល់​ក្នុង​ផ្ទៃ​ប្រទេស គ្រឿងញៀន​ទាំងនោះ​ត្រូវបាន​ផ្គត់ផ្គង់​តម្រូវការ​នៅក្នុង​ស្រុក​មួយចំនួន និង​មួយចំនួនទៀត​ត្រូវបាន​នាំ​បន្តទៅ​ក្រៅប្រទេស​”​។ 

​ក្រុម​ឈ្មួញ​ភាគច្រើន​បាន​ប្តូរ​រូបភាព ពី​ការនាំ​គ្រឿងញៀន​ដោយ​ខ្លួនឯង ទៅជា​វេច​ខ្ចប់​បញ្ញើ​ផ្ញើ​តាម​រថយន្តឈ្នួល ផ្ញើ​តាម​ពលករ ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​។ ជាទូទៅ​គ្រឿងញៀន​ដែល​នាំ​មកពី​តំបន់ត្រីកោណមាស​គឺ ហេ​រ៉ូ​អ៊ី​ន មេ​តំ​ហ្វេ​តា​មីន​គ្រាប់ (WY) និង​មេ​តំ​ហ្វេ​តា​មីន​ក្រាម​ម្សៅ (ICE)​។​

​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបង្ហាញ​នៅក្នុង​របាយការណ៍​ថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ត្រីមាស​ទី​១ ឆ្នាំ​២០១២ បង្ក្រាបបាន ២០២ ករណី លើ ១៩២ ករណី ប្រៀបធៀប​ត្រីមាស​ទី​១ ឆ្នាំ​២០១១ ថយចុះ ៥,២%, ឃាត់ខ្លួន​ជនសង្ស័យ ៤៣០ នាក់ លើ ៤៧៥ នាក់ ប្រៀបធៀប​ត្រីមាស​ទី​១ ឆ្នាំ​២០១១ ថយចុះ ៩,៤៧%​។ ជនសង្ស័យ​ទាំង ៤៣០ នាក់ មាន ៥ សញ្ជាតិ រួមមាន ខ្មែរ ៤១៨ នាក់ (​ស្រី ៨២ នាក់​), វៀតណាម ៩​នាក់ (​ស្រី ២ នាក់​), ថៃ ២ នាក់ (​ស្រី​ម្នាក់​), ឡាវ​ម្នាក់ (​ប្រុស​), បារាំង​ម្នាក់ (​ប្រុស​)​។ ជនសង្ស័យ​ទាំងអស់នេះ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​-​ខេត្ត ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។ 

​វត្ថុតាង​ដែល​ចាប់យក​មាន មេ​តំ​ហ្វេ​តា​មីន (WY) ២៧.៧៣៩ គ្រាប់ លើ ១៤៧.៤០៧ គ្រាប់ ប្រៀបធៀប​ត្រីមាស​ទី​១ ឆ្នាំ​២០១១ ថយចុះ ៨១,១៨%, មេ​តំ​ហ្វេ​តា​មីន​ក្រាម​ម្សៅ (ICE) ៧.២១៦ ក្រាម លើ ៦.៩៣២ ក្រាម ប្រៀបធៀប​ត្រីមាស​ទី​១ ឆ្នាំ​២០១១ កើនឡើង ៤,០៩% និង​ដើម​កញ្ឆា ៣១៤ ដើម​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា “​ប៉ុន្តែ​ទោះបីជា​យ៉ាងណា យើង​នៅតែ​ប្រឈម​បញ្ហា​ជាច្រើន ដូចជា បណ្តា​ខេត្ត​ភាគ​ឦសាន​ប្រទេស នៅតែ​ត្រូវបាន​ចាត់ទុកជា​ខេត្ត​ដែលមាន​លំហូរ​គ្រឿងញៀន​គួរ​ឲ្យ​កត់សម្គាល់​នៅឡើយ​។ ការរីក​រាលដាល​នៃ​ទីផ្សារ និង​តម្រូវការ​គ្រឿងញៀន​សំយោគ ATS នៅតែមាន​ឥទ្ធិពល​គ្របដណ្តប់​ទៅលើ​រាជធានី​-​ខេត្ត​គោលដៅ​មួយចំនួន​។ ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​មានការ​ចាត់តាំង បាននិងកំពុង​ព្យាយាម​ប្រើប្រាស់​កម្ពុជា ដែល​អំណោយផល​ដល់​ការលក់​រាយ ការប្រើប្រាស់ នៅ​តំបន់​គោលដៅ​នានា​ក្នុងប្រទេស​”៕

No comments:

Post a Comment

yes