លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី និងជាសមាជិកព្រឹទ្ធសភា
សមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ចំនួន៨រូបកាលពីថ្ងៃទី១១ ខែកក្កដា
ឆ្នាំ២០១២ បានដាក់លិខិតមួយច្បាប់ជូនទៅលោក ជា ស៊ីម ប្រធានព្រឹទ្ធសភាដោយសុំលើកពេលប្រជុំពេញអង្គ
ព្រឹទ្ធសភា ដោយយោងទៅលើលិខិតអញ្ជើញប្រជុំលេខ ០៨០ / ០៧១២ / ពស / នវ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២
និងយោងប្រការ ៦៧ថ្មី នៃបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា ។
នៅក្នុងលិខិតដែលចុះហត្ថលេខាដោយសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី
ចំនួន៨រូប ស្នើសុំលើកពេលប្រជុំពេញអង្គព្រឹទ្ធសភា នៅថ្ងៃទី១៨ ខែកក្កដា
ឆ្នាំ២០១២រួមមាន លោក គង់ គាំ , លោកស្រី កែ សុវណ្ណរតន៏ , លោក ថាច់ ស៊ីថា , លោក អេង ឆៃអ៊ាង , លោក ម៉ែន សុថាវរិន្ទ្រ , លោក ហុង សុខហួរ , លោក អ៊ុច សេរីយុទ្ធ និងលោកស្រី ថាក់ ឡានី ។
នៅក្នុងលិខិតដែលសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ដាក់ជូនលោក ជា ស៊ីម
ប្រធាន ព្រឹទ្ធសភា មានខ្លឹមសារថា « តបតាមកម្មវត្ថុនិងយោងខាងលើយើងខ្ញុំដែលជាសមាជិកព្រឹទ្ធសភា
មកពីគណបក្សសម រង្ស៊ី សូមសម្តេចប្រធានព្រឹទ្ធសភា
ប្រធានពេញអង្គប្រជុំមេត្តាលើកពេលប្រ ជុំ និងសុំរៀបចំគណៈកម្មការពិសេស
ដែលមានសមាសភាពចំរុះគណបក្ស ដើម្បីពិនិត្យសំណើរ ធ្វើវិសោធនកម្មលើបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា
ដែលយើខ្ញុំបានដាក់ជូន » ។
លោក គង់ គាំ សមាជិកព្រឹទ្ធសភា ដែលជាព្រឹទ្ធបុរស និងជាប្រធានស្តីទីរបស់គណបក្ស
សម រង្ស៊ី លោកបានមានប្រសាសន៏បញ្ជាក់បន្ថែមពីលើលិខិតរបស់សមាជិកព្រឹទ្ធសភាគណបក្សសម
រង្ស៊ី ដែលសុំលើកពេលប្រជុំពេញអង្គព្រឹទ្ធសភា លើកទី១ នីតិកាលទី៣ ថ្ងៃទី១៨ ខែកក្កដា
ឆ្នាំ២០១២យ៉ាងដូចនេះថា៖ « អ្វីដែលសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី
បានធ្វើគឺស្រប ទៅនិងជំពូក៨ ប្រការ៦៧នៃបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភាដែលបានចែងថា
សមាជិកព្រឹទ្ធសភា
យ៉ាងតិចចំនួន៦រូបអាចស្នើសុំលើកពេលសម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភាបាន ដែលឥឡូវ
នេះសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី គឺមានដល់ទៅចំនួន៨រួប ដែលសុំលើកពេល
ប្រជុំពេញអង្គនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២
គឺស្របទៅនិងបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា» ។
លោក គង់ គាំ បានមានប្រសាសន៏បន្តរទៀតថា « ការស្នើសុំលើកពេលប្រជុំពេញអង្គព្រឹទ្ធសភា
នេះគឺសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី
បានភ្ជាប់ជូនជាមួយនូវឯកសារដែលជាខ្លឹមសារនៃការធ្វើវិសោធនកម្មនៃបទបញ្ជាផ្ទៃក្នុងជាច្រើនចំណុចរបស់ព្រឹទ្ធសភា
ដើម្បីឲ្យព្រឹទ្ធសភា យកខ្លឹមសារនិងឯសារស្នើវិសោធនកម្មរបស់ក្រុមសមាជិកព្រឹទ្ធសភារបស់គណបក្ស
សម រង្ស៊ី ដើម្បីយកទៅសម្របសម្រួល »។ ដោយលោក គង់ គាំ បានបញ្ជាក់ទៀតថា
ដើម្បីសម្របសម្រួលទៅបានជាធម្មតាព្រឹទ្ធសភាត្រូវតែចាត់តាំងគណកម្មការពិសេសមួយដើម្បីពិនិត្យសម្របសម្រួល
ខ្លឹមសារវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ។
លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី បានមានប្រសាសន៏រំលឹកថា
កាលពីសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី១ នីតិកាលទី៣
នាពេលកន្លងមកគឺមានការចាត់តាំងគណកម្មការពិសេសនេះម្តងរួចកន្លងមកហើយ
តែការចាត់តាំងនាពេលនោះ គឺមិនអាចយកជាការបាននោះទេ ការមិនយកជាការបាននេះត្រូវបានលោក
គង់ គាំ ពន្យល់ថាគឺដោយសារពុំមានវត្តមានរបស់សមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី
ក្នុងអង្គប្រជុំហើយមិនមានសាមីខ្លួនរូបណាយល់ព្រមនោះទេ
ថែមទាំងការរើសសមាជិលព្រឹទ្ធសភាក្នុងបញ្ជីបេក្ខជន ដែលគណបក្ស សម រង្ស៊ី បានដាក់ចំនួន៥រូប
និង៦រូប សម្រាប់គណៈកម្មការទី៧ និងគណៈកម្មការទី៨ ក៏ប៉ុន្តែបែជាព្រឹទ្ធសភា រៀបចំឲ្យតែ១រូបនៅក្នុងបេក្ខជនឲ្យទៅក្នុងគណៈកម្មការទី៧និងទី៨
។ ដែលលោក គង់ គាំ បានហៅការចាត់តាំងនេះថា
គឺជាការចាត់តាំងដោយឯកឯងរបស់គណបក្សប្រជាជនដោយ ពុំបានធ្វើការពិគ្រោះ
ឬសួរយោបល់ឡើងវិញចំពោះគណបក្ស ហើយនិងសាមីខ្លួនសមាជិកព្រឹទ្ធ សភារបស់គណបក្ស សម
រង្ស៊ីទេ ដូចនេះការរៀបចំសមាជិកម្នាក់របស់គណបក្សសម រង្ស៊ី នៅក្នុងគណៈកម្មការទី៧
និងសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ម្នាក់ចូលទៅក្នុងគណៈកម្មការទី៨
របស់ព្រឹទ្ធសភា ហើយនិងការរៀបចំសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ចំនួន២រូប ចូលទៅក្នុងគណៈកម្មការពិសេសនាពេលកន្លងទៅនេះ
គឺមិនអាចយកជាការបាននោះទេ ។ ការមិនអាចយកជាការបានក៏ត្រូវបានលោក គង់ គាំ
ពន្យល់បញ្ជាក់បន្ថែមទៀតថា
ដោយសារតែ ពុំមានការចូលរួមរបស់គណបក្ស សម រង្ស៊ី
ហើយនិងពុំមានវត្កមានរបស់សាមីខ្លួន ដែលក្រោមការចាត់តាំងរបស់គណបក្សប្រជាជន ដែលគេចង់យកស្ថាប័នព្រឹទ្ធសភាធ្វើជារបស់បក្សគេនោះ
។
សូមជំរាបជូនផងដែរថា ក្នុងសុំណើររបស់សមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី
ដាក់សុំលើកពេលប្រជុំពេញអង្គព្រឹទ្ធសភា
គឺបានដាក់នូវឯកសារវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធ សភាផង
ហើយស្នើឲ្យព្រឹទ្ធសភាអនុម័តគណៈកម្មការពិសេស ដែលមានវត្តមានរបស់សមាជិក គណបក្ស សម
រង្ស៊ី ចូលរួមជាមួយផង ដើម្បីនឹងធ្វើការពិនិត្យមើលវិសោធនកម្មបទបញ្ជាផ្ទៃក្នុង របស់ព្រឹទ្ធសភាទាំងអស់គ្នា
មុននិងដាក់ឲ្យព្រឹទ្ធសភាពេញអង្គ ប្រជុំនិងធ្វើការអនុម័តនៅពេលខាងមុខនេះ ។
សូមជំរាបថា ខ្លឹមសារសុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានីតិកាលទី៣
ដែលគណបក្ស សម រង្ស៊ី ដាក់ជូនទៅព្រឹទ្ធសភាមានខ្លឹមសារជាអាថ៌៖ ជំពួកទី១- ១/ ប្រការ
១ថ្មី ( ប្រការ១ចាស់កែប្រែ ) -
បន្ទាត់ទីបី: អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ត្រូវទទួលបន្ទុកជាជំនូយព្រឹទ្ធសមាជិកក្នុងការសម្របសម្រួល ជាមួយក្រសួងព្រះបរមរាជវាំង
ដើម្បីរៀបចំការប្រជុំដំបូងរបស់ព្រឹទ្ធសភា ។
២/ ប្រការ ២ថ្មី ( មួយ ) ( ប្រការ
២ថ្មី កែប្រែ ) ក្រោយព្រះមហាក្សត្រ ឬព្រះរាជតំណាងទ្រង់បាន ឬបានបើកនីតិកាលព្រឹទ្ធសភារួចហើយ
ព្រឹទ្ធសភាត្រូវចាប់ដំណើរការក្រោមអធិបតីភាពនៃព្រឹទ្ធ សមាជិក ឬប្រធានបណ្តុះអាសន្ន
១រូប ជាសមាជិកព្រឹទ្ធសភាជាប់ឆ្នោតមានអាយុច្រើនជាងគេ ដែលមានវត្តមាន
ព្រមទាំងសមាជិកព្រឹទ្ធសភាជាប់ឆ្នោតចំនូន០៥រូប មានអាយុតិចជាងគេ
ដែលមានវត្តមានជាលេខាធិការដើម្បីជួយការងារប្រធាន ។
៣/ ប្រការ ៣ថ្មី ( មួយ ) ( ប្រការ ៤ថ្មី កែប្រែ )
ក្រោមការដឹកនាំរបស់ប្រធានបណ្តោះអាសន្នខាង លើ
ព្រឹទ្ធសភាត្រូវចាប់ផ្តើមការងារដូចតទៅៈ
ក/ ( ខ្លឹមសារប្រការ ៥ថ្មី ) ប្រធានបណ្តោះអាសន្នត្រូវសម្របសម្រួលជាមុន
ជាមួយគណបក្សនយោបាយ និងស្ថាប័នមានអសនៈក្នុងព្រឹទ្ធសភា ដើម្បីរៀបចំបេក្ខជនប្រធាន
អនុប្រធានព្រឹទ្ធសភា និងបេក្ខជនសមាជិកគណៈកម្មការជំនាញនានា ។
ខ/ ប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយ ៗ ។
គ/ បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាន ទាំងពីររបស់ព្រឹទ្ធសភា ។
ឃ/ បោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការនានារបស់ព្រឹទ្ធសភា ។
ក្រោមអធិបតេយ្យភាពរបស់ប្រធានបណ្តុះអាសន្ន
ព្រឹទ្ធសភាមិនអាចជជែកពីភាក្សាគ្នាបានឡើយ ។
៤/ ( ប្រការ ៦ជា ) ប្រការ៥ថ្មី ( មួយ ) ( ប្រការ១៨ថ្មីកែប្រែ )
ការបោះឆ្នោតជ្រើសរើសប្រធាន និង អនុប្រធានទាំងពីរបស់ព្រឹទ្ធសភា
ត្រូវធ្វើដាច់ដោយឡែកពីគ្នាតាមវិធីបោះឆ្នោតសម្ងាត់ ដោយមតិ ភាគច្រើនដាច់ខាត
នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល
ជាពិសេសគាំទ្រលទ្ធផលសម្របសម្រួលជាមុនរវាងគណបក្សនយោបាយ
និងស្ថាប័នមានអាសនៈក្នុងព្រឹទ្ធសភា ។
សូមជំរាបជូនថា នៅមានខ្លឹមសារសុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានីតិកាលទី៣
ដែលគណបក្ស សម រង្ស៊ី ដាក់ជូនទៅព្រឹទ្ធសភាមួយចំនួនទៀតដែលមានចំនួន៤ទំព័រ ៕





No comments:
Post a Comment
yes