សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 12, 2012

សមា​ជិក​ គណ​បក្ស​ សម​ រង្ស៊ី​ ៨០​នាក់​ថ្មី​ទៀត​ចូល​រួម​ ជា​មួយ​គណ​បក្ស​ប្រ​ជា​ជន​ ​

សមាជិក គណបក្ស សម រង្ស៊ី ៨០នាក់ថ្មីទៀតចូលរួម ជាមួយគណបក្សប្រជាជន

សមាជិក គណបក្ស សម រង្ស៊ី ៨០នាក់ថ្មីទៀតចូលរួម ជាមួយគណបក្សប្រជាជន

ប្រភពពី វិទ្យាសាស្រ្តខ្មែរ

បាត់ដំបង ៖ យ៉ាងហោចណាស់ សមាជិកគណបក្ស សម រង្ស៊ី ​ប្រ​មាណ​៨០​នាក់​ថ្មី​ទៀត​​នៃ​ស្រុក​បា​ណន់​ ខេត្ដ​បាត់​ដំបង​ បាន​បោះ​បង់​ការ​គាំ​ទ្រ​គណ​បក្ស ​សម ​រង្ស៊ី ​មក​ធ្វើ​ស​មា​ហរ​ណ​កម្ម​ជា​មួយ​គណ​​បក្ស​​ប្រ​​ជា​​ជន​​ ដោយ​សារ​តែ​ពួក​គាត់​អស់​ជំនឿ​លើ​លោក​ សម​ រង្ស៊ី​។

លោក កែវ ជា អតីតប្រធានក្រុមការងារ គណបក្ស សម រង្ស៊ី ខេត្ដបាត់ដំបង បាន​ប្រាប់​មជ្ឈម​ណ្ឌល​ព័ត៌​មាន ​វិទ្យា​សាស្រ្ត​ខ្មែរ​ នៅថ្ងៃសៅរ៍ ទី១១ ខែសីហា ថា សមាជិកគណបក្ស សម រង្ស៊ី ប្រមាណ៨០នាក់ថ្មី ថែមទៀត ដែលបានផ្ដាច់ខ្លួនពីគណបក្ស សម រង្ស៊ី នេះបានដាក់ពាក្យជាផ្លូវការមកធ្វើសមាហរណកម្ម ជាមួយគណបក្ស ប្រជាជនហើយ ដោយសារតែពួកគាត់ អស់ជំនឿលើ គណបក្ស សម រង្ស៊ី ជា​ពិសេស​លោក​ សម រង្ស៊ី។

ក្នុងចំណោមសមាជិកទាំង៨០នាក់នោះ មាន៣នាក់ជាមន្ដ្រីឃុំ គឺឃុំតាគ្រាមចំនួន២នាក់ និង​ឃុំ​ឈើ​ទាល​ម្នាក់​ ។

កាលពីខែមុន មានមន្ដ្រីឃុំគណបក្ស សម រង្ស៊ី ចំនួន៣នាក់ បាន​ទម្លាក់​ស្លាក​គ​ណបក្ស​ សម ​រង្ស៊ី​ ដែល​​តាំង​​នៅ​​ពី​មុខ​ផ្ទះ​របស់​ពួក​គេ​គ្រ​វែង​ចោល ​ហើយ​បាន​ធ្វើ​សមា​ហ​រ​​ណ​កម្ម​ជា​មួយ ​គណ​បក្ស​ប្រ​ជា​ជន ​ដោយ​​នាំ​មក​ជា​មួយ​សមា​ជិក​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ​។​

លោក កែវ ជា បានបញ្ជាក់ទៀតថា សមាជិកគណបក្ស សម រង្ស៊ី ប្រមា​ណ​៨០​នាក់​នោះ​នឹង​ប្រ​កាស ​ចូល​​គណ​​បក្ស​ប្រ​ជា​ជន​ជា​ផ្លូវ​ការ ​នៅ​​ចុង​ខែ​សីហា ​ឆ្នាំ​២០​១២​ ហើយ​ដោយ​មាន​ការ​ទទួល​ស្វា​គមន៍​ ពី​​មន្ដ្រី​​គ​ណ​​បក្ស​​ប្រ​​ជា​​ជន​​នៅ​ស្រុក​បាណន់​ផង​ដែរ​។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ កន្លងទៅនេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បា​ន​មា​ន​ប្រ​សាសន៍​នៅ​ក្នុង​រដ្ឋ​សភា ​ក្នុង​ឱកាស​ដែល​សម្ដេច​ឆ្លើយ​សំណួរ​របស់​ អ្នក​តំណាង​រាស្ដ្រ​គណ​បក្ស​ សម​ រង្ស៊ី ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំ​ដែន​ថា ​បើ​មាន​គណ​បក្ស​ប្រឆាំង​រួប​រួម​ជា​មួយ​សម្ដេច​ នៃ​​គណ​បក្ស​ ប្រ​ជា​ជន​កម្ពុ​ជា ​សម្ដេច​នឹង​ជួយ​ចិញ្ចឹម​៕

No comments:

Post a Comment

yes