ពលការិនីខ្មែរវ័យ១៨ឆ្នាំម្នាក់ ដែលបំរើការងារនៅតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី បានអំពាវនាវសុំឲ្យអង្គការក្រៅរដ្ឋាភិបាល និង ស្ថានទូតខ្មែរក្នុងប្រទេសនេះ ជួយអន្តរាគមន៍បន្តទៅសមត្ថកិច្ចប្រទេសម៉ាឡេស៊ី ឲ្យចាត់វិធានការផ្លូវច្បាប់ក្នុងការដាក់ទោសទៅបុរសម្ចាស់ផ្ទះ ដែលបានចាប់រំលោភនាង។
កញ្ញា ស្រី យ៉ន់ អាយុ១៨ឆ្នាំ បានប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទកាលពីម្សិលមិញថា បុរសជនជាតិម៉ាឡេស៊ីឈ្មោះ លីវ ហ្វស ជីង (Liew Fos Ching) ប្ដីស្ត្រីម្ចាស់ផ្ទះឈ្មោះ គីម ហុង (Kim Hong)ដែលនាងបាននៅបំរើការងារផ្ទះនោះ បានចាប់រំលោភនាងចំនួនពីរដង ប៉ុន្តែបានសម្រេចតែមួយដង និងបង្ខំឲ្យនាងធ្វើការហួសកម្លាំងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចថ្ងៃអាទិត្យ មួយសប្តាហ៍ក្រោយពីនាងបានប្ដឹងទៅអង្គការ GANARATA ក្នុងតំបន់នោះ។
នាងបានថ្លែងថា៖«ទោះជាបែបណាក្ដី ខ្ញុំសុំឲ្យស្ថានទូតខ្មែរនៅក្នុងប្រទេស[ម៉ាឡេស៊ី] នេះ ជួយអន្តរាគមន៍ដល់អាជ្ញាធរប្រទេសនេះ ដាក់ទោសទណ្ឌឲ្យធ្ងន់ធ្ងរបំផុតទៅលើបុរសនេះ ដែលបានចាប់រំលោភខ្ញុំ»។
No comments:
Post a Comment
yes