សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 7, 2012

គ.ជ.ប នឹង​បន្ថែម​នីតិវិធី​ដើម្បី​កុំ​ឲ្យ​លោក សម រង្ស៊ី ចូលរួម​ឃោសនា​បោះឆ្នោត​បាន


ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹង​នៅ​ព្រឹក​មិញ​ថា ពេល​នេះ គ.ជ.ប និង​ក្រសួង​មហាផ្ទៃ​កំពុង​តែ​ពិចារណា​បន្ថែម​នីតិវិធី​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​មេបក្ស​ដែល​ជា​ទណ្ឌិត​អាច​ដឹកនាំ និង​ធ្វើ​ការ​ឃោសនា​​បោះឆ្នោត​បាន។
លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប
លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ឯ​ទីស្នាក់​ការ​កណ្តាល គ.ជ.ប កាល​ពី​ព្រឹកមិញ​ថា គ.ជ.ប នឹង​សរសេរ​នីតិវិធី​បន្ថែម​ទាក់ទង​នឹង​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ ដើម្បី​ការពារ​កុំ​ឲ្យ​មេ​គណបក្ស​ដែល​ជា​ទណ្ឌិត អាច​ឃោសនា និង​ដឹកនាំ​សកម្មភាព​គណបក្ស​តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូចនិច​ទំនើប។ ហើយ​ថា គ.ជ.ប ក៏​ដូច​ក្រសួង​មហាផ្ទៃ​កំពុង​គិតគូរ​ពិចារណា​ថា តើ​នឹង​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច ព្រោះ​បញ្ហា​នេះ​ទាក់ទង​នឹង​ច្បាប់​ពីរ គឺ​ច្បាប់​ទាក់ទង​នឹង​គណបក្ស​នយោបាយ​របស់​ក្រសួង​មហាផ្ទៃ និង​ច្បាប់​បោះឆ្នោត។
ការ​លើក​ឡើង​បែប​នេះ​របស់​លោក អ៊ឹម សួស្តី ត្រូវ​គេ​យល់​បាន​ថា គឺ​ដើម្បី​ទប់ស្កាត់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ធំ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រាប់​ឆ្នាំ​នោះ មិន​ឲ្យ​ធ្វើ​ការ​ដឹកនាំ​គណបក្ស​ និង​ធ្វើ​ការ​ឃោសនា​បាន ដែល​កន្លង​មក​លោក​ធ្លាប់​ធ្វើ​តាម​រយៈ​ប្រព័ន្ធ Video Conference៕

No comments:

Post a Comment

yes