សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 7, 2012

EDC​មិន​ដំឡើង​ថ្លៃ​ប៉ុន្តែ​បញ្ឈប់​ការ​ឧបត្ថម្ភ​ធន


ភ្នំពេញៈ អគ្គិសនី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ខ្លួន​មិនមាន​ផែន​ការ​ដំឡើង​ថ្លៃ​អគ្គិសនី​ឡើយ ប៉ុន្តែ​អះអាង​ថា រដ្ឋាភិបាល​នឹង​បញ្ឈប់​ការ​ឧបត្ថម្ភធន​ដល់​គ្រួសារ ដែល​ប្រើប្រាស់​អគ្គិសនី​លើស​ពី​២០០​គីឡូវ៉ាត់​ក្នុង​មួយ​ខែ បន្ទាប់​ពី​អគ្គិសនី​កម្ពុជា​បាន​ខាតបង់​៣​លាន​ដុល្លារ​ក្នុង រយៈពេល​៥​ខែ​ដំបូង។
បក្ស​ប្រឆាំង រិះគន់​ថា ការ​ផ្លាស់​ប្តូរ​នេះ​នឹង​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាជន និង​ការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច។
លោក ទី ថានី ប្រធាន​ហិរញ្ញវត្ថុ​របស់ EAC ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ព្រហស្សតិ៍​ថា ដោយ​សារ​តែ​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច និង​ចំណូល​របស់​គ្រួសារ​ដែល​មាន​ជីវភាព​មធ្យម​នៅ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សម្រេច​ចិត្ត​បញ្ឈប់​ការ​ឧបត្ថម្ភធន​ដល់​អ្នក ដែល​ប្រើ​ប្រាស់​អគ្គិសនី​ច្រើន​។ លោក​ថ្លែង​ថា៖ «ជា​ការ​ពិត​ណាស់ យើង​មិន​ចង់​ផ្លាស់​ប្តូរ​តម្លៃ​អគ្គិសនី​នោះ​ទេ ប៉ុន្តែ​យើង​បាន​សម្រេច​ចិត្ត​កាត់​បន្ថយ​ការ​ឧបត្ថម្ភធន​សម្រាប់​អ្នក​ ដែល​ប្រើ​អគ្គិសនី​លើស​ពី ២០០​គីឡូវ៉ាត់។ យើង​ប៉ាន់ស្មាន​ថា អ្នក​ដែល​ប្រើប្រាស់​អគ្គិសនី​អស់​ជាង ២០០​គីឡូវ៉ាត់ អាច​មាន​ជីវភាព​ប្រសើរ​ឡើង ដូច្នេះ ពួក​គេ​មិន​ចាំបាច់​មាន​ការ​ឧបត្ថម្ភធន​ពី​រដ្ឋាភិបាល​បន្ត​ទៀត​ឡើយ។​ លោក​បន្ត​ថា កាល​ពី​មុន រដ្ឋាភិបាល បាន​ផ្តល់​ការ​ឧបត្ថម្ភធន​ដល់​អ្នក​ទាំង​អស់​គ្នា ប្រហែល ១០០ ទៅ ២០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់។

គ្រួសារ​ដែល​ប្រើ​អគ្គិសនី​អស់​ពី ១​គីឡូវ៉ាត់​ ដល់ ៥០​គីឡូ​វ៉ាត់ នៅ​តែ​ទទួល​បាន​ការ​ឧបត្ថម្ភ​ធន​ពី​រដ្ឋា ភិបាល​ដដែល គឺត្រូវ​បង់ ៦១០​រៀល ក្នុង​មួយ​គីឡូ​វ៉ាត់ ហើយ​អ្នក​ដែល​ប្រើ​អស់​តិច​ជាង ២០០​គីឡូ​វ៉ាត់ នឹង​ចំណាយ ៧២០​រៀល ចំណែក​អ្នក​ដែល​ប្រើ​ច្រើន​ជាង​២០០​គីឡូ​វ៉ាត់​ក្នុង​មួយ​ខែ​នឹង​ចំណាយ ៨២០​រៀល ក្នុង​មួយ​គីឡូ​វ៉ាត់ ដែល​បច្ចុប្បន្ន​តែ ៧២០​រៀល​ប៉ុណ្ណោះ។
ប្រជា ពលរដ្ឋ​មិន​បាន​ដឹង​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​ឧបត្ថម្ភធន​ដល់​ពួក​គេ​ឡើយ។ ហើយ​ជា​រឿយ​ៗ​រដ្ឋាភិបាល​តែង​តែ​លើក​ឡើង​ថា ខ្លួន​ឧបត្ថម្ភធន​ស្ងាត់ៗ​ដូចជា​ទៅ​លើ​តម្លៃ​ប្រេង​ជាដើម​។
លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​ សម រង្ស៊ី ឲ្យ​ដឹង​ថា ​បញ្ហា​នេះ​នឹង​ប៉ះ​ពាល់​ជីវភាព​ប្រជាជន និង​កំណើន​សេដ្ឋកិច្ច​។ លោក​ថ្លែង​ថា៖ «ពិសេស​ផលិតកម្ម ដែល​យើង​ត្រូវ​ធ្វើ​ឲ្យ​វា​រីក​ចម្រើន ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​លំហូរ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង។ តម្លៃ​បច្ចុប្បន្ន ពិត​ជា​ថ្លៃ​ហួស​ពេក​ទៅ​ហើយ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង និង​GDP​ របស់​ប្រជាជន»។
ថ្លៃ​អគ្គិសនី​នៅ​កម្ពុជា​ខ្ពស់​ជាង​នៅ​ ប្រទេសជិត​ខាង​ខ្លាំង​ណាស់​។ បច្ចុប្បន្ន វៀតណាម លក់​អគ្គិសនី​ក្នុង​តម្លៃ​ពី ១៥០ ទៅ ២០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ ចំណែក​នៅ​ថៃ ពី ១ ទៅ ២​បាត​ប៉ុណ្ណោះ។ នេះ​បើ​តាម​លោក ឈឹម សុវណ្ណ​។
លោក ថ្លែង​ថា៖ «អ្វី​ដែល​យើង​ត្រូវ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ទ្វេ​ដង គឺ​លទ្ធផល​ការ​ងារ​របស់​ពួក​គេ។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​ខាត​បង់​ប្រាក់​ចំណូល?»
លោក Hiroshi SUZUKI ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ ពាណិជ្ជកម្ម​កម្ពុជា ឲ្យ​ដឹង​ថា បញ្ហា​អគ្គិសនី​ជា​ចំណុច​ខ្សោយ​របស់​កម្ពុជា ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស។ លោក​បន្ត​ថា៖ «ថ្លៃ​អគ្គិសនី​នៅ​កម្ពុជា មាន​តម្លៃ​ជិត​២​ដង​នៃ​ថ្លៃ​អគ្គិសនី​នៅ​ប្រទេស​ជិត​ខាង»។ លោក​ថា នេះ​ជា​បញ្ហា​ធំ​មួយ​ចំពោះ​ឧស្សាហកម្ម​​ ដែល​ត្រូវ​ការ​ថាមពល​ច្រើន​៕

No comments:

Post a Comment

yes