លោកស្រី មូរ សុខហួរ និងលោកស្រី ហ៊ីឡារី គ្លីនតុន
លោកស្រី មូរ សុខហូរ ដែលជាតំណាងរាស្រ្តស្រ្តីដ៏ឆ្នើមរបស់គណបក្ស សម រង្ស៊ី
និងជាជ័យលាភ័យណូប៊ែលសន្តិភាពអន្តរជាតិ
នៅថ្ងៃនេះបានអញ្ជើញចូលរួមសិក្ខាសាលាជាមួយនិងលោក ស្រី ហ៊ី ឡារីគ្លីនតុន
រដ្ឋមន្រ្តីការបរទេសរបស់សហរដ្ឋអាមេរិក ។
ការអញ្ជើញចូលរួមសិក្ខាសាលារបស់លោកស្រី មូរ សុខហួរ តំណាងរាស្រ្តរបស់គណប្ស សម
រង្ស៊ី ជាមួយនិងលោកស្រី ហ៊ី ឡារីគ្លីតុន គឺនៅបន្ទាប់ពីលោកស្រី ហ៊ី ឡារីនគ្លីនតុន
បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២
ដើម្បីអញ្ជើញចូលរួមក្នុងកិច្ច ប្រជុំវេទិការរដ្ឋមន្រ្តីការបរទេសអាស៊ាន
ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
សិក្ខាសាលានៅខេត្តសៀមរាប ដែលស្រី មូរ សុខហួរ អញ្ជើញចូលរួមជាមួយនិងលោក ស្រី
ហ៊ី ឡា រីគ្លីនតុន គឺមានរយៈពេលចំនូន២ថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា
ឆ្នាំ២០១២ ដោយផ្តោតទៅលើប្រធានបទស្តីពី « ស្តី្រក្នុងតំបន់ទន្លេមេគង្គ »
ដែលសិក្ខាសាលានេះ និងផ្តល់សិទ្ធិដល់ស្រ្តីនៅក្នុងវិស័យនយោបាយ ដោយលើកឡើងនូវកង្វល់ដែលជាបញ្ហាមួយចំ
នួនដែលមានដូចជាបញ្ហា « នយោបាយ កសិកម្ម សុខភាព និងវិស័យអប់រំ » ដើម្បីរកចំណុចរួមគ្នាបង្កើតជាគោលនយោបាយ
សម្រាប់ជំរុញឲ្យមានការអភិវឌ្ឍន៏ប្រទេស ដែលជាការឆ្លើយតប ទៅនិងតំរូវការរបស់ប្រជាពលរដ្ឋទូទៅ
ជាពិសេសគឺស្រ្តី ។
សូមជំរាបជូនផងដែរថា ដោយមានការអង្កេត តាមដាន និងស្រាវជ្រាវហើយមើលឃើញថាស្តី្រ
ភាគច្រើនគឺទទួលរងនូវការរើសអើង និងមិនទទួលបាននូវសមភាពក្នុងការបែងចែកផលពីការ
អភិវឌ្ឍន៏លើគ្រប់វិស័យ ទើបសិក្ខាសាលាដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ
បានធ្វើការជជែកបន្ថែម
ទៅលើយុទ្ធសាស្រ្តសម្រាប់ជួយសង្គ្រោះស្រី្តឲ្យរួចចាកផុតពីភាពងាយរងគ្រោះទាំងឡាយ ហើយ
និងជំរុញ និងលើកទឹកចិត្តឲ្យស្រី្តមានសកម្មភាពចាប់តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ
។
លោកស្រី មូរ សុខហួរ តំណាងរាស្រ្តស្រីដ៏ឆ្នើមរបស់គណបក្ស សម រង្ស៊ី
បានជំរាបប្រាប់ជាបន្តរ ទៀតផងដែរថា លោកស្រីនិងធ្វើការរំលឹក
ក៏ដូចជាការជំរាបប្រាប់ទៅលោកស្រី ហ៊ី ឡារីគ្លីនតុន រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក
អំពីករណីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី
ដែលត្រូវបានតុលាការផ្តន្ទាទោសឲ្យលោកជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌
ហើយត្រូវរស់នៅនិរទេសខ្លួននៅក្រៅប្រទេស
ដើម្បីឲ្យបានឆាប់វិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជា នៅមុនពេលបោះឆ្នោតជាតិឆ្នាំ២០១៣
ខាងមុខនេះព្រោះវាគឺជារឿងដែលសំខាន់និងចាំចាប់បំផុត ។
ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២
ប្រសិនបើពុំមានវត្តមាន
របស់លោក សម រង្ស៊ី
នៅក្នុងប្រទេសកម្ពុជាទេគឺការបោះឆ្នោតនោះមិនអាចធានាបាននូវការត្រឹម ត្រូវបាននោះឡើយ ។
សហរដ្ឋអាមេរិកជាប្រទេសដែលគោរពនូវរបបលិទ្ធិប្រជាធិបតេយ្យដ៏ល្អជាងគេ នៅលើពិភពលោក
ត្រូវតែលូកដៃដើម្បីដោះអន្តរាគមន៏នៅក្នុងរឿងនេះ ដោយមិនត្រូវបណ្តែតបន្តោយឲ្យរដ្ឋាភិបាលរបស់លោក
ហ៊ុន សែន សព្វថ្ងៃនេះធ្វើអ្វីៗតាមតែអំពើចិត្តរបស់គេតទៅទៀតនេះទេ ។
សូមជំរាបថា ការរំខានពីគណបក្សកាន់អំណាច មិនឲ្យមានវត្តមានរបស់លោក សម រង្ស៊ី
នៅក្នុងស្រុក ដើម្បីដឹកនាំគណបក្ស សម រង្ស៊ី គឺជាចេតនានយោបាយរបស់គណបក្សប្រជាជនលោក
ហ៊ុន សែន គឺដូចអ្វីដែលលោក ហ៊ុន សែន ធ្លាប់បានអះអាងហើយថា លោ កមិនត្រឹមតែធ្វើឲ្យគណបក្ស
សម រង្ស៊ី ចាញ់ និងចុះខ្សោយប៉ុណ្ណោះទេ ប៉ុន្តែនិងធ្វើឲ្យស្លាប់តែម្តង ។
ហេតុដូចនេះហើយ បានជារដ្ឋាភិបាករបស់លោក ហ៊ុន សែន បានប្រើប្រាស់ប្រព័ន្ធតុលាការ
និងរដ្ឋសភា មកដាក់ទោសនិងដកអភ័យឯកសិទ្ធិរបស់លោក សម រង្ស៊ី ដោយមិនឲ្យធ្វើនយោ
បាយនៅក្នុងប្រទេស ហើយបន្ថែមពីលើនេះទៀតរដ្ឋាភិបាលរបស់លោក ហ៊ុន សែន តាមរយៈ គ.ជ.ប ដែលជាឧបករណ៏នយោបាយរបស់គេក៏បានប្រើវិធីថ្មីមួយទៀតដើម្បីជាចេតនាចង់បំបាត់
សម្លេងរបស់លោក សម រង្ស៊ី តែម្តង ដោយមិនអនុញ្ញាត្តិឲ្យលោក សម រង្ស៊ី ធ្វើការឃោសនាពី
ក្រៅប្រទេសជាបន្តរទៀតនោះទេ ។
បន្ទាប់ពីបញ្ហារបស់លោក សម រង្ស៊ី លោកស្រី មូរ សុខហួរ ក៏បានប្រាប់បន្តរទៀតថា
លោកស្រី និងធ្វើការជំរាបជូនបន្ថែមទៀតជូនទៅលោកស្រី ហ៊ី ឡារីគ្លីនតុន អំពីបញ្ហាទំនាស់ដីធ្លីដ៏រាំរៃនៅក្នុងបរទេសកម្ពុជា
ដែលកន្លងមករដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានប្រើលេសអភិវឌ្ឍន៏ដើម្បីបណ្តេញប្រជាពលរដ្ឋឲ្យចាកចេញពីដីធ្លី
ដោយធ្វើការរឹបអូសយកដីរបស់ប្រជាពលរដ្ឋទាំងនោះទៅប្រគល់ឲ្យ ក្រុមហ៊ុនឯកជន និងបក្ខពួករបស់គេដែលធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះយ៉ាងខ្លាំងពីការបណ្តេញចេញនេះ
ជាពិសេសស្រី្ត ហើយនិងកុមារ ។
ជាមូយគ្នានោះផងដែរលោកស្រី ក៏និងធ្វើការទទូចឲ្យសហរដ្ឋអេមេរិកធ្វើការយកចិត្តទុកដាក់ផងដែរ
ពីដំណើរការលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដែលរហូតមកដល់ពេលនេះគឺមានភាពទន់ខ្សោយ
ហើយក៏អាចនិយាយបានថាលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាកំពុងតែដើរថយក្រោយ ហើយចង់វិលត្រឡប់ទៅរករបបដែលមិនប្រជាធិបតេយ្យវិញ
។ ដោយសារតែការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាគឺមានសភាពទន់ខ្សោយ ការបែងចែកអំណាចមិនបានដាច់ស្រឡះ
ដូចជាស្ថាប័នតុលាការនិងស្ថាប័នរដ្ឋសភា ក៏បានចែងផងដែរថាត្រូវតែមានភាពឯករាជ្យ
និងឈរលើអព្យាក្រឹត្ត ក៏ប៉ុន្តែស្ថាប័នទាំងពីរនេះនៅតែរងសម្ពាធនិងធ្វើសកម្មភាពតាមឆន្ទះរបស់រដ្ឋាភិបាលលោក
ហ៊ុន សែន ដ៏ដែល ៕
No comments:
Post a Comment
yes