សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 12, 2012

លំ​នៅ​ដ្ឋាន​ពល​រដ្ឋ​ជា​ច្រើ​ន​គ្រួ​សារ​ត្រូវ​បាន​ក្រុមហ៊ុន​ ​តូច ​ហ៊ាវ​រុះ​រើ​វាយ​កម្ទេច​

លំ​នៅ​ដ្ឋាន​ពល​រដ្ឋ​ជា​ច្រើ​ន​គ្រួ​សារ​ត្រូវ​បាន​ក្រុមហ៊ុន​ ​តូច ​ហ៊ាវ​រុះ​រើ​វាយ​កម្ទេច​

លំ​នៅ​ដ្ឋាន​ពល​រដ្ឋ​ជា​ច្រើ​ន​គ្រួ​សារ​ត្រូវ​បាន​ក្រុមហ៊ុន​ ​តូច ​ហ៊ាវ​រុះ​រើ​វាយ​កម្ទេច​

ពោធិ៍សាត់  :   ពលរដ្ឋចំនួន៤២ គ្រួសារ មកពី ចំណុច អណ្ដូងមាស បឹងគម្រោង និង​អំពួច​ស្ថិត​ក្នុង​ភូមិ​ព្រៃ​កន្ទួត​ ឃុំ​តា​លោ បាន​នាំគ្នា​មក​ស្នាក់​នៅ​ក្នុង​ស្នាក់​ការ​គណ​បក្ស​ ប្រជា​ជនក​ម្ពុ​ជា ​ឃុំ ​ ដើម្បី​ឲ្យ​បក្ស​ជួយ​ដោះ​ស្រាយ​លើ​បញ្ហា ​អត់​ផ្ទះ​នៅ ​ដែល​កម្លាំង​ចម្រុះ​របស់​ខេត្ត​ និងក​ម្លាំង​ ក្រុម​ហ៊ុន តូច ​ហ៊ាវ​ បាន​កាត់​កម្ទេច​ និង​រុះ​រើ​កាល​ពី​ថ្ងៃ​ទី ​៨ ​ខែ​សីហា ​កន្លង​មក ​។

ស្រ្តី ឈ្មោះ វណ្ណារី អាយុ  ៤៤ឆ្នាំ  បានប្រាប់ ឲ្យ​វិទ្យាសាស្រ្ត​ខ្មែរ​ដឹង​ថា ​ការ​ដែល​ពួក​គាត់​​នាំ​គ្នា​ មក​ជ្រក​កោណ​នៅ​ក្រោម​ ដំបូល​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​ពេល​នេះ  ​ក៏​ដោយ​សារ​គ្មាន​ផ្ទះ​នៅ ​ ព្រោះ​អី​​កាល​ពីថ្ងៃទី​ ៨​ ខែ​ សីហា ​ ឆ្នាំ​២០១២​ មាន​កម្លាំង​​ចម្រុះជាច្រើន​មាន​ ប៉ូលិស ​ទាហាន​ ប៉េ​អឹម ​ មេ​ព្រៃ​ ព្រម​ទាំង​កម្លាំង​កម្មករ​ រប​ស់​ក្រុម​ហ៊ុន ​តូច ​ ហ៊ាវ ​ បាន​នាំ​គ្នា​មក​រុះ​រើ ​និង​យក​ម៉ាស៊ីន​ កាត់​ផ្ដួល​រំលំ​​ចោល​អស់ ​ ដោយ​គេ​និយាយ​ថា ​ទី​នេះ​ជា​ទឹក​ដី ​ស្រុក​ភ្នំ​ក្រ​វាញ​ ត្រូវ​តែ​រុះ​រើ​ឲ្យ​អស់ ​។   គាត់​បាន​បន្ត​ថា ​ មុន​នឹង​មក​ទី​នេះ ​​គឺ​បាន​នាំ​គ្នា​ ទៅ​ស្នាក់​ការ​គណ​បក្ស​ឃុំ​ផ្ទះ​​រុង​​ព្រោះ​អី ​ឮ​គេថា​ ​ប្រ​ជា​ជន​នៅ​ម្ដុំ ​នេះ​ស្ថិត​លើ​ការ​គ្រប់​គ្រង​របស់​ឃុំ​ផ្ទះ​រុង ​ ប៉ុន្តែ​ ពេល​ទៅ​ដល់​ឃុំ ​ផ្ទះ​រុង​ត្រូវ​បាន​គេ​ច្រាន​ចោល​​ថា ​ប្រជា​ជន​ទាំង​អស់​​នេះ​ពី​មុន​មក​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់ ឃុំ​ ​តា​លោ ​អ៊ី​ចឹង​​ត្រឡប់ ​ទៅឃុំ​តាលោវិ​ញ​ចុះ ​។  ទើប​ពួក​គាត់​បាន​នាំ​គ្នា​មក​ស្នាក់​ការ​គណ​បក្ស​ ប្រជាជន​អស់​រយៈ​ពេល​ពី​រថ្ងៃ​មក​នេះ ​។

បុរស ឈ្មោះ ណាក់  អាយុ ៤០ឆ្នាំ បានឲ្យដឹងដែរថា  កាលពី​ថ្ងៃ​ទី៨​ ខែ​សីហា ​កន្លង​មក​ គឺ​មាន​កម្លាំង​ចម្រុះ​ និង​កម្លាំង​កម្មក​ររបស់​ក្រុម​ ហ៊ុន​ តូច​  ហ៊ាវ​ បាន​រុះ​រើ​ផ្ទះ​ប្រជា​ជន​ពល​រដ្ឋ​អស់​ជា​ច្រើន​ខ្នង ​ដែល​ក្នុង​នោះ​មាន​  នៅ​ចំណុច​ អណ្ដូង​មាស ​ បឹង​គម្រោង​​ចំនួន ​៦ ​ខ្នង​ផ្ទះ​ត្រូវ​បាន​កម្មករ​របស់​ក្រុមហ៊ុន ​តូច ​ហ៊ាវ​ យក​ម៉ាស៊ីន​ត្រង់​សឺ​ន័រ​ មក​អា​ក​ម្ទេច​ចោល​ និង​ត្រូវ​រុះ​រើ​អ​ស់​ចំនួន​ ១១​ខ្នង​ផ្ទះ​។ ​នៅក្នុង​ចំណុច​​ដដែល​នេះ​ដែរ​ ដោយ​ ប្រ​ជា​ពល​មាន​ការ​សោក​ស្ដាយ​ឈើ ​ខ្លាច​គេ​អារ​កម្ទេច ​ចោល​ស្ម័គ្រ​ចិត្ត​រុះ​រើ ​ដោយ​ខ្លួន​ឯង​ចំនួន ​២២​ខ្នង​ ផ្ទះ​ទៀត​នៅ​ចំណុច​អំពួច​ ។

ប្រភពពីពលរដ្ឋដែល មកស្នាក់នៅក្នុង ស្នាក់ការឃុំ តាលោ បាននិយាយ ដូចៗគ្នាថា ពេល​នេះ​គ្មាន​អ្វី​ទី​ពឹង​ទេ ​មាន​តែ​គណ​បក្ស​ប្រជាជ​ន​កម្ពុជា​ទេ ​ដែល​អាច​​ជួយ​ដោះ​ស្រាយ​បាន​ ព្រោះ​កន្ល​ង​ មក​គណ​បក្ស​ប្រជា​ជន​តែង​តែ ​ដឹង​ទុក្ខ​លំបាក​វេទ​នា​រហូត​មក​ ។ ​យើង​ខ្ញុំ​ទាំង​អស់គ្នា​សុំ​ឲ្យ​​គណ​បក្ស​មេត្តា​ជួយ​ដោះ​ស្រាយ​ ជូន​ពួក​ខ្ញុំ​ផង​ព្រោះ ​ដល់​ពេល​បង្ក​បង្កើន​ផល​ហើយ​តែ​គ្មាន​ដី ​ម្យ៉ាង​ទៀត​កន្លែង​ខ្លះ​បាន​ព្រោះ​ស្រូវ​ រួច​ហើយ​តែ​ត្រូវ​បាន​គេ​ដេញ​ចេញ ​តើ​ឲ្យ​សង្ឃឹម​​អី ហើ​យ​នឹង​ទៅ​នៅក​ន្លែង​ណា  ​។

អ៊ំប្រុស អាយុ ៦៥ ឆ្នាំ បាននិយាយប្រាប់អ្នកយកព័ត៌មានយើងថា កាលពីថ្ងៃទី ៨ ខែសីហា កម្មក​ររ​បស់​ក្រុម​ហ៊ុន ​ តូច​  ហ៊ាវ​ ដែល​ជា​អ្នក​កាន់​ម៉ាស៊ីន​ត្រង់​សឺន័​រកាត់​ផ្ទះ​នោះ ​ពួក​គេ​ត្រូវ​បាន​​លោក ​តូច ​ហ៊ាវ ​ ជួល​ដោយ​ឲ្យ​កម្រៃ ​៥០០០០​រៀល ​ក្នុង​មួយថ្ងៃ​  ។   អ៊ំ​ ប្រុស ​បន្ត​ថា ​ក្រុម​ពួក​កម្មករ​ទាំង​នោះ​មាន​ភាព​ក្លាហាន​ណាស់ ​ដោយ​សារ​តែពួក​គេ ​បាន​យក​ស្រា​តាម​ ផឹក​រហូត​ព្រម​ទាំង​និយាយ​​ថា លុយ​៥០០០០រៀល​ដែរ ​យើង​ ត្រូវ​ធ្វើ​អស់​ពី​កម្លាំង ​ដើម្បី​ឲ្យ​ថៅកែ​ពេញ​ចិត្ត ​។

ទាក់ទិននឹងការដែល ប្រជាពលរដ្ឋមកស្នាក់ នៅក្នុងស្នាក់ការគណបក្សឃុំក្នុងរយៈពេល ពីរ​ថ្ងៃ​មក​នេះ​លោក ​យ៉ាំ ​ យ៉េន​ មេឃុំ ​តាលោ ​ថា ​មិន​បាន​ដឹង​ទេ​ព្រោះ ជាប់​រវល់​ចុះ​បេស​កកម្ម​ជា​មួយ​ក្រុម​យុវជ​នចុះ​វាស់​ដី​សំសាន​។  ​ចំណែក​លោក ​ នាង​  យស​  ជា​អ្នក​ប្រចាំ​កា​រនៅ​ក្នុង​មន្ទី​របក្ស​ឃុំ ​បាន​ឲ្យ​ដឹង​ថា ​រឿង​នេះ​មិន​បាន​ដឹង​ទេ​ថ្នាក់​លើ​ទើប​ដឹង​ ។

លោក ឈា ឡាយហ៊ី អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ​មក​ពី​ភ្នំ​ពេញ​ចុះ​ជួយ​ឃុំ ​តា​លោ ​បាន​ឲ្យ​ដឹង​ថា ​ កាល​ពីព្រឹក​ថ្ងៃទី​ ១១​ ខែ​សីហា ​បាន​ចុះទៅ​ស្រង់​ចំនួន​គ្រួសារ ​និង​ខ្នង​ផ្ទះ ​ និង​ដីដែល​មាន​អាស្រ័យ​ផល​រប​​ស់​ប្រជា​ពលរដ្ឋ​ នៅ​ចំណុច​អំពួច ​ក្នុង​ភូមិ​ព្រៃកន្ទួត​  ឃុំ​តាលោ ​ស្រុក​បាកាន​​ឃើញថា  ប្រ​ជា​​ពល​​រដ្ឋ​​ដែល​​ត្រូ​វ កម្លាំង​​ចម្រុះ​ និង​កម្មករ​របស់ ​ក្រុមហ៊ុន​ តូច ​ ហ៊ាវ​  បាន​រុះ​រើ ​និង​កាត់​សសរ​ផ្ទះ ​ពល​រដ្ឋ​អស់ចំនួន​ ៣៥ ​ខ្នង​ផ្ទះ​ ។ ​  ដែល​ពួក​គាត់ ​បាន​រស់​នៅ​លើដី​អាស្រ័យ​ផល​ពិត​ប្រាកដ ​មែន​ដែល​មាន​រយៈពេល​យូរ​ឆ្នាំម​ក​ហើយ ​ ដែល​​មាន​ភស្ដុតាង​ដូច​ជា​ដីស្រែ ​និង​ដំណាំ​ហូប​ចុក​របស់​គាត់​គឺ ​អាច​លើស​ពី​មួយ​ឆ្នាំ​ហើយ​ ឬ​កន្លែង​ខ្លះ​ ៣ ; ៤ ​ឆ្នាំ ។ ​ ហើយ​ក៏​បាន​ឃើញ ​ស្នាម​គេយក​ម៉ាស៊ីន​ត្រង់​សឺន័រ​ ទៅ​កាត់​ផ្ទះ​ប្រជា​ពល​រដ្ឋ​ពិត​ប្រាក​ដមែន។​  លោក​បាន​បន្តថា​ ចំពោះ​បញ្ហា​នេះ លោក​នឹង​ពាំនាំព័ត៌​និង​របាយ​ការណ៍​ពី​ភាព​ជាក់​ស្ដែង​ ជូន​ទៅ​លោក ​ម៉េង ​ សក្ដ័​ធារ៉ា ​ប្រធាន​ក្រុម​ការងារ​ ចុះ​ជួយ​ឃុំ ​តាលោ​   គាត់​នឹង​ធ្វើការ​បញ្ជូន​ទៅ​ថ្នាក់​លើ​ទៀត​ដើម្បី​ ឲ្យ​បាន​ជ្រាប​អំពី​ កម្លាំង​ចម្រុះ ​និង​ក្រុម​ហ៊ុន​ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​ប្រ​ជា​ពល​រដ្ឋ ​។

ក្នុងពេលនោះដែរលោក គង់ សម្បត្តិ ក្រុមការងារ គណបក្សប្រជាជនកម្ពុជា ស្រុកបាកាន​បាន​ឲ្យ​ដឹង​ថា ​ ក្រុម​ហ៊ុន ​តូច ​ ហ៊ាវ ​ថា ​នឹង​កាត់​ដី ​៦០០​ ហិក​តា ​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំតា​លោ ​រហូត​មក​ដល់ ​សព្វ​ថ្ងៃនេះ​ មិន​ទាន់​ដឹង​ថា​ដីនៅ​កន្លែង​​ណា​នៅ​ឡើយ​ទេ ​ តែ​បែរ​ជា​បង្ក​បញ្ហាមិ​ន​ចេះចប់​ធ្វើ​ឲ្យ​ពល​រដ្ឋ​មាន​ការ​លំបាក ​ ៕ 

No comments:

Post a Comment

yes