សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 22, 2012

ស្រី​ស្អាត​​សាច់​ស​ខ្ចី​​បាត់​បង់​ស្មារតី​​ប៉េអឹម​ប្រកាស​​រក​ញាតិ

សមត្ថ​កិច្ច​នាំ​យក​ស្ត្រី​រងគ្រោះ​​ទៅ​សួរនាំនៅស្នងការដ្ឋាន

ក្រុង​ប៉ោយ​ប៉ែត ៖ ស្រី​ស្អាតសាច់​​​សខ្ចី​​វ័យ​ប្រហែល​​​២០​ឆ្នាំ​ម្នាក់​​​ ទំនង​ជា​ត្រូវ​ថ្នាំ​​​ស្រាប់​តែ​​វង្វេង​វង្វាន់​លែង​ដឹង​ខុស​​ត្រូវ​ដែល​សូម្បី​​តែ​ឈ្មោះ​​​ខ្លួន​ឯង​ក៏​​​មិន​ចាំ​ដែរ​ ហើយ​ត្រូវ​​បាន​អ្នក​ស្រុក​​ប្រទះ​ឃើញ​​នៅ​ក្នុង​ភូមិ​​​ក្បាល​ស្ពាន​​​១ សង្កាត់​​ប៉ោយ​​ប៉ែត កាល​ពី​វេលា​ម៉ោង​៤និង​៣០​នាទី​​រសៀល​​​ថ្ងៃទី​​១៩ កក្កដា ​រួច​រាយ​ការណ៍​ឱ្យ​សមត្ថ​កិច្ច​​ប៉េអឹម​​ក្រុង​នាំ​យក​ទៅ​សួរ​នាំ ។
ទោះ​ជា​យ៉ាង​ណា​​ នៅ​ពេល​សមត្ថកិច្ច​​សួរ​នាំ​នាង​​ហាក់​មិន​ដឹង​អ្វី​ទាល់​តែ​សោះ​​ ចេះ​តែ​គ្រវី​ក្បាល​​ ហើយ​ទឹក​​មុខ​ហាក់​មាន​ភាព​ស្លេក​ស្លាំង​​​ ។ ស្ត្រី​ដែល​ឃើញ​ហេតុ​ការណ៍​​​ និង​ជាអ្នក​​​រាយ​ការណ៍​​ឱ្យ​សមត្ថកិច្ច​ឈ្មោះ ជិម​ ចាន់​​ធី​ អាយុ​២៩​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​សណ្ឋាគារ​​​ភ្នំ​ពេជ្រ​ ក្នុង​ភូមិ​​ក្បាល​ស្ពាន​១ប្រាប់​ថា ​មុន​គាត់​​រាយ​ការណ៍​​ដល់​ប៉េអឹម​​គឺ​គាត់​ឃើញ​​ស្រី​ស្អាត​​ខាង​លើ​មក​សុំ​ការ​ងារ​ធ្វើ​​ លុះ​និយាយ​​យូរៗ​ទៅ​ស្រាប​់​តែ​​លែង​ដឹង​​ខុស​ត្រូវ​​ សួរ​តែ​ឈ្មោះក៏​នាង​​មិន​​ដឹងដែរ​ទើប​រាយ​ការណ៍ដល់់​កម្លាំង​ប៉េ​អឹម​​​ក្រុង​តែ​ម្តង ។ ចំណែក​ឈ្មោះ​វី សុខ​កេង ភេទប្រុស​​ អាយុ​៣១​ឆ្នាំជា​អ្នក​​រត់​តាក់​ស៊ី​ ព្រៃវែង​-​ប៉ោយ​ប៉ែត​​ មាន​ទី​លំ​នៅ​​ភូមិ​កញ្ជ្រៀចធំ ឃុំ​​កញ្ជ្រៀច​ ស្រុក​កញ្ជ្រៀច​​ ខេត្ត​ព្រៃ​វែង ស្នាក់​នៅ​​សណ្ឋាគារ​​ភ្នំ​ពេជ្រ​​​បាន​ប្រាប់​ថា ​​​នៅ​វេលា​ម៉ោង​ប្រហែល​​១០​ព្រឹក​ថ្ងៃ​ទី​១៩​ កក្កដា​នោះ​ គាត់​បាន​ឃើញ​នាង​​ជិះ​ម៉ូតូ​​ឌុប​ចេញ​ពី​ផ្លូវ​​លំ​មួយ​ខាង​​កើត​​ទី​រួម​ខេត្ត​ពោធិ៍​សាត់​​ប្រហែល​​៥០​គីឡូម៉ែត្រ​មក​ឃាត់​រថយន្ត​​របស់​គាត់​ជិះ​មក​​​ប៉ោយ​ប៉ែត ។ លុះ​មក​ដល់​​​ប៉ោយ​ប៉ែត​​នាង​ក៏​ចុះ​​​តែ​ពុំ​ដឹង​​ថាទៅ​ណា​ទេ​ លុះ​វេលា​ម៉ោង​​ជាង​៤​​រសៀល​ស្រាប់តែ​​​ឃើញ​នាង​ក្លាយ​ជា​​​បែប​ហ្នឹង ។

លោក​ហម​ ម៉ុត​​ មេ​បញ្ជាការ​​ប៉េអឹម​​ក្រុង​ប៉ោយ​ប៉ែត​ ក្រោយ​ពី​ឃើញ​​នាង​មាន​អាការៈ​ប្លែក​ពី​ប្រក្រតី​សួរ​លែង​ដឹង​អត្ត​​សញ្ញាណ​ ឬ​ភូមិ​កំណើត​​បែ​ប​នេះ​ក៏​ឱ្យ​​​កម្លាំង​​ក្រោម​​ឱវាទ​​រួម​ជាមួយ​​​ស្ត្រី​ឈ្មោះ​ជិម ចាន់​ធី​ នាំ​ទៅ​ឱ្យ​គ្រូ​ពេទ្យ​ពិនិត្យ​ហើយ​លោក​បាន​​សុំ​ឱ្យ​​​អ្នក​ពត័ត៌មាន​ជួយ​ផ្សព្វផ្សាយ​​ បើ​អាណា​ព្យាបាល​​​ ឬ​សាច់​​ញាតិ​ណា​បាត់​​​សមា​ជិក​​ក្នុង​គ្រួសារ​​មាន​​រូប​​​ដូច​ក្នុង​​ការ​ចុះ​​​ផ្សាយ​​នេះ​សូម​មក​ទទួល​​យក​នៅ​ក្រុង​ប៉ោយ​ប៉ែតផង ៕

No comments:

Post a Comment

yes