ភ្នំពេញៈ ក្បួនម៉ូតូធំ មកពីបណ្តាប្រទេស ក្នុងអាស៊ានប្រមាណ ៣៥០គ្រឿង បូករួមនឹងម៉ូតូធំ កម្ពុជា ចំនួន ជាង១០០គ្រឿងទៀត បានធ្វើដំណើរមកដល់ រាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២នេះ ពោលគឺនៅមុខណាហ្គាវើល ជាទី ដែលពួកគេនឹ ងប្រារព្ឋព្រឹត្តិការណ៍ តាំងពិពរណ៍យ៉ាង កក្រើកមួយមិនធ្លាប់ មាននៅកម្ពុជា ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ ទេសចរណ៍ក្នុងតំបន់ អាស៊ានក៏ដូចជារឹត ចំណងមិត្តភាពរវាង ប្រទេសក្នុងតំបន់ អាស៊ានផងដែរ ដែលព្រឹត្តិការណ៍ នេះរៀបចំ ដោយ ណាហ្គាវើល សហការជាមួយ នឹងក្រសួង ទេសចរណ៍។
កញ្ញា ចិន្តា ក្រុមមន្រ្តីទំនាក់ទំនង របស់ណាហ្គាវើល បានថ្លែងថាក្រុមម៉ូតូ បរទេសប្រមាណ ៣៥០គ្រឿង បានធ្វើដំណើរ ចាក ចេញពីទីក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកកាន់រាជធានី ភ្នំពេញ ដោយមកដល់ក្នុង អំឡុងម៉ោង៥ល្ងាច ថ្ងៃទី០៦កក្កដា ដែលបច្ចុប្បន្ន (គិតត្រឹមម៉ោង៤) ពួកគេ មកដល់ ខេត្តកណ្តាលហើយ។ ក្នុងនោះផងដែរម៉ូតូធំ របស់កម្ពុជា ចំនួនជាង១០០គ្រឿង កំពុងស្វាគមន៍ ការមកដល់ពួកគេ ដើម្បីចូលរូមទាំងអស់ គ្នាក្នុងព្រឹត្តិការណ៍ តាំងពិពរណ៍ម៉ូតូធំ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ កក្កដា ឆ្នាំ២០១២។
កញ្ញាថា “ជាលើកទីមួយចំពោះព្រឹត្តិការណ៍ដ៏កក្រើកនេះ សំរាប់វិស័យផ្សព្វផ្សាយ ទេសចរណ៍ និង ទំនាក់ទំនង សំរាប់ប្រទេស ក្នុងតំបន់” ។ កញ្ញាថា ប្រជាពលរដ្ឋខ្មែរអាចចូលរួមដោយសេរី នៅមុខណាហ្គាវើល ពីការតាំងពិព័រណ ម៉ូតូធំនេះ ។
ព្រឹត្តិការណ៍ដ៏ធំនេះ គ្រោងចំណាយ ទឹកប្រាក់ ៣០ម៉ឺនដុល្លារ ដោយនឹងត្រូវបាន ប្រារព្ធឡើង នៅ សួនច្បារ សម្តេចតេជោ ហ៊ុន សែន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១២ ខាងមុខ ដែលមានម៉ូតូខ្នាតធំ ជាច្រើនប្រភេទ របស់ ក្រុមហ៊ុន Harley-Davidson, Ducati, Suzuki, BMW និង Kawasaki ប្រមាណ៥០០គ្រឿង ដែលមកពី បណ្តាប្រទេស ជា សមាជិកអាស៊ាន មួយចំនួន ដូចជា ម៉ាឡេស៊ី ថៃ ប្រ៊ុយណេ និងសិង្ហបុរីជាដើម ។
លោក Rajesh Kumar អគ្គនាយករងណាហ្គាវើល ធ្លាប់មានប្រសាសន៍ថា “ព្រឹត្តការណ៍ម៉ូតូ ប្រភេទនេះ បានទទួល ប្រជា ប្រិយភាព យ៉ាងឆាប់រហ័ស ក្នុងបណ្តាប្រទេស ក្នុងតំបន់ និងបានទាក់ទាញ ការចូលរួម ពីអ្នកជិះម៉ូតូជាង ២ម៉ឺននាក់ ហើយវាជា គោលបំណង របស់ខ្ញុំ ក្នុងការនាំមកនូវ ព្រឹត្តការណ៍បែបនេះ ដល់ព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងគោលបំណង ក្នុងការ លើកកម្ពស់ ការយល់ដឹង ក្នុងការបើកបរ ប្រកបដោយ សុវត្ថិភាព និងរួមចំណែកលើក ស្ទួយ វិស័យទេសចរណ៍ នៅកម្ពុជា” ។
ជាមួយគ្នានេះដែរ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ លោក ហោ សារុន បានថ្លែងបញ្ជាក់ថា ការៀបចំ ក្នុងគោលបំណង ឃោសនាផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា “កម្ពុជាៈព្រះរាជាណាចក្រអច្ឆរិយៈ” ដើម្បីទាក់ទាញ ភ្ញៀវទេសចរ មកទស្សនា នៅកម្ពុជា ឱ្យកាន់តែ ច្រើនឡើង ។
លោកថា តាមរយៈ ព្រឹត្តការណ៍ដ៏សំខាន់មួយនេះ ក្រសួងទេសចរណ៍ រំពឹងថា នឹងទទួលបាន ភ្ញៀវទេសចរ ពីក្នុងតំបន់ និង ពិភពលោក មកទស្សនា នៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែច្រើនឡើង ថែមទៀត ជាក់ជាមិនខាន ៕
No comments:
Post a Comment
yes