សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 29, 2012

 សាសា រន្ធត់ចិត្តពេលដឹងថា ណាំ ប៊ុណ្ណារ័ត្ន ជួបគ្រោះថ្នាក់ចរាចរណ៍

Looking Today
កញ្ញា សាសា
ភ្នំពេញៈ តារាចម្រៀងស្រីកញ្ញា សាសា បានប្រាប់ឲ្យដឹងថា បន្ទាប់ពីនាងបានទទួលព័ត៌មានថា តារាចម្រៀងរួមដំបូល ក្នុងផលិតកម្មថោន លោក ណាំ ប៊ុណ្ណារ័ត្ន បានជួបគ្រោះថ្នាក់ចរាចរណ៍នោះ នាងមានការរន្ធត់ចិត្ត និងស្ទើរតែមិនចង់ជឿថា ជាការពិតនោះទេ។
តារាចម្រៀងស្រីច្រមុះស្រួច សម្បុរស កញ្ញា សាសា បានប្រាប់ Looking TODAY តាមទូរស័ព្ទនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២នេះ នាងមានការសោកស្តាយណាស់ នៅពេលដែលបានទទួលព័ត៌មានថា លោក ណាំ ប៊ុណ្ណារ័ត្ន បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលលោកធ្វើដំណើរ ទៅសម្តែងកាយវិការខារ៉ាអូខេ នៅខេត្តព្រះសីហនុ តែមុននេះនាងបានទៅសួរសុខទុក្ខ នៅមន្ទីរពេទ្យឃើញថា ស្ថានភាពជំងឺរបស់លោក ប៊ុណ្ណារ័ត្ន បានធូរស្រាលជាងមុនគួរសម។
តារាចម្រៀងស្រីរូបនេះ បានប្រាប់ពីអារម្មណ៍ ដែលនាងបានទទួលព័ត៌មានដំបូងថា ”នៅពេលដែលបងរ័ត្ន គាត់ជួបគ្រោះថ្នាក់ភ្លាម ខាងផលិតកម្ម ក៏បានទូរស័ព្ទមកប្រាប់តារា ក្នុងផលិតកម្មទាំងអស់ថា បងរ័ត្នជួបគ្រោះថ្នាក់ចរាចរណ៍ ហើយនៅពេលដែលខ្ញុំដឹង ខ្ញុំគិតថាប្រហែលជាគ្រោះថ្នាក់ ក្នុងឈុតកាយវិការខារ៉ាអូខេតែប៉ុណ្ណោះ ប៉ុន្តែគេបានបញ្ជាក់ប្រាប់ខ្ញុំថា មិនមែនឈុតខារ៉ាអូខេទេ គឺជាការពិតនៅពេលនោះ ខ្ញុំពិតជាស្លុតខ្លាំងមែនទែន ស្ទើរតែមិនជឿនូវអ្វីដែលបានឭទេ”។
កញ្ញា សាសា បានបន្តទៀតថា ជាធម្មតាលោករ័ត្ន គឺជាមនុស្សម្នាក់ដែលជារៀមច្បងល្អ ហើយតារាក្នុងផលិតកម្មចូលចិត្ត និងស្រលាញ់គាត់គ្រប់គ្នា គ្មានអ្នកណាម្នាក់គិតថាគាត់ (ប៊ុណ្ណារ័ត្ន) ជួបរងមិនល្អបែបនេះទេ ហើយចំពោះអាការៈជំងឺរបស់គាត់ លោកគ្រូពេទ្យថា អាចនឹងព្យាបាលជាធម្មតា វិញបាន មិនមានបញ្ហាអីធ្ងន់ធ្ងរនោះទេ។ ហើយជាចុងក្រោយនាង ក៏ជូនពរទៅដល់តារាចម្រៀង លោក ណាំ ប៊ុណ្ណារ័ត្ន ឲ្យឆាប់ជាសះស្បើយ ឡើងវិញក្នុងពេលឆាប់ៗនេះ ហើយតារាគ្រប់រូបក៏ដូចជាបុគ្គល នៅក្នុងផលិតកម្មទាំងអស់ ពិតជាមានការព្រួយបារម្ភ និងជូនពរឲ្យឆាប់ជាដូចគ្នា។
សូមជម្រាបផងដែរថា តារាចម្រៀង និងជាអ្នកនិពន្ធ លោក ណាំ ប៊ុណ្ណារ័ត្ន បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យរងរបួសធ្ងន់ បាក់ដៃ បាក់ជើង រីឯ មិត្ដភក្ដិរបស់ខ្លួន ៥នាក់ផ្សេងទៀត រងរបួសស្រាល បន្ទាប់ពីក្រឡាប់រថយន្ដដោយខ្លួនឯង កាលពីវេលាម៉ោង ៧និង១០នាទី យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ៕

No comments:

Post a Comment

yes