រចន្តនយោបាយនៅក្នុងប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ
កាន់តែមានការប្រែប្រួលនិងផ្លាស់ប្តូរ មិនទៀងទាត់នោះឡើយ យ៉ាងណាម៉ិញទឹកចិត្តរបស់ប្រជាពលរដ្ឋក៏មានការប្រួលប្រែទៅតាមនោះផងដែរ
ដែលធ្វើឲ្យគណបក្សកាន់អំណាចមានការភ័យខ្លាចពីសន្ទុះនៃការគាំទ្ររបស់ប្រជា
ពលរដ្ឋមកលើគណបក្សប្រឆាំង ។
ហេតុដូចនេះហើយបានជាគណបក្សកាន់អំណាច ខំរកគ្រប់វិធីដោយធ្វើយ៉ាងណាដើម្បីយកឈ្នះ
លើគណបក្សប្រឆាំង ដោយពួកគេខំប្រឹងលេងល្បែងប្រជាភិថុតិតាមគ្រប់រូបភាព ដើម្បីទទួល
បានការគាំទ្រពីប្រជាពលរដ្ឋ ដូចជាការកាត់ដីសប្បទានជូនប្រជាពលរដ្ឋ
ការដោះស្រាយវិវាទដី ធ្លីរាំរៃរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន
ក៏ដូចជាការបញ្ចុះតម្លៃប្រេងសាំងឲ្យមានការធ្លាក់ចុះបន្តិច ជាដើម ។
ទង្វើដែលគណបក្សប្រជាជនធ្វើបែបនេះ ព្រោះក៏ដោយសារតែការបោះឆ្នោតថ្នាក់ជាតិ
ក៏បានរំកិលខិតជិតចូលមកដល់ហើយផងដែរ អ្វីដែលគណបក្សប្រជាជន បានធ្វើទាំងអស់នេះ
តាមពិតគឺដើម្បីរក្សាអំណាចរបស់ខ្លួន និងបក្ខពួកគេតែប៉ុណ្ណោះ ។ តែបើចប់ពីនេះទៅគេនិង
ធ្វើបាបប្រជាពលរដ្ឋជារៀងរាល់ថ្ងៃគ្មានពេលល្ហែរ ដូចជាពេលកន្លងទៅយ៉ាងដូចច្នោះអញ្ចឹង
។
ហើយអ្វីដែលជាការព្រួយបារម្ភធំបំផុតរបស់គណបក្សប្រជាជនជាងនេះទៅទៀតនោះ
គឺនៅបន្ទាប់ពីគណបក្សប្រឆាំងពីរ បានធ្វើការប្រកាសជាសារធារណៈ ថានិងបង្រួបបង្រួមគ្នាដើម្បីច្របាប់បញ្ជូលជាសម្លេងតែមួយ
ក្នុងការផ្តួលអំណាចផ្តាច់ការនៅកម្ពុជានោះ ។
ជាការពិតរបត់នយោបាយថ្មីសំរាប់អ្នកប្រជាធិបតេយ្យនៅកម្ពុជា
គឺត្រូវតែស្វែងរកការរួមបញ្ចូលគ្នាដើម្បី ឲ្យក្លាយទៅជាកម្លាំងតែមួយ
ក្នុងការយកឈ្នះលើគណបក្សកាន់អំណាចសព្វថ្ងៃក្នុងការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣ ខាងមុខនេះ ។
យើងបានដឹងហើយថា លទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៣ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា
គឺមានតែការបង្រួបបង្រួមគ្នាទេ
ទើបអាចធ្វើឲ្យកម្លាំងអ្នកប្រជាធិបតេយ្យ
ក្លាយជាកម្លាំងស្នូលមួយដ៏រឹងមាំ សំរាប់ការដណ្តើមយកជ័យជំនះ ពីគណបក្សកាន់អំណាចសព្វថ្ងៃ
ដើម្បីធ្វើការផ្លាស់ប្តូមុខមាត់ប្រទេសកម្ពុជា ឲ្យមានឈ្មោះបោះសម្លេងនៅលើឆាកជាតិ
និងអន្តរជាតិ
តាមរយៈការបោះឆ្នោត ក្នុងឆ្នាំ២០១៣
ខាងមុខនេះ ។
បើទោះបីជាសម្លេងនៃការគាំទ្រពីសំណាក់ប្រជាពលរដ្ឋមកលើគណបក្សប្រជាធិបតេយ្យទាំងពីរនេះ ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៣
បូកបញ្ជូលគ្នាទៅ
តិចជាងសម្លេងរបស់គណបក្សកាន់អំណាចក៏ដោយ
ក៏ប៉ុន្តែប្រសិនបើគេគ្រលេកមើល ទៅលើនិតិវិធីរៀបចំការបោះឆ្នោតឃើញថាមានភាពមិនប្រក្រតីជាច្រើនលើសលប់ដែលបានកើតមាននៅពេលបោះឆ្នោតនោះ
។
មួយវិញទៀតចំនួនប្រជាពលរដ្ឋដែលបានទៅចូលរួមបោះឆ្នោតនៅក្នុងអាណត្តិនេះ គឺមានការ
ធ្លាក់ចុះយ៉ាងគំហ៊ុក ដែលប្រជាពលរដ្ឋមិនបានទៅចូលរួមបោះឆ្នោតទាំងនោះភាគច្រើន ត្រូវគេដឹងថាជាអ្នកដែលគាំទ្រគណបក្សប្រឆាំង។
ដូច្នេះបើយោងទៅលើលទ្ធផលនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា
ប្រសិនបើការបោះឆ្នោតនាពេលកន្លងមកប្រព្រឹត្តិទៅដោយភាពត្រឹមត្រូវ សេរី យុត្តិធម៌នោះ
សម្លេងគណបក្សប្រឆាំងគឺអាចប្រហាក់ប្រហែល
ឬក៏អាចឈ្នះគណបក្សកាន់អំណាចក៏ថាបាន ។
ដើម្បីឲ្យប្រជាពលរដ្ឋ លោកបានអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា
ដោយគ្មានការគំរាម
កំហែង ការបំបិទសិទ្ធ និងការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ
យុត្តិធម៌ និងស្មើរភាពគ្នា ហើយដើម្បីកុំឲ្យសម្លេងគណបក្សប្រឆាំងបែកខ្ញែក
និងដើម្បីជាការដាក់សម្ពាធកាន់តែខ្លាំងទៅលើស្ថាប័នរៀបចំការបោះឆ្នោតរបស់កម្ពុជា
ពិតណាស់គណបក្ស សម រង្ស៊ី ត្រូវតែរកផ្លូវដើម្បីឲ្យមានការបង្រួបបង្រួមគ្នាជាមួយនឹងគណបក្សប្រជាធិបតេយ្យដូចគ្នា
។ប្រសិនបើមិនមានការរួប
រួមគ្នារវាងអ្នកប្រជាធិបតេយ្យនោះទេ ច្បាស់ណាស់គឺយើងបានផ្តល់ ឱកាសឈ្នះ រួចជាស្រេចឲ្យ
ទៅគណបក្សកាន់អំណាច
ដូចនេះលទ្ធភាពឈ្នះឆ្នោត និងការដឹកនាំប្រទេស គឺមានតិចបំផុតសម្រាប់គណបក្សប្រឆាំង ។
លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី បានមានប្រសាសន៏ប្រាប់ឲ្យដឹងថា
ការរួប រួមរវាងអ្នកប្រជាធិបតេយ្យពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះកម្លាំងនិងសន្ទុះនៃការគាំទ្រ
បន្ទាប់ពីមានការបោះឆ្នោតឃុំ-សង្កាត់រួចមកសបញ្ជាក់ឲ្យឃើញថាជាផ្លូវមួយអាចឲ្យអ្នកប្រជាធិ
បតេយ្យ ទទួលបានជោគជ័យលើគណបក្សកាន់អំណាចបាន នៅពេលបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ ។
លោក គង់ គាំ បានបន្ថែមទៀតថាជាតិត្រូវការយើង ដូច្នេះអ្នកប្រជាធិបតេយ្យត្រូវតែរួបរួមជា
មួយគ្នាដើម្បីបញ្ចប់អំណាចផ្តាប់ការនៅកម្ពុជាឲ្យខានតែបាននៅឆ្នាំ២០១៣ខាងមុខនេះ ។
ហើយ សូមឲ្យថ្នាក់ដឹកនាំនៅមូលដ្ឋានទាំងអស់
ធ្វើការងាររួមបញ្ចូលគ្នាដើម្បីជាសម្លេងតែមួយ ក្នុងការតទល់ជាមួយ
និងគណបក្សកាន់អំណាចសព្វថ្ងៃនេះ ។ លោកថាយើងបានឃើញហើយ រដ្ឋាភិបាលសព្វថ្ងៃ
គឺគេមិនបានគិតគូប្រជាពលរដ្ឋខ្លួនជាធំនោះទេ គឺគេគិតតែពីអំណាច របស់ពួកគេជាធំតែប៉ុណ្ណោះ
។ ជាមួយគ្នានោះប្រជាពលរដ្ឋខ្លះរកតែអង្ករច្រកឆ្នាំងពុំបាន មានដីតែមួយដុំក៏ត្រូវបានរដ្ឋអំណាចរបស់គណបក្ស
ប្រជាជនរំលោភយកគ្មានសល់ ព្រៃឈើ រ៉ែ ដែលជាសម្បត្តិមានតម្លៃរបស់យើង ក៏ត្រូវបានអ្នកមានអំណាចសព្វថ្ងៃបំផ្លាញស្ទើរគ្មានសល់ផងដែរ
ហើយប្រជាពលរដ្ឋរស់នៅក្នុងសភាព ខ្លាច ខ្លៅ ហើយនិងឃ្លានតែប៉ុណ្ណោះ ។
លោក គង់ គាំ បានជំរាបជូនទៀតផងដែរថា សេចក្តីទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែររាប់សិបឆ្នាំមកនេះ សមល្មមដល់ពេលត្រូវតែបញ្ចប់នៅឆ្នាំ២០១៣នេះហើយ។ ពីព្រោះប្រជាពលរដ្ឋខ្មែរ ធ្លាប់ទទួលរងការជិះជាន់ធ្វើបាប ការបណ្តេញចេញទាំងបង្ខំ ដើម្បីរំលោភយកដីធ្លី
ការកើតមានសង្គ្រាមរាំរ៉ៃ
ការរស់នៅក្រោមឥទ្ធិពលគ្រប់គ្រងរបស់បរទេសឈ្លានពាន និងការទទួលរងភាពអយុត្តិធម៌ ដោយសារប្រព័ន្ធតុលាការជាច្រើនណាស់ទៅហើយ
ស្ទើរតែធ្វើឲ្យតំណក់ទឹកភ្នែករបស់ប្រជាពលរដ្ឋដែរហូរចុះមកក្លាយទៅជាស្ទឹង
និងឈាមរបស់ពួកគាត់ក្លាយទៅជាទន្លេទៅហើយ។ ដូចនេះភាពជោគជាំដោយការភ័យខ្លាច និងការទទួលរងគ្រោះទាំងនេះ គឺត្រូវតែបញ្ចប់នៅត្រឹមឆ្នាំ២០១៣ឲ្យខានតែបាន ។
ដូចនេះហើយបានជាគណបក្ស សម រង្ស៊ី អំពាវនាវឲ្យអ្នកប្រជាធិបតេយ្យទាំងអស់
ចូលរួមជា មួយនិងគណបក្ស សម រង្ស៊ី
ដើម្បីបញ្ចប់អំណាចផ្តាប់ការនៅកម្ពុជាពីគណបក្សប្រជាជន របស់លោក ហ៊ុន សែន
ឲ្យបាននៅឆ្នាំ២០១៣
ដែលជាឆ្នាំអ្នកប្រជាធិបតេយ្យត្រូវតែធ្វើការសង្គ្រោះប្រជាពលរដ្ឋ
និងប្រទេសកម្ពុជារបស់យើង ។ ហើយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២
ខាងមុខនេះគណប្រតិភូរបស់គណបក្សប្រឆាំងទាំងពីរ និងទៅជួបគ្នានៅប្រទេសភីលីពីន
ដើម្បីបើកការចរចារ លើការបង្រួមបង្រួមអ្នកប្រជាធិបតេយ្យ
ជាពិសេសគឺការច្របាច់បញ្ចូលគ្នាជាសម្លេងតែមួយ រវាងគណបក្សប្រឆាំងទាំងពីរនេះ ។
ហើយការអំពាវនាវឲ្យអ្នកប្រជាធិបតេយ្យមកចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី
ដើម្បីយើងស្រោចស្រង់ប្រទេសជាតិពីគណបក្សប្រជាជននោះ គឺជាគោលជំហរដ៏ឥតងាករេ
និងតាំងពីដើមរហូតមករបស់គណបក្សសមរង្ស៊ី ដែលជាគណបក្សក្តីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ
៕
No comments:
Post a Comment
yes