លោក ប៉ែន ស៊ីម៉ន
ប្រធានគយ និងរដ្ឋាករ
ក្នុងឋានះជាប្រធានគយ និងរដ្ឋាករ នៅទូទាំងប្រទេស លោក ប៉ែន ស៊ីម៉ន រួមជាមួយនិងអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក
ឱម យិនទៀងជាប្រធាន រហូតមកដល់ពេលនេះគឺទាន់ បានចាត់វិធានការចំពោះប្រធានសាខាគយខេត្តព្រះសីហនុ
លោក កើត សុទ្ធារ៉ា នៅឡើយនោះទេ ។
សូមជំរាបថា លោក កើត សុទ្ធារ៉ា
ក្នុងនាមជាប្រធានសាខាគយ
និងរដ្ឋាករខេត្តព្រះសីហនុ បាន និងកំពុងតែបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់របៀបបែបអាណាធិបតេយ្យ
យ៉ាងពេញបន្ទុកជារៀងរាល់ថ្ងៃ ។ហើយឈ្មួញទាំងនោះបានប្រើប្រាស់រថយន្តយីឌុប
ធំៗធ្វើការចែកចាយទំនេញយ៉ាងសប្បាយដៃ
ចំណែកឯលោក កើត សុធារ៉ា ក៏កំពុងតែសប្បាយ ចិត្ត រីកថ្លើមប៉ុនពាងអុង
កើបលុយពីឈ្មួញទាំងនោះដាក់ក្នុងហោប៉ាវរបស់ខ្លួនយ៉ាងត្រេកត្រអាលផងដែរ ។ ដែលទង្វើរបស់មេគយខេត្តព្រះសីហនុនេះ គឺគេបានរៀបចំក្នុងរបៀបអំពើពុករលួយដែលមានលក្ខណៈជាប្រព័ន្ធ នៅតាមបណ្ដាច្រកទ្វានាំចូលទំនិញសំខាន់ៗ
ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិច ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅខេត្តព្រះសីហនុ
ដែលបានដឹងនូវទង្វើរបៀបពុករលួយ ស៊ីងរូងស្ទើតែក្លាយទៅជាមហារីកហើយនោះ បានប្រាប់ឲ្យដឹងថា
ជាទូទៅចំណូលរបស់លោក កើត
សុទ្ធារ៉ា បន្ទាប់ពីទទួលបានពីការបើកដៃឲ្យឈ្មួញនាំចូលទំនេញដោយខុសច្បាប់ហើយនោះ គឺនៅទទួលបានពីការត្រួតពិនិត្យឯកសារនាំចូលទំនិញផ្សេងៗមួយចំនួនធំទៀត
ក៏ដូចជាការចុះនិងដាក់បទបញ្ជាទៅគយនៅតាមគោលដៅនីមួយៗក្នុងការទារពន្ធថ្លៃនាំចូលទំនេញផ្សេងៗដែលមានតម្លៃថ្លៃខ្ពស់កប់ពពក។
ប្រភពពីប្រជាពលរដ្ឋដែលដឹងពីរឿងអាស្រូវអំពើពុករលួយរបស់ មេគយឈ្មោះ កើត សុទ្ធារ៉ា បានឲ្យដឹងទៀតថា មួយថ្ងៃៗនៅក្នុងខេត្តនេះគឺមានឯកសារត្រូវឆ្លងកាត់ច្រើនណាស់រាប់មិនអស់នោះទេ ដោយគ្រាន់តែទំនិញវិនិយោគរបស់បណ្ដាក្រុមហ៊ុនរោងចក្រកាត់ដេរក៏មានមិនស្ទើរផងដែរ
ដែលក្នុងឯកសារពាក់ព័ន្ធនីមួយៗយ៉ាងតិចបំផុតក៏ត្រូវបង់ប្រាក់ចំនួន១០ដុល្លារទៅឲ្យមេគយរូបនេះ ។
ហើយក្នុងនោះប្រសិនបើជាឯកសារទំនិញបង់ពន្ធ គឺមានតម្លៃខ្ពស់លើសនេះថែមទៀត គឺនៅក្នុងឯកសារមួយៗលោក
កើត សុទ្ធារ៉ា បានតម្រូវឲ្យអ្នករត់ឯកសារបង់ប្រាក់ចាប់ពី៥០ទៅ១០០ដុល្លាឡើងទៅ ។
ប្រភពដែលច្បាស់ការណ៏ និងគួរឲ្យទុកចិត្តបានឲ្យដឹងទៀតថា តាំងពីដើមរៀង រហូត មកដល់ពេលនេះ គឺគេឃើញមានទំនិញនាំចូលប្រភេទជាគ្រឿងសំណង់ចម្រុះ
គ្រឿងទេសចម្រុះ គ្រឿងអគ្គិសនី កង់ឡាន ស្កសរជាដើម បានហូរចូលយ៉ាងខ្លាំងនៅច្រកកែវផុស
ក្នុងនោះឈ្មួញដែលកំពុងមានវត្ដមានដឹកជញ្ជូនទំនិញគេចពន្ធទាំងនោះ
ត្រូវបានលោក កើត សុទ្ធារ៉ា ដែលជាមេគយប្រចាំខេត្ដព្រះសីហនុ បានក្ដោបជុំទាំងអស់ ហើយក៏បានដឹងពីសមាសភាពក្រុមឈ្មួញទាំងអស់នោះផងដែរ ហើយប្រសិនបើទំនិញសម្រុកហូរចូលមកកាន់តែច្រើនពេលណា ក៏ជាលាភសក្ការៈដ៏មហាសាលរបស់លោក កើត សុទ្ធារ៉ា ព្រោះវាធ្វើឲ្យមេគយរូបនេះ
រកចំណូលពីទំនិញគេចពន្ធទាំងនោះក៏បានកាន់តែច្រើនផងដែរ ។
ទាក់ទិនទៅនិងអំពើពុករលួយរបស់មេគយខេត្តព្រះសីហនុលោក កើត សុទ្ធារ៉ារូបនេះ
ល្មមដល់ពេលលោក ប៉ែន ស៊ីម៉ន ប្រធានគយ និងរដ្ឋាករទូទាំងប្រទេស រួមជាមួយនិងអង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យិនទៀង បើកប្រតិបត្តិការចាត់វិធានការលើលោក កើត សុទ្ធារ៉ា នេះហើយ កំទុកឲ្យដំបៅក្លាយទៅជាមហារីកឲ្យសោះ
ព្រោះថាឥឡូវនេះវាបានធ្វើឲ្យបាត់បង់សថិការរបស់ជាតិអស់យ៉ាងច្រើនសន្ធឹកសន្ធាប់
ដែលទាំងនេះគឺជាថវិការដ៏ចាំចាប់សម្រាប់យកមកបំរើផ្នែកសេដ្ឋកិច្ចជាតិដ៏សំខាន់
ហើយត្រូវតែដាស់ទោសទាន់ឲ្យបានធ្ងន់ដល់មន្រ្តីពុករលួយរបៀបនេះ
ដើម្បីឲ្យសមទៅនិងទង្វើដែលគេបានធ្វើ ក៏ដូចជាការព្រមានដល់មន្រ្តីគយ
ទាំងឡាយឯទៀតផងដែរ ដើម្បីកុំឲ្យប្រព្រឹត្តអំពើពុករលួយបែបនេះតទៅទៀត ។
គណបក្ស សម រង្ស៊ី ទាក់ទិនទៅនិងអំពើពុករលួយនេះ ជានិច្ចជាកាលគឺតែងតែធ្វើការអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការបង្ក្រាបចំពោះបង្ហានេះឲ្យបានតឹងរឹង
និងយកចិត្តទុកដាក់ជាទីបំផុត បើមិនដូចច្នេះទេនិងធ្វើឲ្យបាត់ថវិការជាតិជាច្រើនធ្លាក់ចូលទៅក្នុងហោប៉ាវរបស់មន្រ្តីពុករលួយទាំងនោះ
។ តែបើទោះបីជាគណបក្ស សម រង្ស៊ី ធ្វើការអំពាវនាយ៉ាងណាក៏រដ្ឋាភិបាលរបស់លោក ហ៊ុន សែន
មិនខ្ចីខ្វល់យកចិត្តទុកដាក់ស្តាប់ និងធ្វើតាមសំណើររបស់គណបក្ស សម រង្ស៊ី ឡើយ ។ ហើយនៅពេលខ្វះខាតថវិការសម្រាប់យកមកបំពេញការចំណាយផ្សេងៗដែលជាតំរូវ
ការចំបាប់របស់ជាតិ បាននាំគ្នាចាប់ផ្តើមរត់ជើងបីជើងបួន ទៅរកសុំជំនួយពីរបទេស ឬទៅខ្ចីបុលគេ
ដែលនេះគឺជារឿងអាម៉ាស់ជាទីបំផុតសម្រាប់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ។
គណបក្ស សម រង្ស៊ី នៅពេលទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋបានគ្រប់គ្រងអំណាចហើយនោះ
គណបក្ស សម រង្ស៊ី និងចាត់វិធានការចំពោះករណីនេះឲ្យមានប្រសិទ្ធភាពជាទីបំផុត ហើយនិងបោសសំអាតឲ្យអស់នូវមន្រ្តីពុលរលួយ
ខិលខូច ដែលគិតតែពីផលប្រយោជន៏របស់ខ្លួន និងបក្ខពួកជាធំបែបនេះ ជាមួយគ្នានោះគណបក្ស
សម រង្ស៊ី និងរៀបចំឡើងវិញគ្រប់បណ្តាស្ថាប័ន
ដែលពាក់ព័ន្ធមួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារឲ្យមានគុណភាពខ្ពស់ ដោយមិនបណ្តោយឲ្យកើតមានអំពើពុករលួយបែបការិយាធិបតេយ្យ
ដូចរដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃនេះឡើយ ។
គណបក្សសម រង្ស៊ី មានគោលនយោបាយច្បាស់លាស់ជុំវិញផ្នែកសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ នេះ ព្រោះថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី
គឺជាអ្នកដែលមានជំនាញផ្នែកសេដ្ឋកិច្ច និងមានបទពិសោធន៏ខ្ពស់ ដែលរដ្ឋាភិបាលបច្ចុប្បន្ននេះមិនអាំចធ្វើទៅបានដូចលោកអ្នកបានជ្រាបស្រាប់ហើយថា
កាលពីជំនាន់លោក សម រង្ស៊ី នៅកាន់ជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកបានធ្វើការងារនេះដោយទទួលបានភាពជោគជ័យជាទីបំផុត
សង្វាក់ផលិតកម្មគ្រប់ប្រភេទ
ដំណើរការទៅដោយរលូន និងមានស្ថារភាព ៕
No comments:
Post a Comment
yes