សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 14, 2012

លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​សម្តេច​ហ៊ុនសែន និង​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា នៅ​ទី​រួម​ខេត្តសៀមរាប​

សៀមរាប: បន្ទាប់ពី​ជំនួប​ជាមួយ​លោកស្រី យីង​ឡាក់ ស៊ីណា​វ៉ា​ត្រា នាយករដ្ឋមន្ត្រី​ថៃ​ នា​ល្ងាច​ថ្ងៃទី​១៣ ខៃ​កក្កដា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ​សុខា​រួចមក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក ធេ​ន សេន ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព មី​យ៉ាន់​ម៉ា ជា​បន្ត​។ 

​នៅក្នុង​ជំនួប​នោះ ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ បាន​យល់​ស្របគ្នា​ថា បញ្ហា​សហភាព​មី​យ៉ាន់​ម៉ា លែង​ជា​បញ្ហា​ឈឺក្បាល​សម្រាប់​អាស៊ាន​ទៀតហើយ​។​

​បន្ទាប់ពី​ជំនួប​នោះ លោក ស្រ៊ី ថា​ម​រ៉ុ​ង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា នៅក្នុង​ជំនួប​នោះ សម្តេច​បាន​មានប្រសាសន៍ថា វត្តមាន​របស់លោក ធេ​ន សេន មកកាន់​ប្រទេស​កម្ពុជា​នៅពេលនេះ យើង​គួរតែ​អរគុណ ចំពោះ​លោកស្រី ហ៊ី​លឡា​រី គ្លី​ន​តុ​ន រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក ដែល​បាន​អញ្ជើញលោក​ប្រធានាធិបតី​មកកាន់​ប្រ​ទេស​កម្ពុជា ហើយ​បាន​ផ្តល់ឱកាស​ឲ្យ​ប្រធានាធិបតី បាន​ជួបគ្នា​ជាមួយ​សម្តេច​នាពេលនេះ​។​


​ជា​កិច្ច​ឆ្លើយតប ​លោក​ប្រធានាធិបតី ធេ​ន សេន បាន​មានប្រសាសន៍ថា នេះ​គឺ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ ដែល​បាន​ជួប​សម្តេច​សាជាថ្មី​ជា​លើក​ទី​២ តាំងពី​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ខែមេសា​កន្លងមក​។ 
​ក្នុងនោះដែរ លោក ធេ​ន សេន បាន​សម្ដែង​នូវ​ការ​អរគុណចំពោះ​កម្ពុជា ដែល​ក្នុង​កិច្ចប្រជុំ​អាស៊ាន​កន្លងមកនេះ បាន​អំពាវ​នាវទៅដល់​ការលុបចោល​នូវ​ទណ្ឌកម្ម​លើ​សហភាព​មី​យ៉ាន់​ម៉ា ហើយ​អាស៊ានក៏​លែងមាន​បញ្ហា​ឈឺក្បាល ដោយសារ​មី​យ៉ាន់​ម៉ា​ទៀតហើយ​។ 

​ជាមួយ​នោះ លោក ធេ​ន សេន បាន​ជម្រាបជូន​សម្តេច​អំពី​ការរីកចម្រើននៅ​មី​យ៉ាន់​ម៉ា បន្ទាប់ពី​លោកស្រី គ្លី​ន​តុ​ន បានធ្វើ​ទស្សនកិច្ច​កាលពី​ចុង​ឆ្នាំទៅ ហើយ​បន្ទាប់មក​គឺមាន​ការតែងតាំង​ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំ​នៅ​សហភាព​មី​យ៉ាន់​ម៉ា ក្រោយពី​អវត្តមាន​ជាច្រើន​ឆ្នាំ​មកហើយ​។ ក្រោយពី​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក​នោះមក ក៏​មានការ​ជឿនលឿន​លើ​ការដក​ទណ្ឌកម្ម​ពី​មី​យ៉ាន់​ម៉ា​។ ថ្មីៗ​នេះ ប្រធានាធិបតី មី​យ៉ាន់​ម៉ា ក៏បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​លើកលែង​ទណ្ឌ​កម្មនេះ ដែល​នាំ​ឲ្យ​អ្នកវិនិយោគទុន​អាមេរិក អាចមក​ធ្វើការ​វិនិយោគ​នៅក្នុង​សហភាព​មី​យ៉ាន់​ម៉ា​បាន​។ 
​ចំណែកឯ​មី​យ៉ាន់​ម៉ា​វិញ ក៏​ខិតខំ​មាន​វិធានការ​មួយចំនួន​ធ្វើការកែទម្រង់​ទាំង​ខាង​នយោបាយ​របស់ខ្លួន ដែលមាន​ការបោះឆ្នោត ហើយ​លោកស្រី អ៊ុង សាន​ស៊ូ​ជី បានក្លាយ​ទៅជា​សមាជិក​សភា​មួយនៅក្នុង​សភា​មី​យ៉ាន់​ម៉ា​។ 

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ឯកភាព​ទៅលើ​ការវិវត្តន៍​រីកចម្រើន​របស់​មី​យ៉ាន់​ម៉ា និង​ជាការ​ពិត​បញ្ហា​មី​យ៉ាន់​ម៉ា វា​លែង​ឈឺក្បាល​ដល់​អាស៊ាន​ទៀត ប៉ុន្តែ​យើង​នៅមាន​កិច្ចការ​ជាច្រើន​ទៀត ដែល​ត្រូវ​បន្ត​រួមគ្នា​ដោះស្រាយ ដូចជា​បញ្ហានៅ​ឈូង​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ និង​បញ្ហា​ដទៃទៀត ដែលជា​ផលប្រយោជន៍​សម្រាប់​តំបន់​ទាំងមូល​។​

​គួរ​បញ្ជាក់ថា លោក ធេ​ន សេន ត្រូវ​បានទទួល​ការអញ្ជើញ​ពី​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន រដ្ឋមន្ត្រីការបរទេស​អាមេរិក ដើម្បី​ចូលរួម​នៅក្នុង​វេទិកាធុរកិច្ច អាមេរិក​-​អាស៊ាន នៅ​ទី​រួម​ខេត្តសៀមរាប នា​ព្រលប់​ថ្ងៃទី​១៣​កក្កដា ឆ្នាំ​២០១២៕​ 

No comments:

Post a Comment

yes