បញ្ហាទំនាស់ដីធ្លីពីមួយថ្ងៃទៅមួយថ្ងៃ គឺមានការកើនមានឡើងឥតឈប់ឈរ
ដោយពុំមានការស្រាកស្រាននោះឡើយ គឺបានកើតមាននៅទូទាំងប្រទេសដោយការរំលោភបំពានពីសំណាក់ក្រុមមន្រ្តីខិលខូច
និងក្រុមហ៊ុនទុច្ចរឹតដែលទទួលបានការសម្បទានពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ។
ការកើតមានឡើងនូវបញ្ហាទំនាស់ដីធ្លីនេះត្រូវបានគេមើលឃើញថា
ភាគច្រើនគឺបានកើតមាន
ទៅលើប្រជាពលរដ្ឋក្រីក្រស្លូតត្រង់ ដែលគ្មានសមត្ថភាពក្នុងការតតាំងជាមួយក្រុមអ្នកលុយមានអំណាចទាំងនោះ។ ដូចជាករណីទំនាស់ដីធ្លីមួយដែលបានកើតឡើងនៅក្នុងភូមិអូរទទឹង សង្កាត់ឡាបាសៀក
ក្រុងបានលុង ខេត្ដរតនគិរី រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនចិនឈ្មោះ រ៉ាប់ប៊ើ
ចំកាត់លីមីតធីត
ដែលទទួលបានការសម្បទានពីរដ្ឋាភិបាលរបស់លោក
ហ៊ុន សែន ។
សូមជំរាបថាកាលពីថ្ងៃទី២៩
ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណជាង៥០គ្រួសារ
បាននាំគ្នាមកធ្វើការតវ៉ាជាមួយក្រុមហ៊ុនចិន
រ៉ាប់ប៊ើ ដោយសារតែពួកគាត់កើតទុក្ខមិនសុខចិត្ដ
នូវរាល់ទង្វើរបស់ក្រុមហ៊ុនចិនមួយនេះ ដែលបានធ្វើការឈូសឆាយដីរបស់ពួកគាត់ដែលបានកាន់កាប់ជាយូរឆ្នាំមកហើយនោះ ។
ប្រជាពលរដ្ឋទាំង៥០គ្រួសារដែលត្រូវបានក្រុមចិនខាងលើធ្វើការគំរាមបណ្តេញចេញដោយបង្ខំទាំងនោះបានប្រាប់ថា
កាលពីអំឡុងឆ្នាំ១៩៩១-១៩៩២ ការបង្កបង្កើនផលដំណាំកៅស៊ូ គឺនៅខ្វះកម្លាំងពលកម្មជាច្រើន ក៏ដូចជាការមើលថែរក្សាកៅស៊ូផងដែរ
ជាមួយគ្នានោះដោយមើលឃើញពីបញ្ហាប្រឈមបែបនេះ រដ្ឋរបស់លោក ហ៊ុន សែន បានធ្វើការប្រកាសឲ្យប្រជាពលរដ្ឋបង្កើតជាក្រុមសាមគ្គីឡើងដោយប្រគល់សិទ្ធិឲ្យពួកគាត់មើលថែទាំ និងអាស្រ័យផលលើការជៀរជ័រកៅស៊ូលក់ទៅឲ្យរដ្ឋ ។
ក្រោយពេលមកទៀតមិនដឹងជាយ៉ាងណារដ្ឋាភិបាល
ក៏បានធ្វើសម្បទានតំបន់នោះ ទៅឲ្យក្រុមហ៊ុន រ៉ាប់ប៊ើ ចំកាត់លីមីតធីតរបស់ចិននេះ ហើយក្រុមហ៊ុនក៏បានចូលមកកាន់កាប់និងធ្វើការឈូសឆាយនៅកន្លែងមួយចំនួន
តែទោះបីជាមានបញ្ហាបែបនេះកើតឡើងនៅក្នុងតំបន់សាមគ្គី របស់ពួកគាត់ក៏ដោយ ក៏ពួកគាត់នៅតែបន្តរស់នៅជាក្រុមសាមគ្គីនៅទីនោះដ៏ដែល ដោយពួកគាត់មានសង្ឃឹម
និងរំពឹងទៅលើរដ្ឋាភិបាលក្នុងការដែលពួកគាត់បានលះបង់ ពេលវរលារបស់
ខ្លួនក្នុងការបង្កើតជាក្រុមសាមគ្គី និងមើលថែទាំដំណាំកៅស៊ូទាំងនោះក្រោមបញ្ជារបស់រដ្ឋាភិបាលលោក
ហ៊ុន សែនថា ទៅថ្ងៃអនាគតពួកគាត់នឹងទទួលបាននូវរបបគោលនយោបាយ ឬចំណែកដីធ្លីណាមួយសម្រាប់កាន់កាប់ រស់នៅប្រកបមុខរបរធ្វើចំការ ដាំដំណាំដើម្បីចិញ្ចឹមជីវិត ហេតុដូចនេះហើយទើបបានជាពួកគាត់ខុំប្រឹងទាំងត្រដាប ត្រដួសនិងពុះពារគ្រប់ឧបសគ្គដោយមិនចាកចេញទៅរស់នៅកន្លែងណាផ្សេងក្រៅពីទីនេះនោះឡើយ
។
តំណាងប្រជាពលរដ្ឋទាំង៥០គ្រួសារនោះបានលើកឡើងទៀតថា ប្រសិនបើពួកគាត់ត្រូវបាន
ក្រុមហ៊ុនបណ្តេញឲ្យចាកចេញពីផ្ទះសម្បែងដីធ្លីដែលពួកគាត់ធ្លាប់រស់នៅរាល់ថ្ងៃនេះ គឺពួកគាត់មិនដឹងជាទៅរស់នៅទីណានោះទេ
ព្រោះមានតែទីនេះហើយដែលពួកគាត់អាចផ្ញើរជិវិតដ៏តែលតោលរបស់ពួកគាត់បាននោះ ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា
ប្រសិនបើរដ្ឋាភិបាលធ្វើបែបនេះដាក់ពួកគាត់ ម្ដេចមិនព្រមដេញពួកគាត់ឲ្យចេញតាំងពីឆ្នាំ១៩៩២-១៩៩៣ទៅ ចាំបាច់អី បានជាមកដល់ពេលនេះ បានដេញតាមរយៈការធ្វើសម្បទានដីសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនចិន
រ៉ាប់ប៊ើ បែបនេះទៅវិញ ? ពួកគាត់ថាគាត់អស់សង្ឃឹមហើយលើរដ្ឋាភិបាលសព្វថ្ងៃក្រោមការដឹក
នាំរបស់លោក ហ៊ុន សែន ។ ពួគគាត់ថានៅពេលត្រូវការប្រើប្រកូកប្រកាសហៅរក ដោយសន្យានេះ
សន្យានោះ តែដល់ពេលទទួលបានផលប្រយោជន៏បែជាបណ្តេញពួកគាត់ចេញតាមរូបភាពសម្បទានឲ្យទៅក្រុមហ៊ុន
រ៉ាប់ប៊ើបែបនេះទៅវិញ ។ ពួកគាត់ថាគាត់គ្មានទីពឹង ឬទីជំរកអ្វីឯណាក្រៅពីទីនេះនោះឡើយ
ព្រោះពួកគាត់ទាំងអស់គ្នាបានមករស់នៅទីនេះជាង២០មកហើយ
ហើយណាមួយកន្លែង ដែលពួកគាត់រស់នៅសព្វថ្ងៃក៏បានក្លាយទៅជាភូមិ ហើយនិងមានដំណាំដាំដុះផ្សេងៗទៀតផងដែរ
ដែលពួកគាត់ខិតខំតស៊ូដើម្បីចិញ្ចឹមជីវិតប្តី ប្រពន្ធ និងកូន ។ ពួកគាត់បានថ្លែងប្រាប់បន្តរទៀតថា ឥឡូវនេះក្រុមហ៊ុនចិនឈ្មោះថា
រ៉ាប់ប៊ើ នេះបាននិងកំពុងតែមកធ្វើការឈូសឆាយចំការបំផ្លាញផលដំណាំរបស់ពួកគាត់ ហើយបានគំរាមកំហែងពួកគាត់ឲ្យរុះរើលំនៅដ្ឋានដោយគ្មានសំណងត្រឹមត្រូវ ។ តែទោះជាយ៉ាងណាក៏ដោយ ពួកគាត់នៅតែខំប្រឹងតស៊ូ
ធ្វើការតវ៉ាជាដាច់ខាតចំពោះការបណ្តេញចេញនេះជាមួយនិងក្រុមចិន រ៉ាប់ប៊ើ ចំកាត់លីមីតធីតដែលទទួលបានការសម្បទានដីពីរដ្ឋាភិបាលលោក
ហ៊ុន សែន ។
សូមជំរាបថាការបណ្តេញប្រជាពលរដ្ឋចេញពីដីធ្លី
ផ្ទះសម្បែង ចំនួន៥០គ្រួសារ នៅក្នុងភូមិអូរទទឹង សង្កាត់ឡាបាសៀក
ក្រុងបានលុង ខេរតនគិរី ពីសំណាក់ក្រុមហ៊ុន រ៉ាប់ប៊ើ នេះគឺពុំមានសំ ណង ណាមួយឲ្យបានសមរម្យដល់ពួកគាត់នោះឡើយ
ហើយប្រសិនបើប្រជាពលរដ្ឋមិនព្រមធ្វើ តាមគោលការណ៏របស់គេនោះទេ សូម្បីតែលុយមួយរៀល
ឬដីមួយបង្គីក៏ប្រជាពលរដ្ឋទាំងនោះមិនទទួលបានផង ។ នេះហើយស្នាដៃរដ្ឋអំណាចគ្រប់គ្រងប្រទេសក្រោមឥទ្ធិពលរបស់លោក
ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលគិតពីផលប្រយោជន៏របស់ខ្លួន និងបក្ខពួកជាធំដែលមិនបានទុកប្រជាពលរដ្ឋ
និងប្រទេសជាតិជាធំ និងនៅក្នុងកែវភ្នែករបស់គេឡើយ ។ គេធ្វើយ៉ាងណាដើម្បីតែពង្រឹងអំណាចរបស់គេតែប៉ុណ្ណោះ នេះជាសារជាតិរបស់មនុស្សដែលញៀននិងអំណាច ។
សូមជំរាបថាកាលពីពេលថ្មីៗកន្លងទៅនេះលោក ហ៊ុន សែន ក៏បានលេងល្បែងនយោបាយប្រជាភិថុតិថ្មីមួយទៀតផងដែរជាមួយនិងប្រជាពលរដ្ឋ
ដោយលោក ហ៊ុន សែន បានចាត់បញ្ជូនក្រុមនិស្សិតស្ម័គ្រចិត្តចំនួនមួយពាន់មួយរយនាក់
ឲ្យចុះទៅវាស់វែងដីធ្លី និងធ្វើប័ណ្ណកម្មសិទ្ធិចែកជូនប្រជាពលរដ្ឋដោយមិនគិតប្រាក់កាសអ្វីឡើយ ។
អ្នកតាមដានស្ថានការណ៏នយោបាយបានលើក ឡើងថា នេះជាវប្បធម៌ទូទៅរបស់គណបក្សប្រជាលោក ហ៊ុន
សែន ទៅហើយ ឲ្យតែរដូវការនៃការបោះឆ្នោតជិតចូលមកដល់ម្តងៗគឺគេតែងតែធ្វើទង្វើបែបនេះជារៀងរហូត
ព្រោះដើម្បីទាញ យកប្រជាប្រិយភាពពីប្រជាពលរដ្ឋ
ដើម្បីភូតភរកុហុកប្រជាពលរដ្ឋថាគេស្រលាញ់រាស្រ្ត និងគិត
ពីសុខទុកប្រជារាស្រ្តពិតប្រាកដ ។ តែបងប្អូនត្រូវចងចាំថា
បងប្អូនទទួលបានផលប្រយោជន៏ដែលលោក ហ៊ុន សែន បានផ្តល់ឲ្យនៅពេលនេះពិតប្រាកដមែន
តែនៅពេលលោក ហ៊ុន សែន ជាប់ឆ្នោតបានគ្រប់គ្រងអំណាចជាថ្មីម្តងទៀតហើយនោះ លោកហ៊ុន សែន
និងយកពីបងប្អូនវិញ មួយទ្វេរជាពីរ ឬបី
ដូចដែលបងប្អូនបានដឹងកាលពីពេលកន្លងមកនេះស្រាប់ហើយ ។ សូមកុំចាញ់បោកល្បែងនយោបាយប្រជាភិថុតិរបស់លោក
ហ៊ុន សែន ឲ្យសោះ អំណោយគេឲ្យយក ដល់ពេលបោះឆ្នោត
បងប្អូនត្រូវតែបោះឆ្នោតជូនគណបក្សណាដែលចេះឈឺឆ្អាល ចេះយល់ពី សុខទុក្ខរបស់បងប្អូន
និងចេះស្រលាញ់បងប្អូន និងប្រទេសជាតិរបស់យើងជាធំ តួយ៉ាងដូច ជាគណបក្សសម រង្សី
ជាដើម ៕
No comments:
Post a Comment
yes