សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 29, 2012

 Google ព្រមាន Samsung ពីបញ្ហាចម្លងម៉ូដរបស់ Apple

Photo by Looking Today

មានការបកស្រាយជា ច្រើនតែងតែបង្ហាញឡើង ដូចអ្វីដែលយើងធ្លាប់បាន វែកញែកជាច្រើន សារផងដែរ ពីលក្ខណៈការចនា រូបរាង iPhone។ Apple មានជម្លោះជាមួយ Samsung ជាច្រើនកន្លែង ប៉ុន្តែយើងមិនដែលឃើញ ចេញជាលទ្ឋផលដំណោះ ស្រាយណាមួយ ជាសាធារណៈ ក្រៅពីឯកសារសម្រេច ពីតុលាការនោះទេ។
របាយការណ៍មួយចំនួន បានផ្ញើមកកាន់ក្រុមហ៊ុន Samsung ដែលព្រមានក្រុមហ៊ុន Samsung ពីអ្វីដែលក្រុមហ៊ុននេះ ប្រឆាំងម្តងហើយ ម្តងទៀត ចំពោះការរចនាឧបករណ៍ នានារបស់Apple។ លិខិតព្រមានមួយ ក្នុងចំណោមលិខិតទាំងនោះ បានមកពីក្រុមហ៊ុន Google ផ្ទាល់តែម្តងដែលជា អ្នកកត់សម្គាល់ឃើញថា តាំងពី២០១០មក ការរចនា ‘P1’ (Galaxy Tab) និង ‘P3’ (Galaxy Tab 10.1) របស់ Samsung មើលទៅមានភាព ស្រដៀង គ្នាយ៉ាងខ្លាំង ជាមួយនឹង iPad ។
ជាមួយគ្នានេះដែរ Google ធ្លាប់បានស្នើសុំឲ្យ Samsung បង្កើតTablet ឲ្យមានលក្ខណៈ ខុសគ្នាជាមួយ Apple ដែលភាពខុសគ្នានេះ ត្រូវធ្វើ ឡើងចាប់ពីទំហំ Tablet ឡើងទៅ។ រឿងមួយដែលគួរ ឲ្យចាប់អារម្មណ៍ នោះ គឺ កាលពីក្នុងឆ្នាំ ២០១១ ក្រុមជំនាញបង្កើត ឧបករណ៍ ប្រចាំក្រុមហ៊ុន Samsung ផងដែរបានកត់ សម្គាល់ឃើញថា ខ្លួនពិតជាមានការ សោកស្តាយយ៉ាងខ្លាំង ដោយសារស្មាតហ្វូន Galaxy S មើលទៅមាន លក្ខណៈ ស្រដៀង គ្នាជាមួយiPhone។

ជាមួយគ្នានេះដែរ ចំពោះរឿងគួរឲ្យចាប់អារម្មណ៍ ទាំងនោះគឺជាការពិត ក្រុម ជំនាញបង្កើតឧបករណ៍ ល្បីឈ្មោះមួយក្រុម ដែលធ្វើការងារ ឲ្យក្រុមហ៊ុន Samsung ផងដែរ បាននិយាយថា Galaxy Sមើលទៅដូចជា បានចម្លងម៉ូដពី iPhone យ៉ាងច្រើន ។ ពួកគេមាន អារម្មណ៍ថា ការរចនាឡើង នៃផលិតផល Samsung មើលទៅ ស្ទើរដូចគ្នាទៅ នឹងការរចនា iPhone ដូចនេះអតិថិជននឹង មានការយល់ច្រឡំ រវាងឧបករណ៍ទាំងពីរនេះ ហើយយើងអាច ដឹងបានថា ឧបករណ៍ទាំងពីរ នេះខុសគ្នា តាមរយៈឡូហ្គោ (Logo) តែមួយប៉ុណ្ណោះ។
សារព័ត៌មាន The Verge ផងដែរ កំពុងចេញ របាយការណ៍ថា Samsung ពិតជាអាក្រក់បំផុត ក្នុងវាយបកទៅ Apple វិញ ដែលប្រឹងធ្វើឲ្យខ្លួនឯង អាចក្តាប់ទីផ្សារទាំងមូល លើពិភពលោក ក្នុងឆ្នាំ ២០១២នេះ ដោយគ្រាន់តែលួច ចម្លងបច្ចេកវិទ្យា ពីគេប៉ុណ្ណោះ។ គួរបញ្ជាក់ថា តាមរបាយ ការណ៍ថ្មីៗនេះផងដែរ បានបង្ហាញថា Samsung បានស្នើសុំឲ្យ លក្ខណៈរូបភាព browser របស់ខ្លួន ចេញជាលក្ខណ ដូចប្រព័ន្ធ iOSដែរ៕

No comments:

Post a Comment

yes