យោងតាមបណ្តាញសារព័ត៌មានបរទេស ដែល ចេញផ្សាយនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២នេះ បានឲ្យដឹងថា លោកស្រីរដ្ឋមន្រ្តី ការបរទេសអាមេរិក ហ៊ីលឡារី គ្លីនតុន នឹងធ្វើដំណើរមកដល់ រាជធានីភ្នំពេញនៅថ្ងៃទី១១ ខែ កក្កដា ខាងមុខនេះ ដើម្បីចូលរួមប្រជុំជាមួយរដ្ឋមន្រ្តី ការបរទេសអាស៊ាន ហើយលោកស្រីក៏នឹងអញ្ជើញ ចូលរួម ប្រជុំទ្វេភាគីជាមួយនឹងមន្រ្តី ការបរទេសកម្ពុជាផងដែរ។
ក្រៅពីនេះលោកស្រី គ្លីនតុន នឹងធ្វើជាសហប្រធាន នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីមួយទៀត នៃគំនិតផ្តួចផ្តើមទន្លេមេគង្គ ក្រោម ព្រមទំាងធ្វើជាប្រជាធាន នៃសម្ព័ន្ធមិត្តថ្នាក់រដ្ឋមន្រ្តី ស្តីពីគំនិតផ្តួចផ្តើមទន្លេមេគង្គក្រោមនេះផងដែរ ។
ក្រោយពីបញ្ចប់ទស្សនកិច្ចនៅទីក្រុង ភ្នំពេញហើយ លោកស្រី គ្លីនតុន នឹងធ្វើដំណើរទៅខេត្តសៀមរាប ព្រមទំាង ដឹកនាំគណៈប្រតិភូរបស់អាមេរិក ដែលជាតំណាងនៅកម្ពុជា សម្រាប់ព្រឹត្តិការអាស៊ាន ធ្វើវេទិកាមួយស្តីពីការភ្ជាប់ ទំនាក់ទំនងពាណិជ្ជកម្មអាស៊ាន-អាមេរិក។
លោកស្រីនឹងធ្វើការបង្ហាញពីចំណុចសំខាន់ៗមួយចំនួនទាក់ទងនឹង សមភាពយែនឌ័រ នៃគំនិតផ្តួចផ្តើមទន្លេ មេគង្គក្រោម និងកិច្ចពិភាក្សាសមត្ថភាពស្ត្រី នៅថ្ងៃទី១៣ ខែកក្កដា ៕
No comments:
Post a Comment
yes