សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 29, 2012

លោក​ហ៊ុន​ម៉ា​នី​៖ ការ​ស្គាល់​ខ្លួនឯង​ច្បាស់ គឺជា​គន្លឹះ​នៃ​ភាពជោគជ័យ​

Give our kids a better deal

ហ៊ុន ម៉ានីត កូនប្រុសសំណប់ចិត្ត ហ៊ុន សែន

ភ្នំពេញ: “​ដំណើរ​វិវត្តន៍​របស់​ប្រទេស​កម្ពុជា ឆ្ពោះទៅកាន់​ប្រធាន​អាស៊ាន​ឆ្នាំ​២០១២” គឺជា​ប្រធានបទ​ដែល​លោក ហ៊ុន ម៉ា​នី អនុប្រធាន​សមាគមយុវជន​កម្ពុជា ត្រូវបាន​អញ្ជើញ​ជា​វាគ្មិន ដើម្បី​ថ្លែង​ទៅកាន់​និស្សិត​ប្រមាណ ៣០០​នាក់ នៃ​សាកលវិទ្យាល័យ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១២​។​

​លោក​បណ្ឌិត អ៊ី រតនា តំណាង​សកលវិទ្យា​ធិ​ការ នៃ​សាកលវិទ្យាល័យ​កម្ពុជា មានប្រសាសន៍ថា ស្ថេរភាព​នយោបាយ​នៅក្នុង​ប្រទេស មាន​សារៈសំខាន់​ខ្លាំងណាស់ ដោយហេតុថា បើ​ប្រទេស​យើង​គ្មាន​សុខសន្តិភាព យើង​ប្រាកដជា​មិនមាន​អ្វី​ឡើយនា​ថ្ងៃនេះ​។ ជាក់ស្តែង ស្ថេរភាព​នយោបាយ បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​មានការ​ទុកចិត្ត បណ្តាក់ទុន​បង្កើត​សាកលវិទ្យាល័យ ដែល​ដំបូង​ឡើង​សាកលវិទ្យាល័យ​កម្ពុជា​បោះជំហាន​ត្រឹម​ជួល​អគារ​គេ ប៉ុន្តែ​ដោយ​ឃើញ​សក្តានុពល​របស់​ប្រទេស​យើង ដែល​កំពុង​តែមាន​សុខសន្តិភាព និង​ការអភិវឌ្ឍ ក៏បាន​ឈានទៅ​ការកសាង​អគារ​របស់​ខ្លួនឯង​។​

​នាឱកាស​នោះ លោក ហ៊ុន ម៉ា​នី បាន​ថ្លែង​ទៅកាន់​និស្សិត​ថា ទំរាំ​តែ​ប្រទេស​កម្ពុជា​បាន​ឡើង​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្នុង​ឆ្នាំ​២០១២ ដែល​ថ្នាក់ដឹកនាំ​ប្រទេស​មហាអំណាច​ជាច្រើន​នឹងចូលរួម​នោះ គឺ​យើង​បាន​ឆ្លងកាត់​នូវ​ការប្រឹងប្រែង​យ៉ាងខ្លាំង ទាំង​ការ​រំដោះជាតិ ការការពារ​ជាតិ ការផ្សះផ្សា​ជាតិ ការអភិវឌ្ឍ និង​ការកសាង​ធនធានមនុស្ស​។ នេះ​ជា​សក្ខីកម្ម​មួយ ដែល​អាច​សរ​បញ្ជាក់​ឲ្យ​ឃើញថា ប្រទេស​កម្ពុជា​ពិត​ជាមាន​សន្តិភាព ស្ថេរភាព​នយោបាយ និង​សេរីភាព​ពេញលេញ​។​


​លោក​បាន​រម្លឹកថា បន្ទាប់ពី​ប្រទេស​កម្ពុជា​ត្រូវបាន​រំដោះ​ចេញពី​របប ប៉ុល ពត ដែល​បានសម្លាប់​ប្រជាជន​អស់​ជិត​បី​លាន​នាក់​នោះ ប្រទេស​នេះ​មិនទាន់មាន​សន្តិភាព​ពេញលេញ​នៅឡើយ​ទេ​។ ប្រទេស​កម្ពុជា​ត្រូវ​ទទួលរង​ទណ្ឌកម្មសេដ្ឋកិច្ច ពី​សំណាក់​បណ្តា​ប្រទេស​នានា និង​ត្រូវបាន​គេ​ដាក់​ឲ្យ​នៅ​ឯក​កោ​។ 

​លោក ហ៊ុន ម៉ា​នី បាន​គូសបញ្ជាក់ថា ការអនុវត្តន៍​គោលនយោបាយ​ឈ្នះៗ របស់​សម្តេច ហ៊ុន សែន ក្នុង​ឆ្នាំ​១៩៩៨ ប្រទេស​កម្ពុជា​បាន​បង្រួបបង្រួម​គ្នា ទៅជា​ប្រទេសមួយ​ដែល​គ្មាន​ការបែងចែក​។ ស្ថានភាព​នេះ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​ជា​លំដាប់ និង​ត្រូវបាន​ទទួលស្គាល់​ដោយ​អន្តរជាតិ​។ ជាក់ស្តែង មួយឆ្នាំ​ក្រោយពី​ការទទួលបាន​សន្តិភាព​ពេញលេញ​មក​នោះ ប្រទេស​កម្ពុជា​បាន​ក្លាយជា​សមាជិក​នៃ​ប្រទេស​អាស៊ាន ដែល​រួមមាន ១០ ប្រទេស និង​បី​ឆ្នាំ​ក្រោយមក គឺ​ឆ្នាំ​២០០២ កម្ពុជា​បានទទួល​ភារកិច្ច​ដ៍​ឧត្តុង្គឧត្តម​ជា​ប្រធាន​អាស៊ាន​។ នា​ឆ្នាំ​នេះដែរ កម្ពុ​ជាមាន​មោទនភាព​ម្តងទៀត ដោយ​យើង​បាន​ធ្វើជា​ប្រធាន​អាស៊ាន​ជាថ្មី​។ 

​លោក​បានបញ្ជាក់​ផងដែរ​ថា ការ​ស្គា​ល់ពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន មោទនភាព​នឹង​អ្វីដែល​ខ្លួន​មាន និង​ការ​ស្គាល់​ខ្លួនឯង​ច្បាស់ គឺជា​គន្លឹះ​នៃ​ភាពជោគជ័យ ដូចនេះ​ប្អូនៗ​ដែលជា​និស្សិត និង​ជា​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ ត្រូវ​សិក្សា​ពី​កត្តា​ទាំងនេះ​ឲ្យ​បាន​ច្បាស់​៕

No comments:

Post a Comment

yes