គ្រាន់តែរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីផែនការត្រូវបានប្រកាសថានឹងចាប់ផ្ដើមដំណើរការដោះមីនដែលនាំឲ្យមានការដកកងទ័ពចេញពីតំបន់គ្មានកងទ័ពជាបណ្ដោះអាសន្ននៅជុំវិញប្រាសាទព្រះវិហារប៉ុណ្ណោះ ការចោទប្រកាន់ជាច្រើនត្រូវបានគេវាយប្រហារពីរឿងព្រំដែន។
លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣នៅប្រាសាទព្រះវិហារបានមានប្រសាសន៍ពីថ្ងៃម្សិលមិញថា កាលពីចុងខែមុន កងទ័ពថៃបានដាក់ពង្រាយខ្សែលួស និងបោះបង្គោលនៅខាងមុខប្រាសាទដោយបំពានលើការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ហើយមិនទាន់បានដកចេញនៅឡើយទេ។
លោកមេបញ្ជាការ ស្រី ឌឹក បានថ្លែងថា៖«អ្វីដែលពួកគេធ្វើគឺប្រឆាំងនឹងបទបញ្ជារបស់តុលាការ។ យើងបានស្នើឲ្យពួកគេបញ្ឈប់សកម្មភាពនេះ ហើយយកវាចេញ តែពួកគេមិនទាន់ដកចេញនៅឡើយទេ»។
No comments:
Post a Comment
yes