ភរិយារបស់លោក គង់ សំណាង អតីតនាយការិយាល័យហ្វឹកហ្វឺននៃនាយកដ្ឋានសន្តិសុខ គណបក្សសមរង្ស៊ី កំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ក្នុងមន្ទីរពេទ្យមួយនាទីក្រុងបាងកក។
ប្រភពពីមន្ទីរពេទ្យបានអោយដឹងថា លោកស្រី ឡាយ ពិសី មានជំងឺរលាកខួរក្បាល និងមានដុះសាច់គងលើប្រព័ន្ធសរសៃប្រសាទផ្នែកខាងក្រោយភ្នែកខាងឆ្វេង ដែលចាំបាច់ត្រូវធ្វើការសង្គ្រោះបន្ទាន់ ។
យោងតាមស្ថានភាពជាក់ស្តែង ឡាយ ពិសី វៀចមាត់ ហើយភ្នែកមួយចំហៀងបិទមិនជិត នៅពេលគេង ។ លោកស្រីបានអោយដឹងថា ភ្នែកទាំងសង្ខាងស្រវាំង «នៅពេលមើលវត្ថុ ឬមនុស្សដែលនៅក្បែរគឺឃើញរូបឌុប ត្រួតលើគ្នា» សំដីពិសី នៅមន្ទីរពេទ្យថៃ ប្រាប់តំណាងទស្សនាវដ្តីសារព័ត៌មានសេរី កាលពីថ្ងៃទី០៨ កក្កដា ។
លោក គង់ សំណាង ស្វាមីរបស់ជនរងគ្រោះ ដែលជាជនភៀសខ្លួននយោបាយខ្មែរមួយរូបផងនោះ បានអោយដឹងថា លោកស្រី ឡាយ ពិសី បានចូលមន្ទីរពេទ្យកាលពីថ្ងៃទី៥ ដើមខែកក្កដានេះ ។ លោកបានមានប្រសាសន៍ថា លោកត្រូវនៅផ្ទះថែកូន ចំណែកឯភរិយាសំរាកនៅមន្ទីរ ពេទ្យម្នាក់ឯង។
គង់ សំណាង បានអំពាវនាវអោយមេដឹកនាំបក្សរបស់លោក និងសប្បុរសជនអាណិត អាសូរ ជួយឧបត្ថម្ភរូបលោកទៅលើការចំណាយថ្លៃមន្ទីរពេទ្យ និងការចំណាយផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងការសម្រាកពេទ្យនៃភរិយារបស់លោក៕
No comments:
Post a Comment
yes