លោកស្រី ហ៊ីលឡារី គ្លីនតុន ក្នុងសន្និសីទកាសែត នៅវិមានសន្តិភាព
នាព្រលប់ថ្ងៃទី១២កក្កដា ឆ្នាំ២០១២
ភ្នំពេញ: លោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីព្រលប់ថ្ងៃទី១២ ខែកក្កដា បានសន្យាថា លោកស្រី នឹងប្តេជ្ញាជួយដល់ប្រទេសកម្ពុជានៅក្នុងការដោះស្រាយបំណុល ដែលកម្ពុជាជំពាក់ ទោះបីជាលោកស្រី បានបញ្ជាក់ថា វាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលចាស់ ដែលត្រូវរែកពន្ធបំណុល ដែលកម្ពុជាជំពាក់អាមេរិកក៏ដោយ។
នៅក្នុងសន្និសីទកាសែត នៅព្រលប់ថ្ងៃទី១២កក្កដា ឆ្នាំ២០១២ នៅវិមានសន្តិភាព ដែលមានរយៈពេលចំនួន ១៦ នាទី លោកស្រី ហ៊ីលឡារី បានលើកឡើងថា "ទោះបីជាមិនយុត្តិធម៌ក្តី តែវាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលកម្ពុជា ដែលត្រូវទទួលខុសត្រូវចំពោះបំណុល ដែលជំពាក់ដោយរដ្ឋាភិបាលមុន"។

ប៉ុន្តែលោកស្រី ហ៊ីលឡារី បានបន្ថែមថា “ខ្ញុំមានការប្តេជ្ញាចិត្ត ដើម្បីធ្វើកិច្ចការនេះ ក្នុងការដោះស្រាយជាមួយកម្ពុជា"។
លោកស្រី បានបន្ថែមផងដែរថាកម្ពុជាមិនគួរពឹងផ្អែក តែលើប្រភពតែមួយ ដើម្បីផ្តល់មូលនិធិដល់ខ្លួននោះទេ។
លោកស្រីបានបង្ហាញអំពីការជួយប្រទេសកម្ពុជា ចូលទៅក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។
កម្ពុជាបានជំពាក់បំណល់អាមេរិកជាង ៣០០ លានដុល្លារ ដែលខ្ចីដោយរដ្ឋាភិបាល
លោក លន់ណុល។
លោកស្រីបាននិយាយផងដែរអំពីការដែលអាមេរិក បានបង្កើននូវជំនួយជាច្រើនដល់កម្ពុជា នារយៈពេលចុងក្រោយនេះ ក្នុងវិស័យសុខាភិបាល និងអប់រំ ជាដើម៕
No comments:
Post a Comment
yes