ថ្ងៃអវសានរបស់អ៊ីនធឺណេតនឹងមកដល់នៅថ្ងៃចន្ទ
អ្នកប្រើប្រាស់អ៊ីនធឺណេតរាប់លាននាក់ទូទាំងពិភពលោកអាចនឹងត្រូវដាច់ចេញពីអ៊ីនធឺណេត (Offline) នៅថ្ងៃចន្ទក្រោយដោយសារ Virus មួយដែលលាក់ខ្លួននៅក្នុងកុំព្យូទ័ររបស់ពួកគេអស់ជាងមួយឆ្នាំមកហើយ ។
អាជ្ញាធរព័ត៌មាន និង ទូរគមនាគមន៍អូស្ត្រាលី (ACMA) បានចេញមកព្រមានអ្នកប្រើប្រាស់អ៊ីនធឺណេតអំពីចំណែកនៃសូហ្វវែមេរោគមួយដែលគេស្គាល់ថា "Domain Name System Changer" ឬ "DNSChanger" ដែលត្រូវបានដំឡើងស្ងាត់ៗដោយក្រុម Hacker ជនជាតិអេស្តូនី ។
មេរោគនេះនឹងអនុញ្ញាតឲ្យក្រុម Hacker គ្រប់គ្រងប្រព័ន្ធ DNS ជាប្រព័ន្ធមួយដែលអាចឲ្យអ្នកប្រើប្រាស់ចូលទៅប្រើអ៊ីនធឺណេត និង ផ្ញើអ៊ីមែល ក្នុងគោលបំណងប្រព្រឹត្តសកម្មភាពឧក្រិដ្ឋនានារួមមានទាំងការបោកប្រាស់តាមអ៊ីនធឺណេតផងដែរ ។
ក្រុមអាជ្ញាធរអាមេរិក និង អេស្តូនីបាននឹងកំពុងសហការគ្នាលើបញ្ហានេះចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ ដោយភ្នាក់ងារ FBI កំពុងតែរៀបចំការគ្រប់គ្រង Sever ដែលឆ្លងមេរោគបណ្តោះអាសន្នដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចូលទៅប្រើវេបសាយបាន ។
យោងតាមស្ថាប័ន Internet Systems Consortium ជាស្ថាប័នមួយគ្រប់គ្រងប្រតិបត្តិបការនានារបស់វេបសាយបានឲ្យដឹងថា ការរៀបចំការគ្រប់គ្រង Sever បណ្តោះអាសន្ននេះនឹងបញ្ចប់នៅម៉ោង ២ រសៀល នៅថ្ងៃចន្ទទី ៩ កក្កដា ២០១២ (ម៉ោងនៅអូស្ត្រាលី) នៅពេលដែលកុំព្យូទ័រជាច្រើនដែលត្រូវបានវាយប្រហារដោយមេរោគ DNSChanger ពុំអាចចូលទៅសេវាកម្មអ៊ីនធឺណេតបានតទៅទៀត ។
ACMA ព្យាករណ៍ថា ប្រជាជនអូស្ត្រាលី ៦ ពាន់នាក់នឹងរងផលប៉ះពាល់ ។ អ្នកគ្រប់គ្រង e-Security នៅ ACMA លោក ប្រ៊ូស ម៉ាត់ស៊ូ បាននិយាយថា "យើងរំពឹងថាអ្នកប្រើប្រាស់អ៊ីនធឺណេតនឹងមានការភ័ន្តភាំងថាហេតុអ្វីបានជាពួកគេមិនអាចប្រើអ៊ីនធឺណេតបានបន្ទាប់ពីថ្ងៃចន្ទ ហើយច្បាស់ជាទាក់ទងទៅក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណេត (ISP) ឲ្យមកពិនិត្យមើលអ៊ីនធឺណេតរបស់ខ្លួនជាមិនខាន" ។
ACMA ក៏បានក្រើនរំលឹកដល់អ្នកប្រើប្រាស់ទាំងអស់ឆែកមើលសូហ្វវែលភ្ជាប់អ៊ីនធឺណេត (Router) តាម Wireless របស់ពួកគេផងដែរ ព្រោះមេរោគអាចនឹងផ្លាស់ប្តូរ Settings របស់ Router ។ ប្រសិនបើ Router របស់អ្នកនៅតែប្រើ Login ដែលផ្តល់ដោយក្រុនហ៊ុនផលិតសូហ្វវែ Router នោះអ្នកត្រូវតែឆែកមើលវា ។
ប្រៀបធៀប DNS settings របស់ Router របស់អ្នកទៅនឹង DNS server settings របស់ជនខិលខូច ។ ប្រសិនបើ Router របស់អ្នកកំពុងតែប្រើ DNS settings មួយ ឬច្រើន នោះ Network របស់អ្នកប្រហែលជាបានឆ្លងមេរោគបាត់ទៅហើយ ។ ការណែនាំសម្រាប់ធ្វើការផ្លាស់ប្តូរ DNS settings នឹងប្រែប្រួលទៅតាមក្រុមហ៊ុនដែលផលិតសូហ្វវែល Router ៕
No comments:
Post a Comment
yes