ជនដៃដល់ ឈូក បណ្ឌិត
ការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា
ត្រូវបានគេមើលឃើញថា ជាការអនុវត្តច្បាប់ដែលពោពេញទៅដោយភាពមិនស្មើគ្មានចំពោះមុខច្បាប់ រវាងអ្នកមានលុយ
មានអំណាច និងប្រជាពលរដ្ឋដែលជាជនក្រីក្រ ។
យ៉ាងណាម៉ិញចំពោះករណីលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត
ដែលបានបាញ់រះមកលើហ្វូងបាតុករនៅរោងចក្រ
កៅវ៉េ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅក្នុងខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១២
ដែលបានធ្វើអោយកម្មការិនីចំនួនបីនាក់រងរបួសធ្ងន់នោះ
រហូតមកដល់ពេលនេះគឺនៅមិនទាន់ត្រូវបានតុលាការផ្តន្ទាទោសនៅឡើងទេ
មានន័យថាជនសង្ស័យកំពុងរស់នៅដោយមានសេរីភាព ស្របពេលដែលជនរងគ្រោះកំពង់តែទន្ទឹងរងចាំភាពយុត្តិធម៌ទាំងអន្ទះសារនោះ
។
មន្រ្តីអង្គការក្រៅរដ្ឋាភិបាល បានលើកឡើងថា ជាទូទៅប្រពន្ធ័តុលាការនៅកម្ពុជា
ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិធ្វើការរិះគុណយ៉ាងខ្លាំងថា
មិនបានអនុវត្តឲ្យមានភាពស្មើគ្នាចំពោះមុខច្បាប់នោះឡើយ ។
ដែលផ្ទុយទៅនិងច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ដែលបានចែងថា
« ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់
»នោះ ព្រោះថាលោក ឈូក បណ្ឌិត
គឺមិន ទាន់ត្រូវបានចាប់ខ្លួនយកមកដាក់ទោសទៅតាមផ្លូវច្បាប់នៅឡើយនោះទេ
ដោយត្រឹមតែធ្វើការចោទប្រកាន់ថា បានបង្កររបួសស្នាមដោយអចេតនាតែប៉ុណ្ណោះ ។ តែផ្ទុយទៅវិញប្រសិនបើករណីនេះធ្លាក់ទៅលើប្រជាពលរដ្ឋស្លូតត្រង់ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ឬជាមួយមន្ត្រីមានអំណាច
នៅពេលដែលប្រជាពលរដ្ឋធ្វើការតវ៉ាការពារដីធ្លី ស្រែចំការ និងផ្ទះសម្បែ របស់ពួកគាត់នោះ គឺតែងតែត្រូវបានមន្រ្តីអាជ្ញាធរ ឬ សន្តិសុខការពារអោយក្រុមហ៊ុនវាយបង្ក្រាបយ៉ាងសាវហាវព្រៃផ្សៃ។ ហើយនៅពេលដែលប្រជាពលរដ្ឋធ្វើការតបតវិញនោះ
ពួកគេនិងចាប់វាយខ្នោះ រួចហើយក៏ប្រើប្រព័ន្ធតុលាការ
យកមកគាបសង្កត់ប្រជាពលរដ្ឋ ដោយចោទប្រកាន់ទៅលើករណីផ្សេងៗ
ព្រមទាំងមានការចាប់ឃុំខ្លួនដាក់ពន្ធនាគារភ្លាមៗ ផងដែរ ។
សូមបញ្ជាក់ថាលោក
ឈូក បណ្ឌិត ដែលត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនា
លើកម្មការិនីរោងចក្រកៅវ៉េ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស
ក្រុងស្វាយរៀង ត្រូវបានគេស្គាល់ថា
គឺជាក្មួយប្រុសរបស់លោកស្រី ម៉ែន សំអន ដែលជាឧនាយករដ្ឋមន្ត្រីប្រចាំការរបស់រដ្ឋាភិបាលក្រុងភ្នំពេញ
លោក ហ៊ុន សែន ផងដែរ ដែលលោក ឈូក បណ្ឌិត នេះគឺជាជនសង្ស័យតែម្នាក់គត់ ដែលបានបាញ់ធ្វើឲ្យកម្មការិនី រោងចក្រកៅវ៉េ
រងរបួសធ្ងន់ ក្នុងអំឡុងការតវ៉ារបស់កម្មករ ។
ប៉ុន្តែបើទោះជាយ៉ាងដូច្នេះក្ដី រហូតមកដល់ពេលនេះលោក
ឈូក បណ្ឌិត នៅតែរស់នៅ និងដើរហើរដោយមានសេរីភាព គ្មានអ្នកណាអាចប៉ះពាល់លើរូបគេបាននោះឡើយ
ព្រោះតែជាមនុស្សរបស់គណបក្សប្រជាជន និងមានខ្នងបង្អែងដ៏រឹងមាំថែមទៀតផង
ដូចនេះយុត្តិធម៌របស់កម្មការិនីទាំងបីនាក់នោះ
ត្រូវបានគេរំពឹងថាប្រហែលជានៅជើងមេឃហើយមើលទៅ ព្រោះរហូតមកដល់ពេលនេះហើយ សុំណុំរឿងមួយនេះនៅមិនទាន់មានពន្លឺណាមួយឲ្យបានច្បាស់លាស់នៅឡើយនោះទេ
។
ចំណែកឯលោក យឹម សុវណ្ណ ដែលជាតំណាងរាស្រ្ត និង ជាអ្នកនាំពាក្សរបស់គណបក្ស សម រង្ស៊ី បានមានប្រសាសន៏ឲ្យដឹងចំពោះករណីខាងលើនេះថា
ច្បាប់នៅក្នុងប្រទេសកម្ពុជា គឺនៅមានគំលៀតនៅឡើយរវាងអ្នកមានអំណាច អ្នកមានប្រាក់ និងប្រជាពលរដ្ឋសាម័ញ្ញ លោកថាប្រសិនបើបទល្មើស
ធ្វើទៅដោយអ្នកមានអំណាច
ជាមន្រ្តីជាន់ខ្ពស់ក្នុងជួរគណបក្សប្រជាជន ហាក់ដូចជាមានភាពព្រងើយកន្តើយ
ក្នុងការចាប់ខ្លួនពីសំណាក់តុលាការ ដូចជាលោក ឈូក បណ្ឌិត ជាដើមតែបើសំរាប់ពលរដ្ឋសាម័ញ្ញ ឬជាប្រជារាស្រ្តក្រីក្រ តុលាការគឺមានវិធានការយ៉ាងប្រញាប់
និងមានប្រសិទ្ឋិភាពជាទីបំផុត
។
ដែលទាំងអស់នេះហើយ ធ្វើឲ្យប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះ
ហើយត្រូវបានគេហៅថា ជាតុលាការបក្ស និងជាតុលាការបុគ្គល ។
សូមបញ្ជាក់ផងដែរថា មិនមែនតែជនល្មើស ឈូក
បណ្ឌិត ខាងលើនេះទេ ដែលមិនទាន់មានការ
ចាប់ខ្លួនក្នុងនោះ ព្រោះកន្លងមកមានកម្មជនការពារសិទ្ឋិមនុស្ស
សកម្មជននយោបាយ អ្នកកា
សែត តារាចំរៀង តារាភាពយន្តជាដើម ដែលត្រូវបានគេបាញ់សម្លាប់
និងឲ្យមានរហួស រហូតមកទល់ពេលនេះ គឺនៅមិនទាន់មានការចាប់ខ្លួនជនដៃដល់ទាំងនោះយកមកផ្តន្ទាទោសបាន
នៅឡើយផងដែរ ទាំងអស់នេះអាចឆ្លុះបញ្ចាំងឲ្យឃើញបានកាន់តែច្បាស់
អំពីវប្បធម៌និទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា
ដែលតែងតែកើតមានជាហូរហែររកទីបញ្ចប់គ្មាន
ទាំងអស់នេះគឺបណ្តាលមកពីអសមត្ថភាពរបស់រដ្ឋាភិបាល
ក៏ដូចជាមន្រ្តីកងកម្លាំងប្រដាប់អាវុធជាដើម ក្នុងការ
តាមចាប់ជនល្មើសយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់នោះ ។
គណបក្ស សម រង្ស៊ី គឺមានគោលជំហរដ៏រឹងមាំ
ក្នុងការលុបបំបាត់អំពើនិទណ្ឌភាពបែបនេះឲ្យខានតែបាន និងមិនអោយកើតមានជាដាច់ខាតនៅក្នុងប្រទេសកម្ពុជា នៅពេលដែលគណបក្ស
សម រង្ស៊ី ទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋបានគ្រប់គ្រងអំណាចតាមរយៈការបោះឆ្នោត
ហើយនោះ។ ដោយគណបក្ស សម រង្ស៊ី មិនធ្វើដូចជាអ្នកដឹកនាំប្រទេសបច្ចុប្បន្ននេះទេ ហើយគណបក្ស
សម រង្ស៊ី ដែលដឹកនាំរដ្ឋាភិបាល នឹងស្វែងរកចាប់ខ្លួនជនល្មើសទាំងអស់នោះ
ឲ្យទាល់តែបាន ដើម្បីយកពួកគេមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ សំរាប់ជាការផ្តល់យុត្តិធម៌ជូនជនរងគ្រោះស្លូតត្រង់អោយបានគ្រប់ៗគ្នា ៕
No comments:
Post a Comment
yes